ផ្នែកទី ១៖ វៀតណាម - គោលដៅសម្រាប់ការសន្ទនាកម្រិតខ្ពស់ និងគំនិតផ្តួចផ្តើមសកល
នៅព្រឹកថ្ងៃទី ២៥ ខែតុលា សម័យប្រជុំបើក និងពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) បានប្រារព្ធធ្វើឡើង (រូបថត៖ VOV) |
ឆ្នាំថ្មី ២០២៦ ខណៈពេលដែលពិភពលោកនៅតែប្រឈមមុខនឹងភាពមិនប្រាកដប្រជានោះ គឺស្ថិរភាពក្លាយជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ។ នៅក្នុងបរិបទនេះ វៀតណាមបានលេចចេញជាគោលដៅសម្រាប់ការសន្ទនា កិច្ចសហប្រតិបត្តិការរយៈពេលវែង និងគំនិតផ្តួចផ្តើមដែលមានទស្សនវិស័យឆ្ពោះទៅមុខ។
លោកប្រធានរដ្ឋលឿង គឿង អញ្ជើញថតរូបជាក្រុមជាមួយគណៈប្រតិភូដែលចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាហាណូយ (រូបថត៖ VOV) |
គោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគី និងចម្រុះរបស់ខ្លួន ដែលយកកិច្ចសហប្រតិបត្តិការនិងការសន្ទនា បានកសាងរូបភាពរបស់វៀតណាមជាដៃគូដែលអាចទុកចិត្តបាន - ជាកន្លែងដែលគំនិតផ្តួចផ្តើមធំអាចចាប់ផ្តើម និងរីកសាយភាយ។
អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោកស្រី Amina Mohammed អះអាងថា វៀតណាមត្រូវបានគូសបញ្ជាក់ជា "ប្រទេសឈានមុខគេក្នុងវិស័យថាមពលស្អាត" (រូបថត៖ Nguyen Linh/VOV) |
នៅក្នុងបរិបទនៃលំហអ៊ីនធឺណិត ក្លាយជារណសិរ្សថ្មីសម្រាប់ឧក្រិដ្ឋកម្មឆ្លងដែន ការជ្រើសរើសទីក្រុងហាណូយជាចំណុចចាប់ផ្តើមសម្រាប់អនុសញ្ញាដ៏ទូលំទូលាយមួយ បង្ហាញពីទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះប្រទេសវៀតណាម។
“យើងឃើញថា វៀតណាមមិនត្រឹមតែមានសមត្ថភាព និងសិទ្ធិអំណាចក្នុងការដោះស្រាយបញ្ហានេះ និងរួមចំណែកដល់ការឆ្លើយតបជាសកលចំពោះសន្តិសុខតាមអ៊ីនធឺណិតប៉ុណ្ណោះទេ ថែមទាំងក៏ជាប្រទេសដ៏គួរជាទីគោរពមួយ ដែលដើរតួនាទីកាន់តែសំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ នាពេលបច្ចុប្បន្ននេះផងដែរ។"អនុសញ្ញាហាណូយ" មិនត្រឹមតែបើកចេញជំពូកថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការសកលលើសន្តិសុខតាមអ៊ីនធឺណិតប៉ុណ្ណោះទេ ថែមទាំងក៏ក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការ ការសន្ទនា និងការទទួលខុសត្រូវអន្តរជាតិ - គូសសញ្ញាសម្គាល់អំពីប្រទេសវៀតណាមដ៏លេចធ្លោមួយនៅក្នុងប្រវត្តិសាស្ត្រអង្គការសហប្រជាជាតិ។
អគ្គលេខាបក្ស លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping នៅទីក្រុងហាណូយ ក្នុងខែមេសា ឆ្នាំ ២០២៥ (រូបថត៖ VOV) |
