នាពេលថ្មីៗនេះ នៅសារមន្ទីរហាណូយ ការតាំងពិព័រណ៌ "បំណែកកំទេចកំទី" បានប្រព្រឹត្តទៅដោយឧទ្ទេសនាមគំនូរចំនួន ៤០ ផ្ទាំងក្រោមប្រធានបទ គំនូរប្រជាប្រិយវៀតណាម រូបជនល្បីៗ ទេសភាព ...

ប្រការគួរឱ្យភ្ញាក់ផ្អើលគឺស្នាដៃទាំងនេះត្រូវបានផលិតចេញពីសំណល់កំទិចសូត្រដោយបាតដៃរបស់ជនពិការ នៃសហករណ៍សិល្បៈ Van Phuc ទីក្រុងហាណូយ។

ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយសារមន្ទីហាណូយ សហការជាមួយសហករណ៍Vun Art ក្នុងគោលបំណងធ្វើសកម្មភាពជាក់ស្តែង ផ្សព្វផ្សាយគុណតម្លៃនៃឆន្ទៈក្នុងការរស់នៅ ជំនះលើការលំបាក និងឈានឡើងរបស់មនុស្សងាយរងគ្រោះ។

លោក Le Viet Cuong (ខាងស្តាំ) - ប្រធានសមាគមជនពិការ Ha Dong នាយកសហករណ៍ Vun Art បានចែករំលែកថា៖ នេះគឺជាពិព័រណ៍ខ្នាតធំលើកដំបូងរបស់សិប្បករជនពិការនៅVun Art ។

ពីសំណល់សូត្រដែលហាក់ដូចជាត្រូវបានគេបោះចោល…

… សិប្បករនៃVun Art បានប្រើប្រាសវា ដើម្បីបង្កើតគំនូរដែលពោរពេញដោយភាពទំនើប និងសិល្បៈ។

ស្នាដៃប្រធានហូជីមិញ។

អាពាហ៍ពិពាហ៍កណ្តុរ។

ក្រៅពីសិល្បៈសូត្រ Vun Art ក៏បានយករូបគំនូរបុរាណទៅលើផលិតផលជាច្រើនប្រភេទដូចជា ម៉ាស កាបូប អាវយឺត ...។

អញ្ជើញមកទស្សនាការតាំងពិព័រណ៌នេះ អ្នកទស្សនានឹងមានឱកាសកាន់តែច្រើនក្នុងការទទួលបានបទពិសោធន៍ផ្គុំគំនូរពីឧបករណ៍ដែលបានរចនាជាមុនដោយ Vun Art ។

លោក Le Viet Cuong ណែនាំកុមារម្នាក់ឲ្យផ្គុំគំនូរសូត្ររួមគ្នា។ ចាប់ពីខែមិថុនា ដល់ខែសីហា ក្នុងឱកាសវិស្សមកាលរដូវក្តៅរបស់និស្សិត Vun Art មានសកម្មភាពជាច្រើនទៀត ក្នុងការផ្គុំគំនូរដាក់ក្នុងម៉ាស់ ឬអាវយឺត...

Hoang Yen Trang សិស្សថ្នាក់ទី៣ (ស្រុក Tay Ho) ជាមួយ "ស្នាដៃសិល្បៈ" របស់ខ្លួន ។

ការតាំងពិព័រណ៍ “បំណែកកម្ទេចកម្ទី” ប្រព្រឹត្តិទៅដល់ខែតុលា ឆ្នាំ២០២៣ នៅជាន់ទី១ សារមន្ទីរហាណូយ (ផ្លូវ Pham Hung ស្រុក Nam Tu Liem ទីក្រុងហាណូយ)។

ស្នាដៃខ្លះដាក់តាំងពិពណ៌៖

ផ្ទាំងគំនូរតន្ត្រីករ Trinh Cong Son