ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងពេលកិច្ចប្រជុំនៅរដ្ឋ Alaska នាថ្ងៃទី ១៥ ខែសីហា។ (រូបថត៖ Reuters)

នាថ្ងៃទី ១៥ សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅរដ្ឋ Alaska។ នៅថ្ងៃទី១៨ ខែសីហា លោក Donald Trump បានទទួលជួបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងមេដឹកនាំអឺរ៉ុបជាច្រើននៅសេតវិមាន។ កាយវិកាការទូតជាន់ខ្ពស់ជាបន្តបន្ទាប់ ទាំងនេះ កំពុងបើកក្តីសង្ឃឹមក្នុងការឈានទៅដល់ដំណោះស្រាយរយៈពេលវែង សម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ការសន្យាចំពោះអ៊ុយក្រែននិងអឺរ៉ុប

នៅក្នុងជំនួបកាលពីថ្ងៃទី ១៨ ខែសីហា នៅសេតវិមានរវាងប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងមេដឹកនាំអឺរ៉ុបជាច្រើនទៀត ភាគីនានាបានឈានដល់ការឯកភាពសំខាន់ៗមួយចំនួនស្តីពីជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ជាក់ស្ដែង រដ្ឋាភិបាលអាមេរិកបានយល់ព្រមជាគោល ការណ៍ក្នុងការសម្របសម្រួលជាមួយបណ្តាប្រទេសអឺរ៉ុបដើម្បីកសាងយន្តការធានា សន្តិសុខថ្មីសម្រាប់អ៊ុយក្រែន ស្រដៀងនឹងមាត្រាទី ៥ ស្ដីពីការការពារសមូហភាព របស់អង្គការ NATO ទោះបីជាលោក Donald Trump បានច្រានចោលសេណារីយ៉ូ ដែលអ៊ុយក្រែនចូលជាសមាជិក NATO ក៏ដោយ។

អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានចាត់ទុកថា ការដែលសហរដ្ឋអាមេរិកយល់ព្រមចូលរួមជាមួយអឺរ៉ុបក្នុងការធានាសន្តិសុខនោះ គឺ "របក គំហើញពិតប្រាកដ" សម្រាប់អ៊ុយក្រែន ខណៈដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បាននិយាយថា កិច្ចប្រជុំថ្ងៃទី ១៨ ខែសីហា អាចជា "ជំហានប្រវត្តិ សាស្ត្រ" សម្រាប់សន្តិសុខរបស់អ៊ុយក្រែន និងអឺរ៉ុប។ ការសន្យានេះក៏បានកត់សម្គាល់ នូវការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងទស្សនៈរបស់សហរដ្ឋអាមេរិកចំពោះអឺរ៉ុប ពីព្រោះ ថា អស់រយៈពេលជាច្រើនខែកន្លងមក លោក Donald Trump តែងតែច្រានចោលនូវ លទ្ធភាពជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកទៅក្នុងអនាគតសន្តិសុខអ៊ុយក្រែនក្រោយជម្លោះ ដោយនិយាយថា "នេះគឺជាបញ្ហារបស់អឺរ៉ុប"។

អ្នកជំនាញ Moritz Weiss ប្រធាន នាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Ludwig-Maximilians ក្នុងទីក្រុង Munich (ប្រទេសអាល្លឺម៉ង់)។ (រូបថត៖ Reuters)

អ្នកជំនាញ Moritz Weiss ប្រធាន នាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Ludwig-Maximilians ក្នុង ទីក្រុង Munich (ប្រទេសអាល្លឺម៉ង់) បានធ្វើអត្ថាធិប្បាយថា៖ "លទ្ធផលនៃកិច្ចប្រជុំនៅសេតវិមាន ពិតជាវិជ្ជមានយ៉ាងខ្លាំង។ យើងបានឃើញថា អឺរ៉ុបមានការបញ្ចេញសំឡេងរួម ហើយលោក Donald Trump គោរពរឿងនេះ។ យើងក៏ឃើញថា ការទាមទារដែលលោកប្រធានាធិបតី Zelensky បានលើកឡើង ត្រូវបាន ចាត់ទុកថាសមហេតុផល។ ប្រការដ៏សំខាន់មួយទៀត គឺថា នឹងមានការចរចាបន្ថែម ទៀត យ៉ាងហោចណាស់គឺយោងតាមផែនការបច្ចុប្បន្ន។ ខ្ញុំគិតថា ការនិយាយអំពី សន្តិភាពតែងតែល្អប្រសើរជាជាងការចាប់ផ្តើមសង្រ្គាម"។

ចែករំលែកទស្សនៈនេះ លោកស្រី Heather Grabbe អ្នកជំនាញនៅវិទ្យាស្ថាន ស្រាវជ្រាវ Bruegel ដែលមានមូលដ្ឋាននៅទីក្រុង ព្រ៊ុចសែល (បែលហ្ស៊ិក) បាន ចាត់ទុកថា ការសន្យាសន្តិសុខរបស់សហរដ្ឋអាមេរិកអាចជាកត្តាសំខាន់មួយក្នុង ការជំរុញការកសាងដំណោះស្រាយរយៈពេលវែងចំពោះបញ្ហាអ៊ុយក្រែន។

"យើងនឹងត្រូវធ្វើការពិភាក្សាល្អិតល្អន់ជាច្រើនទៀត ប៉ុន្តែគំនិតដែលថាអ៊ុយក្រែន អាចទទួលបានអត្ថប្រយោជន៍ពីការធានាសន្តិសុខដូចគ្នានឹងប្រទេសសមាជិក NATO នឹងជាវឌ្ឍនភាពដ៏ធំមួយ ប្រសិនបើវាត្រូវបានអនុវត្តន៍"។

កិច្ចប្រជុំកំពូលទ្វេភាគី និងត្រីភាគី

ទន្ទឹមនឹងការសន្យាផ្នែកសន្តិសុខចំពោះអ៊ុយក្រែន ភាគីនានាក៏កំពុងខិតខំប្រឹងប្រែងបង្កើតក្របខ័ណ្ឌអំណោយផលសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលទ្វេភាគី និង ត្រីភាគីរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយមានការចូលរួមពីសហរដ្ឋអាមេរិក និងបណ្តា ប្រទេសអឺរ៉ុប។ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃទី ១៩ ខែសីហាថា លោកបានទទួលការយល់ស្របពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីរៀបចំកិច្ចប្រជុំរវាងលោក Putin និងប្រធានា
ធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ប្រសិនបើរឿងនេះកើតឡើង វានឹងជាកិច្ចប្រជុំជាន់ខ្ពស់លើកដំបូងរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពី ជម្លោះបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ កិច្ចប្រជុំនោះអាចបន្តដោយកិច្ចប្រជុំ ត្រីភាគីដោយមានការចូលរួមពីប្រធានាធិបតីអាមេរិក លោក Donald Trump។

ចំណែកខាងរុស្ស៊ីវិញ ក្រោយជំនួបកំពូលអាមេរិក-រុស្ស៊ី នៅអាឡាស្កា ប្រធានា ធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា លោកមិនប្រឆាំងនឹងការជួបជាមួយ សមភាគីអ៊ុយក្រែនទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា ជំនួបបែបនេះត្រូវតែបំពេញគ្រប់ លក្ខខណ្ឌទាំងអស់។ សារនេះក៏ត្រូវបានរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov លើកឡើងម្តងទៀតនៅថ្ងៃទី ១៩ ខែសីហា នៅចំពោះមុខព័ត៌មានដែលថា ជំនួបកំពូល រុស្ស៊ី-អ៊ុយក្រែននឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។

“យើងមិនបដិសេធទម្រង់ធ្វើការណាមួយទេ មិនថាជាទ្វេភាគី ឬត្រីភាគី។ បញ្ហាសំខាន់គឺទម្រង់ណាមួយ មិនថា១+១, ១+២ ឬពហុភាគី… ក៏មិនមែនដើម្បីបម្រើការ ផ្សព្វផ្សាយលើប្រព័ន្ធសារព័ត៌មាន បណ្តាញសង្គម ឬការឃោសនានោះទេ។ អ្វីៗគ្រប់ បែបយ៉ាងត្រូវធ្វើជាជំហានៗ ដោយចាប់ផ្តើមពីកម្រិតអ្នកជំនាញ និងឆ្លងកាត់គ្រប់ ជំហានចាំបាច់រហូតដល់កិច្ចប្រជុំកំពូល។ នោះគឺជាវិធីសាស្ត្ររបស់យើង”។

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ទោះបីជាឱកាសនៃការរៀបចំកិច្ចប្រជុំ កំពូលរុស្ស៊ី-អ៊ុយក្រែន ឬកិច្ចប្រជុំជាន់ខ្ពស់ត្រីភាគី (ជាមួយសហរដ្ឋអាមេរិក) ឬពហុភាគី (ជាមួយបណ្តាប្រទេសអឺរ៉ុប) ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ មានលទ្ធភាពខ្ពស់ក៏ដោយ ប៉ុន្តែការដែល បណ្តាប្រទេសនៅអឺរ៉ុបផ្តោតការយកចិត្តទុកដាក់ខ្លាំងពេកលើការធានា សន្តិសុខសម្រាប់អ៊ុយក្រែននៅពេលបច្ចុប្បន្ន អាចបង្កឱ្យមានការរំខាន។ នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះ រុស្ស៊ីបានបញ្ជាក់ជាថ្មីម្ដងទៀតថា ប្រទេសនេះមិនទទួល យកសេណារីយ៉ូណាមួយដែលមានវត្តមានយោធាដោយផ្ទាល់ពីប្រទេសសមាជិក NATO នៅលើទឹកដីអ៊ុយក្រែននោះទេ ព្រមទាំងសង្កត់ធ្ងន់ថា ការធានាសន្តិសុខណា មួយសម្រាប់អ៊ុយក្រែន ក៏ត្រូវតែគិតគូរពីផលប្រយោជន៍សន្តិសុខរយៈពេលវែង និងជាយុទ្ធសាស្ត្ររបស់រុស្ស៊ីដែរ៕