នៅឆ្នាំ ២០២៥ វៀតណាមក៏ជាគោលដៅសម្រាប់កិច្ចប្រជុំកំពូលភាពជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកល ឆ្នាំ ២០៣០ (P4G) (ខែមេសា ឆ្នាំ ២០២៥)។ អញ្ជើញថ្លែងនៅចំពោះមុខគណៈប្រតិភូអន្តរជាតិជាង ១.០០០ នាក់ លោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា៖ “វៀតណាមកំពុងត្រួសត្រាយផែន ការសកម្មភាពនៅក្នុងសម័យកាល ពោរពេញដោយបញ្ហាប្រឈមមនាបច្ចុប្បន្ន។ ជាមួយនឹងកំណើនគួរឱ្យចាប់អារម្មណ៍នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យថាមពល វៀតណាមគឺជាឧទាហរណ៍ដ៏ល្អសម្រាប់ប្រទេសជាច្រើនដែលលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”។
វៀតណាមមិនត្រឹមតែជាគោលដៅសម្រាប់គំនិតផ្តួចផ្តើមសកលប៉ុណ្ណោះទេ ប៉ុន្តែវៀតណាមក៏ជាកន្លែងឈប់សម្រាប់ដំណើរទស្សនកិច្ច និងការសន្ទនាកម្រិតខ្ពស់ផងដែរ។
ពី “អនុសញ្ញាហាណូយ” ពីវេទិកាសកល រហូតដល់ដំណើរទស្សនកិច្ចកម្រិតខ្ពស់ វៀតណាមមិនត្រឹមតែត្រូវបានជ្រើសរើសសម្រាប់បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានដាក់ ក្នុងយុទ្ធសាស្ត្ររយៈពេលវែងរបស់សហគមន៍អន្តរជាតិ ជាទីបង្អែកស្ថិរភាព សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតផងដែរ។
ផ្នែកទី 2៖ វៀតណាម – តំណភ្ជាប់នៅក្នុងខ្សែសង្វាក់តម្លៃនាពេលអនាគត
លំហូរ FDI នឹងបន្តហូរចូលយ៉ាងខ្លាំងមកកាន់ប្រទេសវៀតណាម ជាពិសេសទៅក្នុងវិស័យផលិតកម្ម និងបច្ចេកវិទ្យាខ្ពស់។ (រូបភាពបង្ហាញ៖ VOV) |
ឆ្នាំថ្មី គូសសញ្ញាសម្គាល់នៃការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងវិធីសាស្ត្រដែលពិភពលោកមើលឃើញតួនាទីរបស់វៀតណាម នៅក្នុងខ្សែសង្វាក់តម្លៃ សកល។ ប្រសិនបើរឿងរ៉ាវរបស់ប្រទេសវៀតណាមពីមុននិយាយអំពីថ្លៃដើម ថ្ងៃនេះ និងអនាគត គឺនិយាយអំពីគុណភាព និងបច្ចេកវិទ្យា។ វៀតណាមត្រូវបានជ្រើសរើសមិនត្រឹមតែជាទីតាំងផលិតកម្មសម្រាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូក្នុងការបង្កើតតម្លៃ - ការវិនិយោគរួមគ្នានាពេលអនាគត។
ជាបន្តទៅនេះសូមអញ្ជើញលោកអ្នកនាងស្តាប់បទយកការណ៍៖ "ការផ្លាស់ប្តូរពី 'រោងចក្រ' ទៅជាដៃគូផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់"។ ខណៈពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់សកលផ្លាស់ប្តូរ ពិភពលោកមិនត្រឹមតែកំពុងស្វែងរកទីតាំងផលិតកម្មដែលមានតម្លៃថោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្វែងរកទីតាំងដែលមានសុវត្ថិភាព អាចបត់បែនបាន និងមាននិរន្តរភាពផងដែរ។ វៀតណាមកំពុងផ្លាស់ប្តូរពី "រោងចក្រ" ទៅជាដៃគូផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់។
វៀតណាមបានក្លាយជាមូលដ្ឋានយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់ Samsung នៅទូទាំងពិភពលោក។ (រូបភាព៖ CTV Huyen Trang/VOV) |
ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានអនុវត្តនៅក្នុងប្រទេសវៀត ណាមក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៥ បានប៉ាន់ប្រមាណថាសម្រេចបានចំនួន ២៣,៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះជិត ៨៣% ហូរចូលទៅក្នុងឧស្សាហកម្មកែច្នៃ និងផលិតកម្ម។ លំហូរទុនមិនស្ថិតនៅរោងចក្រទេ ថែមទាំងពង្រីកដល់ការស្រាវជ្រាវ ការអភិវឌ្ឍ និង នវានុវត្តន៍។ លោក Michael Kagan ប្រធានផ្នែកបច្ចេកវិទ្យារបស់ NVIDIA បានឲ្យដឹងថា៖ “NVIDIA កំពុងវិនិយោគយ៉ាងសកម្មលើអនាគតរបស់វៀតណាម។ យើងបានបើកការិយាល័យមួយនៅទីក្រុងហាណូយ ហើយកំពុងផ្តោតលើការអភិវឌ្ឍដ៏រឹងមាំ ដើម្បីក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ឈានមុខគេនៅក្នុងប្រទេសវៀត ណាម។ វៀតណាមមានវិស្វករព័ត៌មានវិទ្យារាប់លាននាក់ ដែលជាងពាក់កណ្តាលជាអ្នកបង្កើតកម្មវិធី។ ប្រសិនបើវិស្វករទាំងនេះត្រូវបានផ្លាស់ប្តូរទៅវិស័យ AI គឺវៀតណាមអាចក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក។
លោក Arnaud Ginolin នាយកប្រតិបត្តិក្រុមហ៊ុន Boston Consulting Group (BCG) ចែករំលែកការយល់ដឹងអំពីការអភិវឌ្ឍសេដ្ឋកិច្ចអវកាសកម្រិតទាប (រូបភាព៖ VGP/Nhat Bac) |
ការវាយតម្លៃនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការផ្លាស់ប្តូរទស្សនៈ របស់សាជីវកម្មបច្ចេកវិទ្យាសកល៖ វៀតណាមឥឡូវនេះត្រូវបានវាយតម្លៃដោយផ្អែក លើគុណភាពធនធានមនុស្ស និងសមត្ថភាព ក្នុងការចូលរួមក្នុងវិស័យបច្ចេកវិទ្យាទំនើបៗដូចជា បញ្ញាសិប្បនិម្មិត (AI)។ លោក Arnaud Ginolin នាយកប្រតិបត្តិ និងជាដៃគូ ប្រធានវិស័យសាធារណៈនៅក្រុមហ៊ុនប្រឹក្សាយោបល់ Boston Consulting គ្រុប (BCG) បានសង្កត់ធ្ងន់ថា៖ “នៅវៀតណាម AI កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍ ប៉ុន្តែកំពុងបង្កើនល្បឿនយ៉ាងឆាប់រហ័ស ហើយត្រូវបានរំពឹងថា នឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព នៅវៀត ណាម។ អត្រាកំណើននេះអាចឈានដល់ ១២០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៤៥ ដែលស្រូបយក ២៥% នៃផលិតផលក្នុងស្រុកសរុប”។
កម្មវិធី AI កំពុងជ្រៀតចូលជីវភាពប្រចាំថ្ងៃកាន់តែខ្លាំងឡើង (រូបភាពបង្ហាញ៖ VOV) |
