គណៈប្រតិភូទស្សនាពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ (រូបថត៖ ឌឹកអាញ/VOV5)

ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី ៣ ឆ្នាំ ២០២៦ ដែលមានប្រធានបទ "សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍ" បានកំណត់ថា នឹងបានរៀបចំតាមទ្រង់ទ្រាយធំមួយ ដែលបង្ហាញអាវុធ និងឧបករណ៍បច្ចេកទេសជាច្រើនប្រភេទ រួមផ្សំជាមួយនឹងសកម្មភាពផ្សេងៗដូចជា ការតាំងពិព័រណ៍ផលិតផល សិក្ខាសាលា និងការពិភាក្សា សមយុទ្ធ ការបង្ហាញនៅនឹងកន្លែង និងព្រឹត្តិការណ៍បណ្តាញអាជីវកម្ម។

ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមត្រូវបានធ្វើឡើងពីរ ដង គឺនៅឆ្នាំ ២០២២ និង ២០២៤ ជាមួយ នឹងមាត្រដ្ឋានកាន់តែពង្រីក និងគុណភាពកាន់តែប្រសើរឡើង។ ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមទាំងពីរលើកនេះសុទ្ធ តែទាក់ទាញចំណាប់អារម្មណ៍ពីមតិសាធារណៈក្នុងស្រុក និងអន្តរជាតិ ហើយត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់ៗ ដែលបញ្ជាក់ពីជំហរ កិត្យានុភាព និង គោលនយោបាយការបរទេសការពារសន្តិភាពរបស់វៀតណាម៕

ដោយសង្កត់ធ្ងន់ថា ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមមិនត្រឹមតែជាព្រឹត្តិការណ៍ការទូតការពារជាតិទ្រង់ទ្រាយធំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបញ្ជាក់ពីកិត្យានុភាព សមត្ថភាពអង្គការ និងឋានៈនៃការធ្វើសមាហរណកម្មរបស់កងទ័ពប្រជាជនវៀតណាមនៅក្នុងបរិយាកាស សហប្រតិបត្តិការការពារជាតិពហុភាគី ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថំាង បានថ្លែងថា ការងាររៀបចំត្រូវតែអនុវត្តតាំងពីដំបូង ទូលំទូលាយ យ៉ាងល្អិតល្អន់ និងហ្មត់ចត់លើគ្រប់ទិដ្ឋភាពទាំងអស់។ ជាពិសេស ការធានាសុវត្ថិភាពដាច់ខាតសម្រាប់បុគ្គលិក យានយន្ត ឧបករណ៍ និងសកម្មភាពនានាពេញមួយពិព័រណ៍ត្រូវតែផ្តល់អាទិភាពជាចម្បងដែរ៕