ទូកល្បាតនៅកោះ Da Thi ប្រជុំកោះ Truong Sa។ (រូបថត៖ Sy Tuyen/VNA) |
“ជំហររបស់វៀតណាមចំពោះការធ្វើសមយុទ្ធយោធារបស់ចិននៅប្រជុំកោះរបស់វៀតណាមត្រូវបានបញ្ជាក់ជាច្រើនលើកច្រើនសារហើយ ដែលថ្មីៗបំផុត គឺនៅក្នុង សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ២៣ ខែមិថុនា។ យើងខ្ញុំប្រឆាំងជំទាស់យ៉ាង ដាច់អហង្ការនឹងទង្វើរំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa”។
ក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា ទង្វើរបស់ចិនដើរផ្ទុយនឹងស្មារតី នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បណ្ដាលឲ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងមិនអំណោយផលដល់ដំណើរការ ចរចាររវាងចិននិងសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីក្រមប្រតិបត្តិរបស់ ភាគីនានានៅសមុទ្រខាងកើត (COC) ក៏ដូចជាការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើតផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
