យោងតាមនាយកដ្ឋានជលផលបានឲ្យដឹងថា ឆ្នាំនេះ វៀតណាមនឹងផ្តោតលើការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពផលិតកម្មជលផល។ ការកែលម្អដំណើរការកែច្នែស៊ីជម្រៅ ដើម្បីបង្កើនខ្សែសង្វាក់តម្លៃ និងកាត់បន្ថយអនុផល នឹងក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបង្កើនតម្លៃជលផល។ ទន្ទឹមនឹងនោះ ផ្នែកជលផលនឹងបន្តជំរុញការធ្វើពិពិធកម្មមុខសញ្ញារធ្វើវប្បកម្ម ដូចជា៖ អន្ទង់ ត្រីទីឡាពៀ សារ៉ាយសមុទ្រជាដើម។ ទន្ទឹមនឹងនោះ ធ្វើអាជីវកម្មឲ្យបានល្អនូវសក្តានុពលលើផ្ទៃទឹក ជាពិសេសអាងស្តុកទឹក ប្រព័ន្ធទន្លេជាដើម ជំរុញផលិតកម្ម រៀបចំផលិតកម្មតាមខ្សែសង្វាក់ សហករណ៍ និងក្រុមសហករណ៍។
ការកែច្នៃបង្គាសម្រាប់ការនាំចេញនៅក្រុមហ៊ុន Minh Phu ខេត្ត Ca Mau។ រូបថត៖ Kim Ha/VNA |
ផ្នែកជលផលវៀតណាមបានកំណត់ការអភិវឌ្ឍន៍ផលិតផលជលផលដែលមានតម្លៃបន្ថែម មិនត្រឹមតែជានិន្នាការប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រសំខាន់សម្រាប់ពង្រីកនិងរក្សាឋានៈរបស់ខ្លួននៅទីផ្សារទៀតផង។ ជាពិសេស និន្នាការនៃការផលិតអនុផលពីវត្ថុធាតុដើមជលផល នាំមកនូវឱកាសដើម្បីបង្កើនតម្លៃសម្រាប់ផ្នែកជលផល អនុវត្តលក្ខណៈវិនិច្ឆ័យនៃសេដ្ឋកិច្ចវិលជុំ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
