លោកប្រធានរដ្ឋ លឿង គឿង បោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ (រូបថត៖ VOV) |
លោកប្រធានរដ្ឋ លឿង គឿង បានទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២៦ សង្កាត់ ហ័នគៀម ទីក្រុងហាណូយ។ អញ្ជើញចូលរួមបោះឆ្នោតនៅទីនេះក៏មានលោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia ប្រធានអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម។
លោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងជាអនុប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ជាអ្នកបោះឆ្នោតដំបូងគេនៅការិយាល័យបោះឆ្នោតលេខ៧ សង្កាត់ សួនឌិញ ទីក្រុងហាណូយ។ (រូបថត៖ VOV) |
នៅការិយាល័យបោះឆ្នោតលេខ៧ សង្កាត់ សួនឌិញ ទីក្រុងហាណូយ លោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងជាអនុប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គឺជាអ្នកបោះឆ្នោតដំបូងគេ។ បន្ទាប់នោះ លោកស្រីឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra និងអ្នកបោះឆ្នោតដទៃទៀតនៅក្នុងតំបន់ បានអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋរបស់ខ្លួន។
នៅតំបន់ភាគខាងត្បូង លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម បានចូលរួមបោះឆ្នោតនៅការិយាល័យបោះឆ្នោត ក្នុងសង្កាត់ ឡុងស្វៀន ខេត្តអានយ៉ាង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

