ពិព័រណ៍នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៥ ខែតុលានៅ អាគារលេខ ៤២-៤៤ វិថី Hang Bac ទីក្រុងហាណូយ។ ការតាំងពិព័រណ៍នេះគឺជាផ្នែកុំមួយនៃសកម្មភាពជាច្រើនដែលរៀបចំឡើងដោយគណៈគ្រប់គ្រងវិថីបុរាណហាណូយ ក្នុងឱកាសរំលឹកខួបលើកទី ៦៥ នៃទិវារំដោះទីក្រុងហាណុយ (ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤ - ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩) នឹងរំលឹកខួបលើកទី ២០ នៃទិវាទីក្រុងហាណូយត្រូវបាន យូណេស្កូផ្ដល់កិត្តនាមជា “ទីក្រុងដើម្បីសន្តិភាព”។

អ្នកថតរូប Le Bich

ដោយធំដឹងក្ដីនៅទីក្រុងហាណូយ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ បានជា អ្នកថតរូប Le Bich បានឆ្លងកាត់ការលំបាកជាច្រើនរបស់ប្រទេសជាតិក្នុងសម័យក្រោយសង្គ្រាម សម័យផ្លាស់ប្ដូរថ្មី និងធ្វើ សមាហរណកម្មអន្តរជាតិយ៉ាងខ្លាំងក្លា។ ហេតុដូច្នេះហើយ អ្នកថតរូប Le Bich មានបទពិសោធន៍ជាច្រើន ដើម្បីបង្ហាញនូវសេចក្ដីស្រឡាញ់ចំពោះទីក្រុងហាណូយតាមរយៈរូបថតរបស់ខ្លួន។

ទីក្រុងហាណូយនារដូវរងារ

អ្នកថតរូប Le Bich បានចែករំលែកថា៖ “ ហាណូយបានផ្លាស់ប្តូរជាច្រើនប៉ុន្តែខ្ញុំមិនអនុញ្ញាតិអោយខ្លួនបំភ្លេចសម្រស់ចាស់និងភាពរុងរឿងរបស់ទីក្រុងហាណូយឡើយ។

ខ្ញុំមិនអាចភ្លេចនូវក្លឹមផ្កាយីហ៊ុប និងសម្លែងជួងនៅវិហាកាតុលិកនាពេលរសៀលឡើយ។ ខ្ញុំនៅតែមានអារម្មណ៍រំភើបចិត្ត នៅពេលដែលខ្ញុំឆ្លងកាត់ផ្លូវបុរាណនានានៅបឹង Tay ឡើយ

រដូវស្លឹកឈើជ្រុះ
នាប៉ុន្មានថ្ងៃចុងឆ្នាំ

“ អស់រយៈពេលជាយូរមកហើយ ខ្ញុំបានថតរូបអំពីសម្រស់ ព្រលឹង និងអត្តសញ្ញាណរបស់ទីក្រុងហាណូយ។ ខ្ញុំសង្ឈឹមថា នេះគឺជាអនុស្សាវរីយ៍អំពីទីក្រុងហាណូយ ដើម្បីយើងស្រឡាញ់ទីក្រុងហាណុយ ហើយកាន់តែស្រឡាញ់អ្វីដែលយើងមានសព្វថ្ងៃនេះ” ។

ខ្ញុំឃើញកុមារភាពរបស់ខ្ញុំ
ទីក្រុងហាណូយបានប្រារព្ធធ្វើឡើងពិធិរំលឹកខួបលើកទី ៦០ នៃទីោវារំដោះរដ្ឋធានី

រាត្រីនៅលើស្ពាន Long Bien

រាត្រីហាណូយដ៏ស្ងាត់

ទេសភាពបឹង Guom នាពេលរសៀល

ទីក្រុងហាណូយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ផ្លូវនាពេលរាត្រី

ទទួលភ្ញៀវនាពេលព្រឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ពេលរសៀលនៅការដ្ឋានសាងសង់

វិហារកាតូលិកធំ