ដើម្បីឱ្យឱកាសបច្ចេកវិទ្យាទាំងនេះក្លាយជាការពិត លក្ខខណ្ឌជាមូលដ្ឋានដែលដើរតួនាទីយ៉ាងសំខាន់គឺបរិយាកាសវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ។ នេះក៏ជាចំណុចមួយដែលធ្វើឲ្យវៀតណាមទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអង្គការអន្តរជាតិផងដែរ។ លោកស្រី Coke-Hamilton នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ បានថ្លែងថា៖ “រដ្ឋាភិ បាល វៀតណាមបានវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធ បច្ចេក វិទ្យា ដូចជាកម្មវិធីកុំព្យូទ័រលើពពក និងមជ្ឈមណ្ឌលទិន្នន័យធំៗនៅក្នុងទីក្រុងធំៗដូចជា ទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុងដាណាំង។ លើសពីនេះ វៀតណាមកំពុងសាងសង់កំពង់ផែសមុទ្រជ្រៅ ផ្លូវហាយវេទំនើប បណ្តាញអគ្គិសនីនិងទីក្រុងឆ្លាតវៃ ដែលធ្វើឱ្យសកម្មភាពវិនិយោគកាន់តែអាចទុកចិត្តបាន និងមានប្រសិទ្ធភាព”។
ឋានៈថ្មីរបស់វៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃសកល គឺជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាម ក្នុងការក្លាយជាដៃគូផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់នៅក្នុងដំណាក់កាលអភិវឌ្ឍន៍បន្ទាប់។
សេដ្ឋកិច្ចឌីជីថលត្រូវបានចាត់ទុកថាជាកម្លាំងចលករដ៏សំខាន់បំផុតមួយសម្រាប់ប្រទេសវៀតណាមក្នុងការក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥... (រូបភាពបង្ហាញ៖ vneconomy.vn) |
វៀតណាមត្រូវបានជ្រើសរើសជាគោលដៅយុទ្ធសាស្ត្រ សម្រាប់ដើមទុន វិនិយោគ និងខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី។ ប្រការនេះបង្ហាញពីទំនុកចិត្តរយៈពេលវែងរបស់វិនិយោគិនអន្តរជាតិ ទៅលើទស្សនវិស័យកំណើន សមត្ថភាពគ្រប់គ្រង និងទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ វៀតណាម។
បន្ទាប់មកនេះ សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់បទសម្ភាសន៍របស់យើងខ្ញុំ ជាមួយលោក Andre De Jong សមាជិកនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសវៀតណាម (EuroCham)។
អ្នកសម្ភាសន៍៖ ជម្រាបសួរលោក! សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI) ថ្មីបំផុតដោយ EuroCham ប្រកាស បង្ហាញថា ទំនុកចិត្តអាជីវកម្មរបស់សហគ្រាសអឺរ៉ុបនៅវៀតណាមបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបីឆ្នាំកន្លងមក។ ដូច្នេះ តាមគំនិតរបស់លោក តើកត្តាសំខាន់ៗ អ្វីខ្លះដែលបានជំរុញកំណើននេះ?
លោក Andre De Jong សមាជិកនៃ EuroCham (រូបភាព៖ congthuong.vn) |
ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមដ៏រឹងមាំ និងមានស្ថិរភាព ពី ៨-១០% យើងមានទំនុកចិត្តលើគន្លងអភិវឌ្ឍន៍របស់ប្រទេស”។
អ្នកសម្ភាសន៍៖ បច្ចុប្បន្ននេះ ការផ្លាស់ប្តូរបៃតងកំពុងលេចចេញជាកត្តាសំខាន់មួយ។ ដូច្នេះ តាមគំនិតរបស់លោក តើអ្វីជាឱកាស និងបញ្ហាប្រឈមសម្រាប់វៀតណាម ក្នុងការទាក់ទាញការវិនិយោគបៃតងពីវិនិយោគិនអឺរ៉ុប?
