ទិដ្ឋភាពនៅពិធីប្រកាសជាផ្លូវការ "ផ្លាតហ្វមឧបករណ៍រុករក Coc Coc" បានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃ ផ្លាតហ្វមឌីជីថលបម្រើប្រជាជនឆ្នាំ ២០២២។ (រូបថត៖ Vietnam+) |
Coc Coc ត្រូវបានគេស្គាល់ថា ជាឧបករណ៍រុករក Make in Vietnam ដែលមាន អ្នកប្រើប្រាស់ជាង ២៨ លាននាក់ក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិតសរុបជាង ៧០ លាននាក់នៅប្រទេស វៀតណាម។ ផ្លាតហ្វមនេះត្រូវបានកសាងឡើង ហើយបម្រើ តម្រូវការរុករកឯកទេសរបស់ប្រជាជនវៀតណាម ដែលមិនមែនជាម៉ាស៊ីនរុករកណា មួយលើពិភពលោក ក៏អាចយល់បានទេ។ លោក Nguyen Vu Anh អគ្គនាយក ក្រុមហ៊ុន Coc Coc បានចែករំលែកថា៖
“ក្នុងចំណោមប្រជាពលរដ្ឋវៀតណាម ៣ នាក់ដែលប្រើប្រាស់អ៊ីនធឺណិតគឺ មាន អ្នកប្រើប្រាស់ Coc Coc មួយនាក់។ ការទទួលស្គាល់នេះធ្វើឱ្យបុគ្គលិក Coc Coc គ្រប់ រូប មានមោទនភាព ហើយខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍន៍ផលិតផល ល្អៗសម្រាប់ប្រជាជនវៀតណាម ហើយទាក់ទាញអ្នកប្រើប្រាស់កាន់តែច្រើន។ Coc Coc ក៏នឹងបន្តជំរុញដំណើរការផ្លាស់ប្តូរឌីជីថលជាតិផងដែរ។ យើងខ្ញុំជឿជាក់ថា ជាមួយនឹងចំនួនអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗ Coc Coc អាចធ្វើដូច្នេះបាន ហើយ យើងខ្ញុំនឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍន៍ផ្លាតហ្វមឌីជីថលកាន់តែខ្លាំងក្លា សម្រាប់ប្រជាជនវៀតណាម”។
ក្នុងឱកាសទិវាផ្លាស់ប្ដូរឌីជីថលជាតិ (ថ្ងៃទី១០ តុលា) Coc Coc បានបង្ហាញជា សាធារណៈនូវក្រមដំណោះស្រាយ “ដើម្បីវៀតណាមឌីជីថល” ដែលជួយអ្នកប្រើប្រាស់ អាចទទួលបានបទពិសោធន៍តាមក្រុមប្រធានបទនីមួយៗ ដូចជា រដ្ឋាភិបាលឌីជីថល ការអប់រំតាមប្រព័ន្ធអេឡិចត្រូនិក សន្តិសុខអ៊ីនធឺណិត និង សង្គមឌីជីថល៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
