នាព្រឹកថ្ងៃទី ១ ខែមេសា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងភ្នាក់ងារសមត្ថកិច្ចបានដោះលែងត្រីក្នុងអាងទន្លេ Saigon ដើម្បីបង្កើតធនធានជលផលឡើងវិញ និងការពារបរិស្ថាន។ លោក Vu Dinh Hien នាយករងសាខាជលផលទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖ “ផ្នែកជលផលបានផ្សព្វផ្សាយ ឃោសនា លើកទឹកចិត្ត ដល់ព្រះសង្ឃ ព្រះពុទ្ធសាសនិក អង្គការ និងបុគ្គលនានា ឱ្យដោះលែងសត្វចូលទៅក្នុងបរិស្ថានធម្មជាតិ។ លើសពីនេះ ត្រូវឃោសនាដល់ពួកគេ ដើម្បីដោះលែងពូជឱ្យបានត្រឹមត្រូវ តាមបច្ចេកទេសត្រឹមត្រូវ នៅអាងទឹកសមស្រប និងមិនដោះលែងប្រភេទសត្វពីបរទេស ដើម្បីការពាតធនធានជលផល”។
ទន្ទឹមនឹងនោះ នៅខេត្ត Quang Ninh នាព្រឹកថ្ងៃទី ១ មេសា បានប្រព្រឹត្តទៅ សន្និសីទ “អភិវឌ្ឍន៍វារីវប្បកម្មសមុទ្រប្រកបដោយនិរន្តរភាព - ទិដ្ឋភាពពីខេត្ត Quang Ninh” ។ ដោយមានបំណងចង់នាំវារីវប្បកម្មសមុទ្ររបស់វៀតណាមទៅកាន់កម្រិតតំបន់ និងពិភពលោក បទបង្ហាញក្នុងសន្និសីទបានផ្តោតទៅលើការវាយតម្លៃស្ថានភាពវារីវប្បកម្មសមុទ្រនាពេលបច្ចុប្បន្នរបស់វៀតណាមក៏ដូចជាក្នុងពិភពលោក ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ផ្នែកជលផលនិយាយរួម និងវារីវប្បកម្មសមុទ្រនិយាយដោយឡែក"។
កាលពី ៦៥ ឆ្នាំមុន នាថ្ងៃទី ១ ខែមេសា ឆ្នាំ ១៩៥៩ លោកប្រធានហូជីមិញបានទៅទស្សនាភូមិនេសាទនៅស្រុក Cat Ba ខេត្ត Hai Phong ។ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានសម្រេចយកថ្ងៃទី ១ មេសា ជារៀងរាល់ឆ្នាំ ជាទិវាប្រពៃណីនៃផ្នែកជលផលវៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