ទិដ្ឋភាពទូទៅនៃសន្និសីទសារព័ត៌មានប្រចាំខែវិច្ឆិកា ស្តីពីកសិកម្មនិងបរិស្ថាន នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា។ រូបថត៖ nhandan.vn |
សន្និសីទសារព័ត៌មានបានឲ្យដឹងថា ប្រាក់ចំណូលនៃការនាំចេញផលិតផលកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្នុងខែតុលាត្រូវបានប៉ាន់ប្រមាណសម្រេចបាន ៥,៩៦ ពាន់លានដុល្លារអាមេរិក ដែលនាំតម្លៃសរុបក្នុងរយៈពេល ១០ ខែដើមឆ្នាំឈានដល់៥៨ពាន់លានដុល្លារអាមេរិក។ នេះគឺជាតួលេខគួរឲ្យកត់សម្គាល់នៅក្នុងបរិបទនៃភ្លៀងធ្លាក់ខ្លាំងនៅទូទាំងតំបន់ភាគខាងជើង និងភូមិភាគកណ្តាល ដែលប៉ះពាល់ដល់ការដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានលោក Phung Duc Tien បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបានគោលដៅនៃឆ្នាំនេះ ផ្នែកបានផ្តោតលើដំណោះស្រាយជាច្រើន និងបត់បែនទីផ្សារនាំចេញក្នុងបរិបទនៃពន្ធបដិការពីសហរដ្ឋអាមេរិក ជាពិសេសការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) គឺជាអាទិភាពចម្បង៖“ឆ្នាំនេះ ការនាំចេញជលផល ប្រសិនបើមិនសម្រេចបាន ១១ ពាន់លានដុល្លារដូចនៅឆ្នាំ ២០២២ ក៏ត្រូវតែប្រហាក់ប្រហែលដែរ។ ប្រាក់ចំណូល ១,៨២ ពាន់លានដុល្លារដែលបាននាំចេញទៅទីផ្សារសហរដ្ឋអាមេរិកគឺត្រីប្រា បង្គា និងត្រីធូណា។ យើងនៅតែអនុវត្ត និងបន្តការចរចា។ ម្យ៉ាងវិញទៀត នៅពេលនេះ កងកម្លាំងពាក់ព័ន្ធកំពុងព្យាយាមដកកាតលឿង ដើម្បីបើកទ្វារចំហរបន្ថែមទៀតសម្រាប់ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប”។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Phung Duc Tien បានធ្វើជាអធិបតីនៃសន្និសីទសារព័ត៌មានប្រចាំខែវិច្ឆិកា។ រូបថត៖ nhandan.vn |
ក្រសួងកសិកម្មនិងបរិស្ថានក៏កំពុងអនុវត្តយ៉ាងសកម្មនូវសេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយចាត់ទុកនេះ ជារបកគំហើញជាយុទ្ធសាស្ត្រសម្រាប់កំណើនបៃតង ការកែលម្អបរិមាណផល និងតម្លៃបន្ថែមសម្រាប់កសិផលនាពេលអនាគត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

