អ្នកបោះឆ្នោតនៅឃុំបាក់អាយតី ខេត្តខាញ់ហ័រ ពិនិត្យមើលបញ្ជីឈ្មោះអ្នកបោះឆ្នោត (រូបថត៖ ថៃប៊ិញ/VOV តីង្វៀន)

ឃុំ បាក់ អាយ តី មានអ្នកបោះឆ្នោតជិត ៧.០០០នាក់ ដែលក្នុងនោះជាង ៨០% ជាជនជាតិភាគតិចរ៉ាកឡាយ ដែលជារឿយៗ ពួកគេធ្វើការនៅឆ្ងាយ ឬស្នាក់នៅក្នុងខ្ទមស្រែ។ អាជ្ញាធរឃុំបានណែនាំមេភូមិ និងក្រុមរៀបចំការបោះឆ្នោតឱ្យទៅកាន់ផ្ទះរបស់ប្រជាជន ផ្សព្វផ្សាយព័ត៌មានដោយផ្ទាល់អំពីការបោះឆ្នោត ពេលវេលា និងទីកន្លែងបោះឆ្នោត ដើម្បីឱ្យអ្នកបោះឆ្នោតអាចចូលរួមបានពេញលេញនៅថ្ងៃបោះឆ្នោត។ លោកស្រី កា តឺ ហៀប ប្រធានភូមិតាឡុត ឃុំ បាក់ អាយ តី បានឲ្យដឹងថា៖ “តំបន់របស់យើងមានលក្ខណៈដោយឡែក ជាតំបន់ជនជាតិភាគតិច។ គណកម្មការគ្រប់គ្រងភូមិបានពង្រឹងកិច្ចខិតខំប្រឹងប្រែងឃោសនាដោយ ចុះពីផ្ទះមួយទៅផ្ទះមួយដើម្បីលើកទឹកចិត្តដល់ការចូលរួម ខណៈពេលដែលក៏ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ភូមិផងដែរ។ លើសពីនេះ យុវជនដែលមានសិទ្ធិទទួលបានព័ត៌មានបានផ្សព្វផ្សាយព័ត៌មានបោះឆ្នោតនៅលើហ្វេសប៊ុក ហ្សាឡូ និងវេទិកាផ្សេងៗទៀត”។

កម្មាភិបាលនៅតំបន់ព្រៃភ្នំនៃខេត្តខាញ់ហ័រ ចុះទៅផ្ទះនីមួយៗ ដើម្បីផ្សព្វផ្សាយ និងលើកទឹកចិត្តប្រជាជនឱ្យបោះឆ្នោត (រូបថត៖ ថៃប៊ិញ/VOV-តីង្វៀន)

នៅក្នុងឃុំ បាក់ខាញ់វិញ តំបន់នេះបានផ្តោតលើការជំនះពុះពារលើផលវិបាកនៃទឹកជំនន់ដែលបានកើតឡើងនៅចុងឆ្នាំ ២០២៥ និងអនុវត្តការឃោសនាបោះឆ្នោត។ ឃុំនេះមានគ្រួសារជាង ៥.០០០ គ្រួសារដែលមានក្រុមជនជាតិភាគតិចចំនួន ១០ ក្នុងនោះជនជាតិភាគតិចមានចំនួនជាង ៥៦% ភាគច្រើនជាជនជាតិរ៉ាកឡាយ។ លោក ត្រឹន វ៉ាន់ ហៀន លេខាធិការគណៈកម្មាធិការបក្សឃុំបាក់ខាញ់វិញ បាននិយាយថា៖ “នៅក្នុងការបោះ ឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាប្រជាជនឃុំនេះ អត្រាសមាជីកជនជាតិ ភាគតិចត្រូវបានរំពឹងថា នឹងមានជាង ៣០%។ តាំងពីដើមដំបូងមក យើងបានពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវលក្ខខណ្ឌ និងស្តង់ដារ ជាពិសេសស្តង់ដារនយោបាយ ដើម្បីធានាគុណភាពនៃសមាជិកសមាជិការ សភា”។

យោងតាមគណៈកម្មាធិការដឹកនាំការបោះឆ្នោតខេត្ត ខាញ់ ហ័រ មានឃុំ សង្កាត់ និងតំបន់ពិសេសទាំង ៦៥/៦៥ នៅក្នុងខេត្តបានបង្ហើយការងារត្រៀមរៀបចំ និងការបិទផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោត និងជីវប្រវត្តិសង្ខេបរបស់បេក្ខជនស្របតាមច្បាប់។

ការផ្សព្វផ្សាយអ្នកបោះឆ្នោត និងកិច្ចប្រជុំឃោសនាបោះឆ្នោតកំពុងត្រូវបានរៀបចំឡើងតាមនីតិវិធី ដោយធានាបាននូវភាពបើកចំហ និងតម្លាភាព។ ជាមួយនឹងវិធីសាស្រ្តជាក់ស្តែង ការឃោសនាបោះឆ្នោតនៅតំបន់ជនជាតិភាគតិចនៅខាញ់ ហ័រ កំពុងបង្កើតផលប៉ះពាល់វិជ្ជមាន ដែលរួមចំណែកធ្វើឱ្យថ្ងៃបោះឆ្នោតក្លាយជាពិធីបុណ្យសម្រាប់ប្រជាជនទាំងអស់៕