សន្ទស្សន៍សុខាភិបាលជាច្រើនគឺខ្ពស់ជាងប្រទេស ដែលមានកម្រិតអភិវឌ្ឍន៍ដូចគ្នា
នៅប្រទេសវៀតណាម ប្រព័ន្ធថែទាំសុខភាពគ្របដណ្តប់គ្រប់តំបន់ទាំងអស់ជាមួយនឹងគ្រឹះស្ថានថែទាំសុខភាពជាង ១៣.០០០កន្លែងលាតសន្ធឹង ពីថ្នាក់មជ្ឈិមចុះដល់មូលដ្ឋាន។ ឥឡូវនេះ ប្រជាជនអាចទាក់ទងផ្ទាល់ជាមួយសេវាសុខាភិបាលមូលដ្ឋាន សូម្បីតែនៅតំបន់ជួបការលំបាកបំផុត ដូចជាតំបន់ដាច់ស្រយាល ព្រំដែន និងតំបន់កោះក៏មានសេវាថែទាំសុខភាពផងដែរ។ អត្រាការធានារ៉ាប់រងសុខាភិបាលឆ្នាំមុនគឺសម្រេចបាន ៩៤,២%។
យ៉ាងណាមិញ មន្ទីរពេទ្យធំៗក្នុងប្រទេសវៀតណាមបានស្ទាត់ជំនាញបច្ចេក ទេសវេជ្ជសាស្រ្ដទំនើបៗ ចាប់ពីការប្តូរសរីរាង្គ ការប្តូរសួត ការប្តូរបេះដូង រហូតដល់ការព្យាបាលជំងឺមហារីកតាមបច្ចេកវិទ្យាខ្ពស់។ នាបច្ចុប្បន្ន អាយុជាមធ្យមរបស់ប្រជាជនវៀតណាមបានឈានដល់ ៧៤,៥ ឆ្នាំ ក្នុងចំណោមប្រទេសដែលមានអាយុរស់ខ្ពស់ក្នុងតំបន់។ ទន្ទឹមនឹងនោះ វិស័យសុខាភិ បាលបានធ្វើសមាហរណកម្មយ៉ាងសកម្មជាមួយអន្តរជាតិ ពង្រីកកិច្ចសហប្រតិបត្តិការ និងលើកកំពស់ឋានៈរបស់ខ្លួនលើឆាកអន្តរជាតិ។ កម្មវិធីស្រាវជ្រាវ អនុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបជាច្រើន ត្រូវបានដាក់ពង្រាយ ដែលនាំមកនូវប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យនិងការព្យាបាល។
ការងារចាក់ថ្នាំបង្ការរោគត្រូវបានអនុវត្តតាំងពីឆ្នាំ ១៩៨៥ នៅតាមឃុំសង្កាត់ទាំង ១០០% ទូទាំងប្រទេស ដើម្បីការពារសុខភាពសាធារណៈ និងបង្ការជំងឺឆ្លងទូទៅមានគ្រោះថ្នាក់។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានព្រមានថា កុំមើលងាយស្ថានភាពជំងឺរាតត្បាតនៅលើផែនដី (រូបថត៖ រ៉យទ័រ) |
វៀតណាមត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ ចំពោះការអនុវត្ត គោល ដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិក្នុងវិស័យសុខាភិបាល ដោយមានសន្ទស្សន៍ខាងប្រព័ន្ធសុខាភិបាល និងសុខភាពសាធារណៈលើសពីប្រទេសមួយចំនួនដែលមានកម្រិតអភិវឌ្ឍន៍ ប្រហាក់ប្រហែលគ្នា។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) Tedros Adhanom Ghebreyesus បានឲ្យដឹងថា៖ “ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប្រទេសវៀតណាមមានសមិទ្ធផលគួរឱ្យមោទនភាពជាច្រើនក្នុងការផ្លាស់ប្តូរជីវភាពរស់នៅ និងក្នុងវិស័យវេជ្ជសាស្ត្រ។ អាយុជាមធ្យមបាន កើនឡើង ១៥ ឆ្នាំ ជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់នៃជំងឺដែលអាចការពារតាមរយៈវ៉ាក់សាំង រួមទាំងការលុបបំបាត់ជំងឺស្វិតដៃជើង។ វៀត ណាមក៏បានបោះជំហានយ៉ាងខ្លាំង ឆ្ពោះទៅរកការកំចាត់ចោលមេរោគអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺរបេង។ វៀតណាមបានពង្រីកការធានារ៉ាប់រងសុខភាពសង្គមរបស់ខ្លួន ដោយនាំរប្រទេសឱ្យទៅកាន់តែឆ្ងាយលើដំណើរការគ្របដណ្តប់ ការថែទាំសុខភាពសម្រាប់ប្រជាជនទាំងមូល”។
ឆ្ពោះទៅរកស្តង់ដារវេជ្ជសាស្ត្រអន្តរជាតិ
ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី តម្រូវឲ្យប្រព័ន្ធសុខាភិបាលវៀតណាមត្រូវបំពេញតួនាទីទាំងបីក្នុងពេលតែមួយបានយ៉ាងល្អប្រសើរ នោះគឺ៖ ជា សសរស្តម្ភដ៏រឹងមាំអំពីសន្តិសុខសង្គម និងការអភិវឌ្ឍមនុស្ស; គឺជាខែលដែលអាចទុកចិត្តបាន ធានាសុវត្ថិភាពសុខភាព និងជាវិស័យសេវាកម្មពិសេស ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច។
ក្នុងទិសដៅនោះ វិស័យសុខាភិបាលផ្តោតលើការពង្រឹងនិងលើកកំពស់គុណភាពនៃប្រព័ន្ធសុខាភិបាលមូលដ្ឋាន។ ដំឡើងសម្ភារៈបរិក្ខា និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់មណ្ឌលសុខភាពស្រុក និងស្ថានីយ៍សុខភាពឃុំ; ត្រូវប្រាកដថា កន្លែងថែទាំសុខភាពបឋមមានវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យដែលមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល។ លើកកម្ពស់នូវប្រសិទ្ធភាពនៃកម្មវិធីចាក់ថ្នាំបង្ការ សុខាភិបាលបំរុង បើកទូលាយការគ្របដណ្តប់នៃកម្មវិធីចាក់ថ្នាំបង្ការបើកទូលាយ និងធានាថា កុមារទាំងអស់ត្រូវបានចាក់វ៉ាក់សាំងពេញលេញ។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយគណៈប្រតិភូតំណាងឆ្នើមនៃវិស័យសុខាភិបាល នាថ្ងៃទី ២៦ ខែកុម្ភៈ នៅទីក្រុងហាណូយ (រូបថត៖ VOV) |
ទន្ទឹមនឹងភារកិច្ចពិនិត្យ និងព្យាបាលជំងឺជូនប្រជាជន ចាំបាច់ត្រូវកែលម្អវិធានការបង្ការជំងឺ និងវិធានការថែទាំសុខភាពបឋម ដើម្បីកាត់បន្ថយជំងឺ។ អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយគណៈប្រតិភូតំណាងឆ្នើមវិស័យសុខាភិបាលនៅថ្ងៃទី ២៦ ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក លឿង គឿងបានសង្កត់ធ្ងន់ថា៖ “ត្រូវផ្តោតលើការលើកកម្ពស់គុណភាពនៃការថែទាំវេជ្ជសាស្រ្តឯកទេស; វិនិយោគលើការអភិវឌ្ឍមន្ទីរពេទ្យមជ្ឈិម និងមន្ទីរពេទ្យថ្នាក់ខេត្ត ផ្តោតលើការស្ទាត់ជំនាញបច្ចេកទេស និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប កែលម្អគុណភាពនៃការពិនិត្យ ការព្យាបាល និងឆ្ពោះទៅស្តង់ដាវេជ្ជសាស្រ្តអន្តរជាតិ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវពន្លឿនការផ្លាស់ប្តូរឌីជីថលក្នុងវិស័យសុខាភិបាល។ អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រង និងផ្តល់សេវាវេជ្ជសាស្រ្ត អនុវត្តន៍គំរូពិនិត្យនិងព្យាបាលជំងឺពីចម្ងាយ រួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាព សន្សំសំចៃថ្លៃដើម និងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជន”។
ដើម្បីគាំទ្រដល់ប្រជាជនជួបការលំបាក ក្រសួងសុខាភិបាលក៏នឹងបំពេញនូវគោលនយោបាយធានារ៉ាប់រងសុខភាព និងកែលម្អបញ្ជីការបង់ប្រាក់ធានារ៉ាប់រងសុខភាព ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់អ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរ។ វៀតណាមក៏នឹងសុក្រិតច្បាប់ស្តីពីការថែទាំសុខភាព កសាងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ការថែទាំសុខភាពមនុស្ស និងសុខភាពសាធារណៈ; បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្រូបយកសមិទ្ធិផលជឿនលឿន បំពេញតម្រូវការពិនិត្យ និងព្យាបាលជំងឺនិងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យសុខាភិបាលវៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

