នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកបំពេញទស្សន កិច្ចផ្លូវការនៅវៀតណាម។ (រូបថត៖ VOV) |
នាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីកម្ពុជាបានដើរទៅមុខគោរពទង់ ជាតិនៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រួតពលកងទ័ពប្រជាជន វៀតណាម។ នាយករដ្ឋមន្ត្រីទាំងពីរបានឧទ្ទេសនាមសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសទាំងពីរដែលចូលរួមពិធីទទួលបដិសណ្ឋារកិច្ច ហើយទស្សនាពិធីដង្ហែរក្បួនព្យុះហយាត្រា ស្វាគមន៍របស់កងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាមផងដែរ។
បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាការងារទ្វេភាគី។ មុនពេលចូលរួមជំនួបពិភាក្សា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងសម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញទស្សនាការតាំងពិព័រណ៍រូបថតអំពីទឹកដី មនុស្ស និងទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជា៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
