លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ សាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាជននៅតំបន់តាំងទីលំនៅថ្មីភូមិ Quang Duc។ (រូបថត៖ VOV) |
ប្រជាពលរដ្ឋបានសម្តែងនូវសេចក្តីរំភើបរីករាយ ដោយសារមិនត្រឹមតែបានរស់នៅក្នុងផ្ទះថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអំណោយដែលមានអត្ថន័យជាក់ស្តែងដូចជា៖ ទូរទស្សន៍ និងទូរទឹកកក ដែលជាជំនួយឧបត្ថម្ភរបស់អង្គភាពនានា ដើម្បីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៦ ក្នុងបរិយាកាសកក់ក្តៅនិងរីករាយ។
“ដោយមានយុទ្ធនាការក្វាងទ្រុងដែលបានបំផុសឡើងដោយលោកនាយករដ្ឋមន្ត្រី ប្រជាជនឥឡូវនេះកំពុងរស់នៅក្នុងតំបន់តាំងទីលំនៅថ្មី។ នេះជាលក្ខខណ្ឌសម្រាប់ការកសាងជីវភាពឡើងវិញឲ្យកាន់តែសម្បូរធូធារ សមភាព រីកចម្រើន និងសុភមង្គល”។
“យើងខ្ញុំមានសេចក្តីសោមនស្សរីករាយនិងដឹងគុណយ៉ាងច្រើនចំពោះរដ្ឋនិងសប្បុរសជន ដែលបានយកចិត្តទុកដាក់ និងសាងសង់ផ្ទះសម្រាប់យើងខ្ញុំ។ ប្រជាជននៅទីនេះមានលក្ខខណ្ឌគ្រប់គ្រាន់ មានបន្ទប់ដាច់ដោយឡែកសម្រាប់កូនៗ។ ផ្ទះចាស់របស់ខ្ញុំត្រូវបំផ្លាញដោយខ្យល់ព្យុះ ប៉ុន្តែឥឡូវនេះខ្ញុំពិតជារីករាយណាស់ដែលមានផ្ទះថ្មី។ ខ្ញុំពិតជាដឹងគុណរដ្ឋច្រើនណាស់”។
លោកនាយករដ្ឋមន្រ្តីប្រគល់អំណោយដល់ប្រជាពលរដ្ឋ។ (រូបថត៖ VOV) |
សាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាជននៅតំបន់តាំងទីលំនៅថ្មីភូមិ Quang Duc លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា៖
“ការសាងសង់តំបន់តាំងទីលំនៅថ្មីត្រូវបានអនុវត្តន៍យ៉ាងល្អ ហើយឥឡូវនេះ យើងត្រូវរៀបចំឡើងវិញ ឱ្យវាកាន់តែស្រស់ស្អាត។ ទីពីរ គឺការដាំដើមឈើបៃតង។ ទីបី សំណង់ទាក់ទងនឹងវប្បធម៌ និងការប្រជុំជីវភាពសហគមន៍។ ទាក់ទងនឹងសាលាមត្តេយ្យ និងសាលារៀន គួរតែរកកន្លែងងាយស្រួលសម្រាប់ការសាងសង់សាលា។ ខ្ញុំសូមសរសើរប្រជាពលរដ្ឋ ដែលបានស្រុះចិត្តគំនិតជាមួយបក្ស និងរដ្ឋ ដើម្បីសម្រេចការសាងសង់លំនៅដ្ឋាន។ ឥឡូវនេះ យើងបន្តរួមដៃលើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួន និងខិតខំក្លាយជាភូមិគំរូមួយ”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

