នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសំណេះសំណាលជាមួយគំរូយុវជនវៀតណាមនិងកម្មាភិបាលសម្ព័ន្ធយុវជនដ៏ឆ្នើម។ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា៖ បក្ស និងរដ្ឋយកចិត្តទុកដាក់ពិសេសចំពោះតួនាទីរបស់យុវជនវៀតណាម - ជាកម្លាំងប្រកបដោយភាពច្នៃប្រឌិត ដែលដើរជួរមុខក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ហើយបានចេញផ្សាយគោលជំហរ គោលនយោបាយជាច្រើន ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់យុវជនដើរត្រួសត្រាយផ្លូវក្នុងការរួមចំណែកដល់បុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖ “ត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្ដូរការត្រិះរិះនិងការធ្វើសកម្មភាពប្រកបដោយភាពច្នៃប្រឌិត។ ត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ យុវជនវៀតណាមត្រូវតែហ៊ានប្រឈមមុខ លះបង់ និងធ្វើជាម្ចាស់លើវិស័យថ្មីៗទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ; ត្រួសត្រាយផ្លូវក្នុងការនាំអរិយធម៌មនុស្សជាតិចូលទៅក្នុងប្រទេសរបស់យើង ហើយនាំវប្បធម៌ដ៏ជឿនលឿន សម្បូរទៅដោយអត្តសញ្ញាណរបស់ប្រជាជាតិវៀតណាម ទៅកាន់ពិភពលោកវិញផងដែរ”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
