ដើម្បីទទួលបានលទ្ធផលនេះ Booking.com បានផ្អែកលើការវាយតម្លៃ និងការបោះឆ្នោតរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅលើគេហទំព័រ Booking.com ស្ដីពីគោលដៅគួរឲ្យទាក់ទាញបំផុតនៅវៀតណាម សម្រាប់ដំណើរកម្សាន្ត“ តាមប្រមាញ់រូបថត” ។ យោងតាមការវាយតម្លៃរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានឲ្យដឹងថា គោលដៅទេសចរណ៍ដែលមានប្រជាប្រិយភាពបំផុតទាំងពីរនៅវៀតណាមគឺHoi An និង Sapa។

ជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីរៀបចំណាត់ថ្នាក់គឺវិថីបុរាណ Hoi An (Quang Nam) ជាមួយនឹងលក្ខណៈបុរមបុរាណ និងរ៉ូម៉ែនទិកដោយទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរ។

វិថីបុរាណ Hoi An គឺជាវិថីសម្រាប់យានយន្តគ្មានម៉ាស៊ីន និងអ្នកដើរថ្មើរជើង។

មើលពីចំងាយ វិថីបុរាណ Hoi Anលេចចេញមកជាមួយជញ្ជាំងពណ៌លឿងដំបូលប្រក់ក្បឿងពណ៌ត្នោតចាស់លាយឡំជាមួយពណ៌នៃពេលវេលា នៅក្បែរដងទន្លេ Hoai ដ៏រ៉ូមែនទិក

តូបលក់វត្ថុអនុស្សាវរីយ៍នៅតែរក្សាបានលក្ខណៈស្ថាបត្យកម្មបុរាណដដែល។

នៅក្នុងបរិយាកាសដ៏សុខសាន្តនៃបណ្ដាផ្ទះបុរាណនោះ ភ្ញៀវទេសចរអាចរកឃើញកន្លែង“ រស់នៅបែបនិម្មិត” សម្រាប់ថតរូប។

ឬលោកអ្នកក៏អាចចូលរួមការសម្តែងសិល្បៈប្រជាប្រិយដ៏វិសេសវិសាលផងដែរ។

បន្ទាប់ពីទីក្រុង Hoi An គឺជាទីក្រុងក្នុងពពកSapa ដែលជាគោលដៅទាក់ទាញភ្ញៀវទេសចរដ៏ល្បីឈ្មោះនៅភាគខាងជើងវៀតណាម។

គយគន់ទេសភាពល្បាក់ទឹកជ្រោះ Bac និង Cau May

ឬសម្រស់ដ៏រ៉ូមែនទិកនៃល្បាក់ទឹកជ្រោះដ៏វិសេសវិសាល

ព្រមទាំងសម្រស់នៃវាលស្រែជម្រាលភ្នំទៀតផង

នៅរដូវទឹកធ្លាក់

រាលស្រែជម្រាលភ្នំចម្រុះពណ៌

ប្រការទាំងនេះបានបង្កើតផ្ទាំងគំនូរដ៏ដ៏អស្ចារ្យ ដោយទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនា និងតាមប្រមាញ់រូបថតដ៏ស្រស់ស្អាត អំពីប្រទេសនិងប្រជាជន
វៀតណាម។