ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា ក្នុងដំណើរការកសាងសេចក្តីព្រាងផែនការស្តីពីទិសដៅនីតិបញ្ញត្តិសម្រាប់រដ្ឋសភានីតិកាលទី១៦ គួរតែយកចិត្តទុកដាក់ពិសេសចំពោះការធ្វើស្ថាប័នភាវូបនីយកម្មនូវខ្លឹមសារស្នូល និងសំខាន់ៗនៅក្នុងឯកសារនៃមហាសន្និបាតលើកទី១៤ របស់បក្ស។ ក្នុងពេលជាមួយគ្នានេះ ធានានូវភាពស៊ីសង្វាក់គ្នាជាមួយនឹងសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការសុក្រិតរចនាសម្ព័ន្ធនៃប្រព័ន្ធច្បាប់របស់វៀតណាម ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មីផងដែរ។
ទាក់ទងនឹងរបាយការណ៍ឯកទេសស្តីពីយន្តការ គោលនយោបាយ និងដំណោះស្រាយសំខាន់ៗ ដើម្បីធ្វើស្ថាប័នភាវូបនីយកម្មនូវគោលជំហរនិងទិសដៅរបស់បក្សស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ស្របតាមសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយ លោកអគ្គលេខាបក្សបានស្នើថា៖ “បន្តធ្វើស្ថាប័នភាវូបនីយកម្មយ៉ាងពេញលេញនូវគោលជំហររបស់បក្សស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ក្នុងស្មារតីនៃមហាសន្និបាតលើកទី ១៤ របស់បក្ស សេចក្តីសម្រេចចិត្តលេខ ៦៨ និងសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រផ្សេងទៀតរបស់គណៈកម្មាធិការមជ្ឈិម។ កែលម្អយន្តការ និងគោលនយោបាយ បង្កើតបរិយាកាសវិនិយោគ និងអាជីវកម្មអំណោយផល កាត់បន្ថយការចំណាយលើការប្រតិបត្តិតាមច្បាប់ ធានាធនធានទាក់ទងនឹងដីធ្លី មូលធន វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដើម្បីជំរុញការអភិវឌ្ឍកាន់តែខ្លាំងក្លានៃវិស័យសេដ្ឋកិច្ចឯកជន”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
