យោងតាមការធ្វើស្ថិតិរបស់មន្ទីរទេសចរណ៍ហាណូយ ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ មានភ្ញៀវទេសចរណ៍ជិត ៦ លាននាក់បានមករដ្ឋធានី។
គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរជាង ៨លាននាក់បានមកកាន់ទីក្រុងហាណូយ។ ភ្ញៀវអន្តរជាតិមានជាង១លាន៤សែននាក់ កើនឡើង ១៨ ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរក្នុងខែមេសា សម្រេចបានជាង ៨,៥ លានលានដុង (ប្រមាណ ៣៦២ លានដុល្លារអាមេរិក) កើនឡើង ៥២,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
ដោយឡែកក្នុងខែមេសា ឆ្នាំ២០២៣ ចំនួនភ្ញៀវអន្តរជាតិមកទីក្រុងហាណូយបាន កើនឡើង៧ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ភ្ញៀវទេសចរទៅទស្សនាផ្លូវថ្នល់ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងរដ្ឋធានីប្រកបដោយភាពសុខសាន្ត។
ចំនួនភ្ញៀវទេសចរអាស៊ីមកហាណូយមានចំនួនច្រើន។
ភ្ញៀវទេសចរណ៍បរទេសទៅទស្សនាវិថីបុរាណហាណូយ ដោយគ្មានការភ័យ ខ្លាចចំពោះជំងឺរាតត្បាតទៀតឡើយ។ សូម្បីតែក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ ផ្ទុះឡើង ក៏ដោយ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលគ្រប់គ្រងជំងឺ នេះបានយ៉ាងល្អផងដែរ។
ភ្ញៀវមកទស្សនាការតាំងពិព័រណ៍រូបថតដែលរៀបចំឡើងនៅលើវិថីថ្មើរជើងជុំវិញបឹង Hoan Kiem។
តំបន់វិថីបុរាណ ជាគោលដៅដ៏ពេញនិយមរបស់ភ្ញៀវទេសចរអន្តរជាតិពេលមកទីក្រុងហាណូយ។
ភ្ញៀវទេសចរបរទេសមកទស្សនាវិថី Ta Hien…
ព្រះវិហារកាតូលិកហាណូយ…
ឬទៅទស្សនាតាមដងផ្លូវនាចុងសប្តាហ៍។
ភ្ញៀវទេសចរបរទេសដើរតាមផ្លូវដោយភាពសុខស្រួល នោះគឺជារូបភាពដែល ធ្លាប់ស្គាល់ដូចមុនពេលជំងឺរាតត្បាតកូវីដ-១៩ ផ្ទុះឡើង។