“សន្ទស្សន៍ BCI ក៏បង្ហាញថា ក្រុមហ៊ុនអឺរ៉ុបមួយក្នុងចំណោមក្រុមហ៊ុនបួននៅវៀតណាមបានអនុវត្តគំនិតផ្តួចផ្តើមបៃតង។ ក្រុមហ៊ុន ៤២% ក្នុងរបាយការណ៍បានបង្ហាញពីទំនុកចិត្ត និងភាពងាយស្រួលនៃទីផ្សារកាន់តែប្រសើរឡើង ពីព្រោះយើងជឿជាក់ថា ប្រសិនបើអ្នកជាក្រុមហ៊ុនបៃតង អ្នកនឹងបង្កើតទំនុកចិត្តនៅក្នុងទីផ្សារ និងជាមួយខ្លួនអ្នក។ ក្នុងនាមជាវិនិយោគិនធំជាងគេរបស់អឺរ៉ុប យើងនឹងបន្តសហការដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាម និងកសាងអនាគតរបស់វៀតណាម។
អ្នកសម្ភាសន៍៖ សូមជម្រាបលោកថា តើអ្វីជាការរំពឹងទុកចម្បងរបស់វិនិយោគិនអឺរ៉ុបសម្រាប់សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២៦។
“វិនិយោគិនអឺរ៉ុបរំពឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ដ៏រឹងមាំរបស់វៀតណាមនឹងបន្ត ទោះបីជាជឿថា កម្រិត ៨% អាចត្រូវបានពន្លឿនក៏ដោយ។ កំណើននេះពិតជាត្រូវបានជំរុញដោយការផ្លាស់ប្តូរនៅក្នុងបទប្បញ្ញត្តិ ការវិនិយោគ និងកំណែទម្រង់ស្ថាប័ន។
ភាពធន់ និងសន្ទុះអភិវឌ្ឍន៍បច្ចុប្បន្នរបស់វៀតណាមកំពុងជម្រុញយ៉ាងខ្លាំងដល់សហគមន៍វិនិយោគ មិនត្រឹមតែវិនិយោគិនដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិនិយោគិននាពេលអនាគតផងដែរ។ ទំនុកចិត្តនេះបង្ហាញថាដំណើរអភិវឌ្ឍន៍របស់ វៀតណាមកំពុងស្ថិតនៅលើផ្លូវត្រូវ មានស្ថិរភាព និងប្រកបដោយចីរភាព ហើយបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងនៅដំណាក់កាលបន្ទាប់”។
អ្នកសម្ភាសន៍៖ សូមអរគុណចំពោះបទសម្ភាសន៍ថ្ងៃនេះ។
ផ្នែកទី 3៖ ការធ្វើសមាហរណកម្មក្នុងស្មារតីនៃ "វៀតណាមវូបនីយកម្មពិភពលោក"
"វៀតណាម - ប្រទេសដែលបានជ្រើសរើស" មិនត្រឹមតែដោយសារតែសក្តានុពលសេដ្ឋកិច្ច និងទីតាំងយុទ្ធសាស្ត្ររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងដោយសារអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន លើកតម្កើងប្រជាជន ស្ថិរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពផងដែរ។ ចូលដល់ឆ្នាំ ២០២៦ វៀតណាមនឹងផ្តោតលើការតភ្ជាប់ជាមួយពិភពលោក តាមរយៈអំណាចទន់ អត្តសញ្ញាណតែមួយគត់របស់ខ្លួន តម្លៃមនុស្សធម៌ និងស្មារតីបើកចំហនៃការធ្វើសមាហរណកម្ម។
