លើសពីនេះ IRGC ក៏បានប្រកាសវាយប្រហារលើកងនាវាផ្ទុកយន្តហោះអាមេរិកនៅក្នុងតំបន់ បើទោះបីជាមិនបានផ្តល់ភស្តុតាងក៏ដោយ។
ក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួមបានបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងចំនួន ១៦៥ គ្រាប់ និងយន្តហោះដ្រូនចំនួន ៥៤១ គ្រឿងទៅកាន់ទឹកដីអេមីរ៉ាតអារ៉ាប់រួម។ ប្រព័ន្ធការពារដែនអាកាស UAE បានស្ទាក់ចាប់មីស៊ីលចំនួន ១៥២ គ្រាប់ និងបំផ្លាញយន្តហោះដ្រូនចំនួន ៥០៦ គ្រឿង។ ការវាយប្រហារទាំងនេះ បានបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង ៥៨ នាក់រងរបួស។
IRGC បានប្រកាសពីការវាយឆ្មក់លើកងនាវាផ្ទុកយន្តហោះ USS Abraham Lincoln របស់អាមេរិក នៅតំបន់ឈូងសមុទ្រពែរ្ស ជាមួយនឹងមីស៊ីលផ្លោងចំនួន៤គ្រាប់។ កងកម្លាំង IRGC បានអះអាងថា ការវាយប្រហារនេះទទួលបានជោគជ័យ ហើយបានព្រមានថា ខ្លួននឹងបង្កើនការវាយប្រហារលើដីគោក និងសមុទ្រប្រឆាំងនឹង "ពួកភេរវករឈ្លានពាន"។
នៅផ្នែកនយោបាយ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃទី ១ ខែមីនាបានប្រកាសពីការបង្កើតក្រុមប្រឹក្សាថ្នាក់ដឹកនាំបណ្តោះអាសន្នបន្ទាប់ពីមេដឹកនាំកំពូល Ali Khamenei ត្រូវបានធ្វើឃាត។ ប្រធានាធិបតី Pezeshkian បានបញ្ជាក់ថា ក្រុមប្រឹក្សាថ្នាក់ដឹកនាំបណ្តោះអាសន្នអ៊ីរ៉ង់នឹងបន្តដើរតាមមាគ៌ាដែលមេដឹកនាំកំពូល Ali Khameneiបានដាក់ចេញ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