ពិធីបុណ្យបង្កាត់ភ្លើងដាំបាយ គឺជាពិធីបុណ្យប្រជាប្រិយដែលមានតាំងពីយូរយារណាស់មកហើយនៅភូមិ Thi Cam ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែទី ១ តាមច័ន្ទគតិ ដើម្បីរំលឹកដល់គុណបំណាច់របស់អ្នកតាភូមិ - នាយឧត្តមសេនីយ៍ Phan Tay Nhac។
បាវចំបើងស្ងួតដែលបានរៀបចំតាំងពីមុន ត្រូវបាននាំយកទៅទីតាំងនៃក្រុមនីមួយៗ។ ការប្រកួតឆ្នាំនេះមានក្រុមចូលរួមចំនួន៤ក្រុម ដែលតំណាងឲ្យទីប្រជុំជនចំនួន ៤ ក្រុមនៅក្នុងសង្កាត់។
សមាជិកក្រុមបំបែកដើមឫស្សីដើម្បីងាយឆាបឆេះ។
ក្នុងដំណាក់កាលត្រៀមរៀបចំ ក្រុមៗនឹងចាប់ផ្តើមចងចំបើងជាបាច់។
ហើយដាក់បាច់ចំបើងនៅក្រោមត្បាល់ថ្មដើម្បីពេលបុកស្រូវ ត្បាល់មិនត្រូវរង្គោះរង្គើឬផ្លាស់ទី។
គេក៏ដាក់ចំបើងនៅជុំវិញមាត់ត្បាល់ថ្មដើម្បីកុំឲ្យស្រូវខ្ទាតចេញពេលបុក។
ជិតម៉ោង ១១ ទីធ្លាសាលាភូមិពោរពេញទៅដោយមនុស្សមកទស្សនា។ ការប្រកួតបង្កាត់ភ្លើងដាំបាយ នឹងមានផ្នែកធំចំនួន ៣ គឺ៖ បង្កាត់ភ្លើង រត់យកទឹក និងដាំបាយ។ ការប្រកួតរត់ទៅយកទឹកត្រូវបានអនុវត្តន៍ដោយកុមារអាយុពី ១២ ទៅ ១៤ឆ្នាំ។
ចាប់ផ្តើមពីសាលាភូមិ បេក្ខជនត្រូវរត់ចម្ងាយប្រហែល ៧០០ម៉ែត្រ ទៅទិសខាងកើត។ អ្នកណាយកទឹកមកសាលាភូមិមុនគេនឹងឈ្នះ។
នៅទីធ្លាសាលាភូមិ បណ្ដាក្រុមបានចាប់ផ្ដើមបង្កាត់ភ្លើង។
ស្រូវត្រូវបុកដោយត្បាល់ថ្មឲ្យក្លាយទៅជាអង្ករដោយអង្រែធំ។
បេក្ខជនទាំង៤នាក់ដែលបានរត់ទៅយកទឹកនៅពេលនេះក៏បានវិលមកវិញហើយ។ Nguyen Vinh Khoa (ស្តាំបំផុត) ជាអ្នកដែលបានឈ្នះក្នុងការប្រកួតនេះ។
ការដាំបាយដោយឆ្នាំងតូចត្រូវការបទពិសោធន៍ជាច្រើន។
អ្នកចូលរួមភាគច្រើនគឺជាមនុស្សចាស់នៅក្នុងភូមិ។
បណ្ដាក្រុមដុតចំបើង យកផេះទៅកប់ឆ្នាំងឲ្យបាយឆ្អិនបានលឿន។
ឆ្នាំងបាយត្រូវបានគណៈមេប្រយោគយកទៅដាក់នៅខាងក្រៅសាលាភូមិសម្រាប់ដាក់ពិន្ទុសាធារណៈនៅចំពោះមុខប្រជាជន និងសមាជិកក្រុមដែលចូលរួម។