លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh |
នាព្រឹកថ្ងៃទី ១៩ វិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៤០ ទិវាគ្រូបង្រៀនវៀតណាម។
អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានគោលបំណងថា លោកគ្រូ អ្នកគ្រូជានិច្ចកាលហាត់ពត់លត់ដំ បំប៉នជំនាញ ស្រឡាញ់អាជីព ស្រឡាញ់មនុស្ស សិក្សារៀនសូត្រ ដកបទពិសោធន៍ លើកកម្ពស់ជំនាញ មានរបៀបថ្មីក្នុងការបង្រៀន និងសិក្សារៀនសូត្រ ព្រមទាំងប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយ៉ាងសកម្ម ហើយតាមនោះរួមចំណែកបំពាក់បំប៉នដល់មនុស្សជំនាន់អនាគតរបស់ប្រទេសជាតិ៖
“ថ្ងៃនេះយើងទាំងអស់គ្នាសុទ្ធតែបានលៃទុកមនោសញ្ចេតនា ការដឹងគុណ សេចក្ដីជូនពរ ស្នាមញញឹម ផ្កាស្រស់ៗ ជូនលោកគ្រូ អ្នកគ្រូនៅទូទាំងប្រទេស។ លោកគ្រូ អ្នកគ្រូជានិច្ចកាលជាគំរូ ជាអ្នកបណ្តុះគ្រាប់ពូជ ជាអ្នកថែទាំចិញ្ចឹមគ្រាប់ពូជ ដើម្បីគ្រាប់ពូជនៃសីលធម៌ បុគ្គលិកលក្ខណៈ ចំណេះដឹង អំពើល្អ តែងតែបំភ្លឺ ដើម្បីសង្គមកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសវៀតណាម ប្រកៀកស្មាជាមួយពិភពលោក ដូចបំណងប្រាថ្នារបស់លោកប្រធានហូជីមិញដ៏មហិមាផងដែរ”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
