លោក Mohammad Mirali Mohammadi – ភារធារីស្តីទីនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅវៀតណាម។ រូបថត៖ VTCNews |
យោងតាមលោក ភារធារីស្តីទី Mohammad Mirali Mohammadi ក្រសួងការបរទេសអ៊ីរ៉ង់ និងអាជ្ញាធរប្រទេសនេះ រក្សាទំនាក់ទំនងជាប្រចាំជាមួយស្ថានទូតវៀតណាមប្រចាំទីក្រុងតេអេរ៉ង់ ដើម្បីធ្វើបច្ចុប្បន្នភាពស្ថានការណ៍ និងធានាសុវត្ថិភាពរបស់ពលរដ្ឋវៀតណាមដែលរស់នៅ និងធ្វើការនៅទីនោះ។ បច្ចុប្បន្ននេះ ពលរដ្ឋវៀតណាមត្រូវបានជម្លៀសចេញ ឬកំពុងផ្លាស់ទីជាបន្ទាន់ទៅកាន់តំបន់សុវត្ថិភាព។
ទាក់ទងនឹងជំហររបស់វៀតណាមលើជម្លោះបច្ចុប្បន្ននៅមជ្ឈិមបូព៌ា ភារធារីអ៊ីរ៉ង់បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីវិជ្ជមាន ក៏ដូចជាគោលជំហរជាប់លាប់របស់វៀតណាមក្នុងការគាំទ្រសន្តិភាព និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកភារធារីស្តីទី Mohammad Mirali Mohammadi បានបញ្ជាក់ថា អ៊ីរ៉ង់មិនចង់អូសបន្លាយជម្លោះនោះទេ ហើយស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសទាំងអស់នៅក្នុងពិភពលោកដើម្បីបញ្ឈប់ជម្លោះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
