ដូចដែល Booking.com ពិពណ៌នាថា ទីក្រុង Da Lat របស់វៀតណាមត្រូវបានគេហៅថា "ទីក្រុងនៃផ្ការាប់ពាន់ប្រភេទ"។ ទីក្រុង Da Lat មានសួនឧទ្យាន កសិដ្ឋាន និងពិធីបុណ្យផ្កាផ្សេងៗគ្នាជាច្រើន។ នៅពេលមកទស្សនាទីនេះ ភ្ញៀវទេសចរងាយនឹងចាប់អារម្មណ៍ដោយក្លិនក្រអូបឈ្ងុយឈ្ងប់ពីផ្ការាប់រយប្រភេទដែលភាយចេញពីសួនផ្កាផ្សេងៗគ្នា។
សូមឧទ្ទេសនាមដល់លោកអ្នកនាងនិងប្រិយមិត្តអំពីផ្កាលេចធ្លោចំនួន ១០ ប្រភេទរបស់ទីក្រុង Da Lat ដូចតទៅ៖
![]() |
| មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង ផ្លូវផ្កាឈូករ័ត្នព្រៃប្រវែង ៥០០ម៉ែត្រនៅឃុំ Da Ron ស្រុក Don Duong គឺជាកន្លែងទស្សនាផ្កាដែលទាក់ ទាញភ្ញៀវទេសចរមកថតរូប និងទស្សនាក្នុងចន្លោះពីចុងខែតុលាដល់ខែវិច្ឆិកា។ រូបថត៖ VNExpress |
![]() |
| ប្រការដ៏អស្ចារ្យអំពីផ្កាក្រពុំនៅ Da Lat គឺថា ពួកវារីកស្ទើរតែពេញមួយឆ្នាំ។ ក្នុងនោះរដូវផ្ការីកយ៉ាងស្រស់ស្អាតបំផុតគឺពីខែឧសភាដល់ខែធ្នូ។ រូបថត៖ VOV.VN |
![]() |
| ពេលវេលាដែលផ្កាឈូករ័ត្ន រីកនៅ Da Lat មានពីររដូវ។ នោះគឺចាប់ពីខែឧសភាដល់ ខែមិថុនានិងចាប់ពីខែវិច្ឆិកាដល់ខែខែធ្នូ។ |
![]() |
| ផ្កាកុលាប Da Lat ត្រូវបានដាំដុះ និងរីកពេញមួយឆ្នាំ បង្កភាពងាយស្រួលសម្រាប់ ភ្ញៀវទេសចរអាចមកទស្សនា និងទិញផ្កានៅពេលណាក៏បាន។ រូបថត៖ GD&XH |
![]() |
| ផ្កាឡាវេនឌឺ គឺជាផ្កាដ៏ល្បីបំផុតនៅទីក្រុង Da Lat ក្នុងខែកក្កដាជារៀងរាល់ឆ្នាំ។ អ្វីដែលធ្វើឲ្យប្រភេទផ្កានេះមានភាពពិសេសបំផុត គឺនៅតែ Da Lat ប៉ុណ្ណោះដែលអាចដាំ ប្រភេទផ្កានេះបានច្រើននិងល្អយ៉ាងដូច្នេះ។ រូបថត៖ Huynh Cao Truc។ |
![]() |
| ផ្កាបាក់វិត Da Lat ត្រូវបានដាំដុះនៅតាមកសិដ្ឋានជាច្រើនដើម្បីធ្វើជាចំណីសម្រាប់ បសុសត្វ ដូច្នេះគុណភាពផ្កាត្រូវបានថែរក្សាយ៉ាងល្អ។ ពេលវេលាដែលផ្កាបាក់វិត Da Lat រីកខ្លាំងបំផុត គឺចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា។ រូបថត៖ Dan Viet។ |
![]() |
| ផ្កាជើងគោ Da Lat ចាប់ផ្តើមរីកពីខែធ្នូ ដល់ខែមករា ឆ្នាំក្រោយ។ ជាពិសេស ខែធ្នូ គឺ ជាពេលវេលាដែលផ្ការីកច្រើនបំផុតនិងស្រស់ស្អាតបំផុត។ រូបថត៖ GD&XH |
![]() |
| ផ្កាក្ងោកពណ៌ស្វាយគឺជា "លក្ខណៈពិសេសដោយឡែក" របស់ Da Lat ដែលតែងតែរីក ក្នុងខែមីនាជារៀងរាល់ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាប្រភេទផ្កាដែលអ្នកមិនមាន នៅកន្លែងណាក្រៅពីទីក្រុង Da Lat នោះឡើយ។ រូបថត៖ vietnambooking.com |
![]() |
| មីម៉ូសា គឺជាប្រភេទផ្កាប្រចាំតំបន់ដីនេះ ពីព្រោះវាត្រឹមតែដុះនិងរីកលូតលាស់បានតែ នៅទីក្រុង Da Lat ប៉ុណ្ណោះ។ រូបថត៖ Vntrip |
![]() |
| ពេលវេលាដែលផ្លែផ្កាសាគូរ៉ារីក គឺចាប់ផ្តើមពីខែមករាដល់ខែកុម្ភៈ។ បច្ចុប្បន្ននេះទីក្រុង មានដើមសាគូរ៉ាប្រហែល ៣០០០ ដើម។ រូបថត៖ GD&XH |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ









