នាយប់ថ្ងៃទី ៦ តុលា នៅទីលាន Vo Nguyen Giap (ទីក្រុង Thai Nguyen) ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen រៀបចំពិធីបើកមហោស្រពវប្បធម៌ជនជាតិ Dao ទូទាំងប្រទេសលើកទី២ ឆ្នាំ ២០២២ ក្រោមប្រធានបទ "អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ Dao - សមភាព សាមគ្គីភាព សមាហរណកម្ម និងអភិវឌ្ឍន៍"។

ពិធីបើកមហោស្រពវប្បធម៌ជនជាតិ Dao មានការចូលរួមពីសិប្បករ សិល្បករ និងកីឡាករមិនអាជីពជនជាតិ Dao ជាង ១០០០ នាក់មកពីខេត្តចំនួន ១៤។ រូបថត៖ Quang Vinh/sggp.org.vn
ថ្លែងមតិនៅពិធីបើក លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានអះអាងថា៖ “វប្បធម៌របស់បណ្ដាជនជាតិភាគតិចគឺជាបេតិកភណ្ឌដ៏មានតម្លៃ រួមចំណែកបង្កើតឡើងភាពសម្បូរបែបភាពចម្រុះ និងឯកភាពនៃខឿនវប្បធម៌
វៀតណាមដ៏ជឿនលឿន សម្បូរទៅដោយអត្តសញ្ញាណជនជាតិ។ ការអភិរក្ស
និងពង្រីកអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិភាគតិចនិយាយរួម និងជនជាតិ Dao និយាយដោយឡែក គឺជាភារកិច្ចដែលមានអត្ថន័យយុទ្ធសាស្ត្រនិងសំខាន់ពិសេស”។
រូបថត៖ baodantoc.vn
ប្រជាជនបណ្ដាជនជាតិនៅខេត្ត Thai Nguyen និងភ្ញៀវទេសចរមានវត្តមាននៅទីលាន Vo Nguyen Giap ដើម្បីទស្សនាកម្មវិធីសិល្បៈបើកមហោស្រព។ រូបថត៖ baothainguyen.vn
រូបថត៖ thainguyentv.vn
ក្នុងពិធីបើក កម្មវិធីវប្បធម៌សិល្បៈដ៏វិសេសវិសាលនេះ ត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ដែលនាំមកនូវចំណាប់អារម្មណ៍ជាច្រើនជូនទស្សនិកជន។
រូបថត៖ baothainguyen.vn
រូបថត៖ baodantoc.vn
សកម្មភាពវប្បធម៌ ពិធីបុណ្យ និងជំនឿជាច្រើនរបស់ជនជាតិ Dao ត្រូវបានបង្ហាញឡើងវិញក្នុងពិធីបើក។ រូបថត៖ Quang Vinh/sggp.org.vn
ការបង្ហាញឡើងវិញនូវពិធីការមួយរបស់ជនជាតិ Dao។ រូបថត៖ daitu.thainguyen.gov.vn
ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែតុលា។ ក្រៅពីការកម្មវិធីសិល្បៈ សកម្មភាពកីឡា ការសម្ដែងសម្លៀកបំពាក់ និងការឧទ្ទេសនាមអំពីម្ហូបអាហាររបស់ជនជាតិ Dao ក៏ត្រូវបានប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេងផងដែរ។

រូបភាពខ្លះអំពីពិធីបើកមហោស្រពវប្បធម៌ជនជាតិ Dao ទូទាំងប្រទេសលើកទី២៖