គូស្វាមី ភរិយាឆ្លងជំងឺកូវីដ ១៩ ជនជាតិអង់គ្លេសវិលត្រឡប់មកវៀតណាមវិញ |
ក្រោយរយៈពេល ៣ ឆ្នាំ ចាប់តាំងពីពេលត្រូវបានរកឃើញថាឆ្លងជំងឺរាតត្បាតកូវីដ ១៩ នៅលើជើងហោះហើរលេខ ០០៥៤ ពីចក្រភពអង់គ្លេសមកកាន់វៀតណាម គូស្វាមី ភរិយាជនជាតិអង់គ្លេស គឺលោក Dixon John Garth និងលោកស្រី Shan Ellison កាលពីថ្ងៃទី ៨ មីនា បានវិលត្រឡប់មកមន្ទីពេទ្យត្រូពិចមជ្ឈឹម ដើម្បីថ្លែងអំណរគុណ និងសួរសុខទុក្ខគ្រូពេទ្យ ដែលបានជួយព្យាបាល។ អញ្ជើញសំណេះសំណាលក្នុងជំនួបនេះ គូស្វាមី ភរិយាជនជាតិអង់គ្លេសបានសម្ដែងក្ដីសប្បាយរីករាយ និងថ្លែងអំណរគុណដល់ជួរគ្រូពេទ្យ ដែលបានជួយព្យាបាលជំងឺឲ្យខ្លួន។
សូមបញ្ជាក់ដែរថា កាលពីខែមីនា ឆ្នាំ ២០២០ លោក Dixon John Garth កើតជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ហើយត្រូវប្រើប្រាស់ម៉ាស៊ីនជួយដកដង្ហើម និងព្យាបាលជំងឺរាតត្បាតកូវីដ ១៩យ៉ាងសកម្មនៅមន្ទីរពេទ្យត្រូពិចមជ្ឈឹម ខណៈពេលដែលលោកស្រី Shan Ellison ក៏ឆ្លងជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែស្ថានភាពរបស់លោកស្រីគឺស្រាលជាង។ អស់រយៈពេលយូរ នាយប់ថ្ងៃទី ១៣ មេសា ឆ្នាំ ២០២០ លោក Dixong John Garth ត្រូវបានមន្ទីរពេទ្យមជ្ឈឹមប្រកាសជាសះស្បើយ ហើយលោក និងភរិយាបានធ្វើមាតុភូមិនិវត្តន៍ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