ពិធីបុណ្យវប្បធម៌ពិភពលោកលើកដំបូងបានប្រារព្ធឡើង នៅទីក្រុងហាណូយក្នុងខែតុលា ឆ្នាំ ២០២៥ ដោយប្រមូលផ្តុំប្រទេសចូលរួមចំនួន ៤៨ ក្លាយជាម៉ាកយីហោការទូតវប្បធម៌ជាតិ។ លោក Jonathan Wallace Baker ប្រធានការិយាល័យតំណាងអង្គការយូណេស្កូប្រចាំវៀតណាម បានបញ្ជាក់នៅក្នុងព្រឹត្តិការណ៍នេះថា៖ “ពិធីបុណ្យនេះនាំមកជាមួយគ្នានូវសិល្បករ សហគមន៍ និងប្រជាជាតិនានា ដើម្បីចែករំលែក ស្តាប់គ្នាទៅវិញទៅមក និងបញ្ជាក់ថា វប្បធម៌របស់យើងមិនត្រូវបានបែងចែកទេ ប៉ុន្តែត្រូវបានភ្ជាប់គ្នាយ៉ាងពិតប្រាកដ។ អង្គការយូណេស្កូ មានមោទនភាពក្នុងការរួមដំណើរជាមួយវៀតណាមក្នុងដំណើរដ៏មានអត្ថន័យនេះ។ ពិធីបុណ្យនេះ នាំមកនូវសារថា៖ នៅពេលដែលវប្បធម៌ភ្ជាប់គ្នា មនុស្សជាតិនឹងសាមគ្គីភាព”។
ពីព្រឹត្តិការណ៍វប្បធម៌មួយ ទីក្រុងហាណូយ/វៀតណាម បានក្លាយជាកន្លែងដែលប្រជាជន និងប្រជាជាតិជួបគ្នា សន្ទនា និងសម្លឹងមើលទៅអនាគតដ៏សុខសាន្ត។ ទីក្រុងធំៗ ដូចជាទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានក្លាយជាទីកន្លែងសម្រាប់ព្រឹត្តិការណ៍សិល្បៈទ្រង់ទ្រាយធំជាច្រើន ដែលភ្ជាប់ទំនាក់ទំនងក្នុងតំបន់ និងអន្តរជាតិ និងលើកកម្ពស់ភាពច្នៃប្រឌិត។
ពេលវេលាមួយដែលសិល្បករវៀតណាម និងអន្តរជាតិបានបង្ហាញខ្លួនជាមួយគ្នានៅលើឆាកនៅឯពិធីបុណ្យវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយ (រូបថត៖ ធូ វូ/VOV) |
នៅក្នុងបរិបទនេះ វៀតណាមកំពុងអនុវត្តគម្រោង "វៀតណាមវូបនីយកម្មពិភពលោក" ដើម្បីកំណត់អត្តសញ្ញាណវប្បធម៌របស់ខ្លួននៅក្នុងលំហូរនៃការធ្វើសមាហរណកម្មអន្តរជាតិ។ សាស្ត្រាចារ្យ បណ្ឌិត Phạm Hong Tung ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបណ្តុះបណ្តាល វិទ្យាស្ថានសិក្សា និងអភិវឌ្ឍន៍វិទ្យាសាស្ត្រវៀតណាមបានថ្លែងថា៖ “ពីមុននេះ យើងធ្វើយ៉ាងម៉េចដើម្បីចូលរួមសមាហរណកម្មដោយមិនរំលាយ។ ឥឡូវនេះ ដល់ពេលដែលយើងត្រូវធ្វើសមាហរណកម្មដើម្បីបញ្ជេញពន្លឺ។ មានតែវិធីពីរយ៉ាងប៉ុណ្ណោះដើម្បីអាចបញ្ជេញពន្លឺ៖ មួយគឺតាមរយៈវប្បធម៌វៀតណាម និងមួយទៀតគឺតាមរយៈបញ្ញាវៀតណាម។ យើងត្រូវតែទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំងខាងវប្បធម៌ បញ្ញា និងផ្ទាល់ខ្លួនរបស់ប្រជាជនវៀតណាម ធ្វើឱ្យពួកគេមានប្រយោជន៍នៅក្នុងពិភពលោកសកលភាវូបនីយកម្ម បង្កើតតម្លៃពិសេស និងក្លាយជាប្រជាជាតិមួយដែលអាចភ្លឺស្វាងនៅកម្ពស់ថ្មីនៅក្នុងពិភពលោកសកលភាវូបនីយកម្ម”។
លោកអ្នកនាងជាទីមេត្រី! “វៀតណាម - ប្រទេសដែលត្រូវបានជ្រើសរើស” គឺជាលទ្ធផលនៃដំណើរនៃការច្នៃប្រឌិតជាបន្តបន្ទាប់ នៃភាពធន់ជាតិ និងសេចក្តីប្រាថ្នាដើម្បីបោះជំហានទៅមុខ។ នៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរជាច្រើន វៀតណាមនឹងបន្តអះអាងខ្លួនឯងថា ជាគោលដៅនៃការជឿទុកចិត្ត កិច្ចសហប្រតិបត្តិការ និងអនាគតដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងអត្តសញ្ញាណវប្បធម៌វៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ










