សន្និសីទវិទ្យាសាស្ត្រ ដោយប្រធានបទ “សមុទ្រខាងកើត និងបញ្ហាអធិបតេយ្យភាពរបស់វៀតណាម” (រូបថត៖ vna) |
នាថ្ងៃទី ១០ មិថុនា នៅទីក្រុងប៉ារីស ប្រទេសបារាំង សន្និសីទវិទ្យាសាស្ត្រ ដោយប្រធានបទ “សមុទ្រខាងកើត និងបញ្ហាអធិបតេយ្យភាពរបស់វៀតណាម” បានប្រព្រឹត្តទៅដោយមានការចូលរួមពីអ្នកប្រាជ្ញវៀតណាម និងអ្នកស្រឡាញ់កោះសមុទ្រវៀតណាមជាច្រើន។ ក្នុងឱកាសនេះ ជំនួបរវាងប្រជាអាណិកជនវៀតណាម ដែលធ្លាប់ទៅទស្សនាប្រជុំកោះ Truong Sa ត្រូវបានរៀបចំឡើង ជាមួយនឹងការតាំងពិព័រណ៍រូបថត និងវត្ថុបុរាណអំពីប្រជុំកោះនេះ។
អញ្ជើញថ្លែងមតិក្នុងពិធីបើក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គល និងសមាគមដែលរួមចំណែករៀបចំសិក្ខាសាលា។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា នេះគឺជាព្រឹត្តិការណ៍មួយដ៏មានសារសំខាន់សម្រាប់ប្រជាអាណិកជនវៀតណាមនៅឯបរទេស ជាពិសេសគឺជាប្រជាអាណិកជននៅអឺរ៉ុបដែលបង្ហាញពីមនោសញ្ចេតនា និងការយកចិត្តទុកដាក់របស់ប្រជាអាណិកជនវៀតណាមនៅក្រៅប្រទេសចំពោះមាតុភូមិ និងប្រទេសជាតិ។
ដោយត្រូវបានរៀបចំឡើងតាមគំនិតផ្តួចផ្តើមរបស់គណៈកម្មាធិការទំនាក់ទំនងជនវៀតណាមនៅអឺរ៉ុបដើម្បីកោះសមុទ្រវៀតណាម សិក្ខាសាលានេះបានទទួលបទបង្ហាញចំនួន ១៤ ពីអ្នកប្រាជ្ញ សាស្ត្រាចារ្យ បណ្ឌិត អ្នកស្រាវជ្រាវអំពីអាស៊ី និងសមុទ្រ សេដ្ឋវិទូ អ្នកអប់រំមកពីបណ្តាប្រទេសអឺរ៉ុប (ប៉ូឡូញ អាល្លឺម៉ង់ បារាំង អ៊ីតាលី ឆែក អ៊ុយក្រែន) កាណាដា និងវៀតណាម។ បទបង្ហាញបានលើកឡើងអំពីទស្សនៈជាច្រើនអំពីសមុទ្រខាងកើត និងបញ្ហាអធិបតេយ្យភាពរបស់វៀតណាមចំពោះកោះសមុទ្រ ពីទស្សនៈប្រវត្តិសាស្ត្រ វប្បធម៌ នយោបាយ និងច្បាប់។ ស្ថានភាពនៅសមុទ្រខាងកើត ដំណោះស្រាយដោះស្រាយជម្លោះ និងវិធានការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រក៏ត្រូវបានវាគ្មិនលើកឡើងផងដែរ។
ចែករំលែកពីទស្សនៈអំពីបញ្ហាសមុទ្រខាងកើត និងប្រជុំកោះរបស់វៀតណាម លោក Patrice Jorland សាស្ត្រាចារ្យប្រវត្តិសាស្ត្រ អតីតប្រធានសមាគមមិត្តភាពបារាំង-វៀតណាម បានឲ្យដឹងថា យោងតាមច្បាប់សមុទ្រ អន្តរជាតិ វៀតណាមមានតំបន់សេដ្ឋកិច្ចផ្តាច់មុខដ៏ធំទូលាយ។ លោក Jorland បាននិយាយថា វៀតណាមមានអធិបតេយ្យភាពនៅសមុទ្រខាងកើត។ អំពីអធិបតេយ្យភាពលើប្រជុំកោះ Truong Sa និង Hoang Sa លោកបាននិយាយថា ភស្តុតាងប្រវត្តិសាស្ត្របង្ហាញថា វៀតណាមបានអះអាងអធិបតេយ្យភាពលើប្រជុំកោះទាំងពីរនេះ ជាពិសេស Hoang Sa តាំងពីចុងសតវត្សរ៍ទី១៨ ក្រោមរាជវង្ស Nguyen។ លោកសាស្ត្រាចារ្យបារាំងក៏បានលើកឡើងដែរថា ភាគីពាក់ព័ន្ធត្រូវគោរពច្បាប់អន្តរជាតិ ហើយអាស៊ានក្នុងនោះ វៀតណាមជាសមាជិកសកម្ម គួរតែពង្រឹងសាមគ្គីភាព ពង្រឹងកិច្ចខិតខំប្រឹងប្រែងការទូត និងការចរចារ ជៀសវាងការប្រើកប្រាស់កម្លាំងហឹង្សាដើម្បីដោះស្រាយជម្លោះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
