លក្ខណៈស្នូលនៃសតិអារម្មណ៍ហូជីមិញ គឺជាសេចក្តីប្រាថ្នាឯករាជ្យជាតិ ផ្សាភ្ជាប់ជាមួយនឹងសង្គមនិយម ដើម្បីគោលដៅចុងក្រោយ គឺនាំមកនូវសេរីភាព ភាពសម្បូរធូធារ និងសុភមង្គលជួនដល់ប្រជាជន។
គោលនយោបាយត្រឹមត្រូវនីមួយៗរបស់បក្ស តែងតែឆ្លុះបញ្ចាំងពីមរតកនៃសតិអារម្មណ៍របស់លោកប្រធានហូជីមិញ
សតិអារម្មណ៍និងគំរូរបស់លោកប្រធានហូជីមិញ បានបំភ្លឺផ្លូវ ដឹកនាំប្រជា ជនវៀតណាមឱ្យទទួលបានសមិទ្ធិផលធំធេង ពោរពេញទៅដោយអត្ថន័យប្រវត្តិសាស្ត្រ។ លើវិស័យសេដ្ឋកិច្ច វៀតណាមសម្រេចបានជំហានអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ដោយសារប្រកាន់យ៉ាងខ្ជាប់ខ្ជួនលើមាគ៌ាដែលបក្សនិងលោកប្រធានហូជីមិញបានជ្រើសរើស។ ពីប្រទេសក្រីក្រ ដើរថយក្រោយមុនពេលអនុវត្តន៍ការផ្លាស់ប្តូរថ្មី (Doi Moi) វៀតណាមបានងើបឡើងវិញ ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានចំណូលមធ្យម ជាមួយនឹងសេដ្ឋកិច្ចរីក ចម្រើនយ៉ាងឆាប់រហ័ស និងសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក។ អត្រាកំណើន GDP ជាមធ្យមពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ២០២៣ គឺប្រហែល ៦.៥-៧% ក្នុងមួយឆ្នាំ ដែលនាំវៀតណាមចូលទៅក្នុងក្រុមនៃប្រទេសមានសេដ្ឋកិច្ចជួរមុខពិភពលោកចំនួន ៣៥ និងក្នុងប្រទេសកំពូលទាំង ២០ ដែលមានទំហំពាណិជ្ជកម្មធំជាងគេ។ វៀតណាមមិនត្រឹមតែធានាសន្តិសុខស្បៀងសម្រាប់ប្រជាជនជាង ១០០ លាននាក់ប៉ុណ្ណោះទេ ថែមទាំងក្លាយជាប្រទេសនាំចេញអង្ករឈានមុខគេនិងផលិតផលកសិកម្ម ជាច្រើនទៀតនៅលើពិភពលោក។ លទ្ធផលដូចពោលខាងលើត្រូវបានសម្រេច អាស្រ័យដោយសារការអនុវត្តប្រកបដោយភាពច្នៃប្រឌិតនៃសតិអារម្មណ៍ហូ ជីមិញស្តីពីឯករាជ្យភាព ភាពខ្លួនទីពឹងខ្លួន គួបផ្សំនឹងការបើកចំហនិងសមាហរណកម្ម។
ក្នុងវិស័យសង្គម សតិអារម្មណ៍ “យកប្រជាជនជាឫសគល់” របស់លោកប្រធានហូជីមិញបានបង្ហាញយ៉ាងច្បាស់នៅក្នុងគោលនយោបាយរបស់បក្ស ស្តីពីសន្តិសុខសង្គម និងកាត់បន្ថយភាពក្រីក្រ។ ជាពិសេស គោលនយោបាយលុបបំបាត់លំនៅឋានបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម កំពុងត្រូវបានអនុវត្តយ៉ាងខ្លាំងក្លានៅទូទាំងប្រទេស ក្នុងគោលបំណង កុំឱ្យនរណាម្នាក់រស់នៅក្នុងស្ថានភាពលំបាក ឬគ្មានផ្ទះសម្បែងនៅឆ្នាំ២០២៥។
ប្រភពបំផុសគំនិតសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិក្នុងយុគសម័យថ្មី
សតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ មិនត្រឹមតែបំភ្លឺអតីតកាលប៉ុណ្ណោះទេ ថែមទាំងភ្លឺចែងចាំងជាប្រភពនៃការបំផុសគំនិតសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន និងអនាគតទៀតផង។
យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ សុទ្ធតែផ្តោតលើគោលដៅ “ប្រជាជនមានបាន ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌”។ នោះគឺជាបំណងប្រាថ្នារបស់លោកប្រធាន ហូជីមិញកាលនៅរស់ អំពីប្រទេសវៀតណាមមួយសន្តិភាព ឯកភាព និងវិបុលភាព។ នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang មានប្រសាសន៍ថា៖“ពីសតិអារម្មណ៍របស់លោកប្រធានហូជីមិញនឹងជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ក្នុងការបម្រើបុព្វហេតុកសាងអភិវឌ្ឍន៍ និងការពារជាតិចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០និងចក្ខុវិស័យដល់ឆ្នាំ២០៤៥។ នោះក៏ជាដំណើរការផ្តល់អំណះអំណាងសម្រាប់កសាង និងបង្ហើយរាល់ឯកសារនៃមហាសន្និបាតរបស់បក្ស រួមចំណែកដល់ការបង្ហើយទ្រឹស្តីអំពីគោលនយោ បាយផ្លាស់ប្តូរថ្មី ដោយចាត់ទុកថា នេះជាមូលដ្ឋានគ្រឹះសតិអារម្មណ៍របស់បក្សក្នុងអាណត្តិខាងមុខ”។
រៀនសូត្រពីលោកប្រធានហូជីមិញ បក្សទាំងមូលនិងប្រជាជនវៀតណាមទាំងមូលកំពុងលើកកំពស់ស្មារតីនៃការពឹងផ្អែកលើខ្លួនឯងនិងនវានុវត្តន៍ ដើម្បីនាំប្រទេសជាតិឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស និងរឹងមាំលើមាគ៌ាឧស្សាហូបនីយកម្មនិងទំនើបកម្ម។ ស្មារតីហ៊ានគិត ហ៊ានធ្វើ លះបង់ដើម្បីប្រទេសជាតិនិងប្រជាជន បានបំផុសគំនិតសម្រាប់មនុស្សជំនាន់នេះ ឱ្យមានការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវគោលដៅ និងសេចក្តីប្រាថ្នាដ៏ធំធេង នាំវៀតណាមក្លាយជាប្រទេសដ៏មានការអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលអនាគត។ អគ្គលេខាបក្ស លោក តូ ឡឹម បានបញ្ជាក់ថា៖
“សិក្សានិងអនុវត្តតាមលោកអ៊ំហូ ដើម្បីឲ្យបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល មិនថាក្នុងកាលៈទេសៈណាក៏ដោយ តែងតែបន្តឆ្ពោះទៅរកគោលដៅឯករាជ្យជាតិ ផ្សាភ្ជាប់ជាមួយសង្គមនិយម; ឆន្ទះដែកថែម "គ្មានអ្វីមានតម្លៃជាងឯករាជ្យភាពនិងសេរីភាព"; បន្តពង្រឹងនិងពង្រីកដោយឥតឈប់ឈរកម្លាំងផែនមហាសាមគ្គីជនជាតិទាំងមូល ក្រោមការដឹកនាំរបស់បក្ស គួបផ្សំនឹងកម្លាំងនៃសម័យកាល អនុវត្តប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រ ១០០ឆ្នាំ ក្រោមការដឹកនាំរបស់បក្ស និង ១០០ ឆ្នាំនៃការបង្កើតប្រទេសជាតិ។ ទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយ យើងប្រាកដជាត្រូវកសាងប្រទេសវៀតណាមដែលប្រជាជនមានបាន ប្រទេសជាតិខ្លាំងមាំមួន យុត្តិធម៌ ប្រជាធិបតេយ្យ និងអរិយធម៌”។
បក្ស និងរដ្ឋវៀតណាមកំពុងប្រកាន់ខ្ជាប់ខ្ជួននូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ តាមមាគ៌ាសង្គមនិយមដែលលោកប្រធានហូជីមិញបានជ្រើសរើស ទន្ទឹមនឹងនោះ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវរបកគំហើញយុទ្ធសាស្ត្រដើម្បីបង្កើតការផ្លាស់ប្តូរច្បាស់លាស់ក្នុងសម័យកាលថ្មី។ ជំហាននៃការផ្លាស់ប្តូរនីមួយៗគឺសំដៅសម្រេចឱ្យបានពេញលេញនូវបំណងប្រាថ្នារបស់លោកប្រធានគឺ៖ ដើម្បីកសាងប្រទេសរបស់យើង មានការអភិវឌ្ឍន៍ជាងពេលបច្ចប្បន្ន ១០ដង” “ប្រគៀកស្មារជាមួយមហាអំណាចលើទ្វីបទាំង៥នៃពិភពលោក”។
សតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់ហូជីមិញ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃជារៀងរហូតសម្រាប់ប្រទេសជាតិនៅលើមាគ៌ាអភិវឌ្ឍន៍។ លោកនៅតែមានវត្តមានក្នុងគ្រប់សកម្មភាព និងរាល់ជ័យជំនះនៃបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