និមិត្តសញ្ញាអង្គការសហប្រជាជាតិនៅទីស្នាក់ការអង្គការនេះនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ (រូបថត៖ REUTERS/David 'Dee' Delgado)

ដោយប្រធានបទ៖ "កាន់តែល្អប្រសើរជាមួយគ្នា៖ ៨០ឆ្នាំនិងជាងនេះទៅទៀតសម្រាប់សន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស" UNGA-80 មាននឹងប្រព្រឹត្តទៅក្នុងរយៈ ពេល ៣សប្តាហ៍ ជាមួយនឹងកិច្ចប្រជុំកំពូលសំខាន់ៗជាច្រើនទាក់ទងនឹងសន្តិភាព សន្តិសុខពិភពលោក ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ឬផែនទីបង្ហាញ ផ្លូវសម្រាប់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់ប្រទេស នានា។

ការធ្វើតេស្តដ៏ធំមួយសម្រាប់អង្គការសហប្រជាជាតិ

ធ្វើឡើងក្នុងឆ្នាំដែលអង្គការសហប្រជាជាតិប្រារព្ធខួបលើកទី ៨០ នៃការបង្កើត (១៩៤៥-២០២៥) និងចំពេលវេលាដែលពិភពលោកបន្តឃើញការប្រែប្រួលដ៏ធំធេង ទាំងខាងភូមិសាស្ត្រនយោបាយ ការដោះដូរពាណិជ្ជកម្ម អភិបាលកិច្ចបច្ចេកវិទ្យា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនោះ UNGA-80 ត្រូវបានចាត់ទុកថាជា ការធ្វើតេស្តដ៏ធំមួយ សម្រាប់តួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងនាមជាវេទិកា ពហុភាគីដ៏ធំ និងសំខាន់បំផុតនៅលើភពផែនដីក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសនានា ការរក្សាសន្តិភាព សន្តិសុខ ក៏ដូចជាការបង្កើតស្តង់ដារ អភិបាលកិច្ចសកល។ ព្រឹត្តិការណ៍ស្នូលនៃ UNGA-80 គឺជាសប្តាហ៍កំពូល ដែលចាប់ ផ្ដើមពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែកញ្ញា ជាមួយនឹងកិច្ចប្រជុំសំខាន់ៗជាបន្តបន្ទាប់។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ REUTERS/Mike Segar)

ក្រៅពីនោះ UNGA-80 ក៏នឹងបង្ហាញផងដែរថា តើប្រទេសជាសមាជិកអង្គការសហ ប្រជាជាតិពិតជាមានការសន្យាគ្រប់គ្រាន់ ដើម្បីប្រែក្លាយគោលដៅនៅក្នុងកិច្ចព្រម ព្រៀងអនាគត ដែលបានអនុម័តកាលពីឆ្នាំមុន ទៅជាការពិតដែរឬទេ។ អគ្គលេខា ធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា៖

"យើងបានកំណត់យ៉ាងច្បាស់ថា តើកិច្ចសហប្រតិបត្តិការមានសារៈសំខាន់យ៉ាង ណានៅក្នុងយុគសម័យនៃបញ្ញាសិប្បនិមិត្ត និងពិភពឌីជីថល មិនត្រឹមតែកិច្ចសហប្រតិ បត្តិការរវាងប្រទេសអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែកិច្ចសហប្រតិបត្តិការដែលអនុញ្ញាតឱ្យ ប្រទេសកំពុងអភិវឌ្ឍន៍ ក្លាយជាផ្នែកមួយដែលទទួលបានអត្ថប្រយោជន៍ពី AI ទៀត ផង។ បន្ទាប់មក ការប្រែប្រួលអាកាសធាតុក៏ជាវិស័យមួយដ៏សំខាន់ពិសេសផងដែរ នៅពេលដែលការផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញបានបង្ហាញថា ថាមពល កកើតឡើងវិញគឺជាមធ្យោបាយដ៏ល្អបំផុត និងថោកបំផុតដើម្បីបង្កើតថាមពល។ ក្រៅពីនោះ យើងក៏កំពុងជំរុញរបៀបវារៈថ្មីសម្រាប់សន្តិភាពពោលគឺកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការដើម្បីឲ្យខឿនវប្បធម៌ និងអរិយធម៌ផ្សេងៗគ្នា អាចសហការ ជាមួយគ្នាបាន”។

បញ្ហាប៉ាឡេស្ទីន

ទោះបីជា UNGA-80 ត្រូវបានគេរំពឹងថានឹងសម្រេចបាននូវលទ្ធផលទម្លុះទម្លាយជាច្រើននៅក្នុងអភិបាលកិច្ច AI ការអនុវត្ត SDG និងការសន្យាឆ្លើយតបទៅនឹងការប្រែ ប្រួលអាកាសធាតុក៏ដោយ ប៉ុន្តែ UNGA-80 ក៏មានហានិភ័យនៃការបែងចែកគ្នាដោយ ជម្លោះភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ននៅលើពិភពលោកផងដែរ ជាពិសេស ភាពចម្រូងចម្រាសទាក់ទងនឹងជម្លោះនៅតំបន់ហ្គាហ្សា និងបញ្ហារដ្ឋប៉ាឡេស្ទីន។ នៅមុនកិច្ចប្រជុំ UNGA-80 ប្រទេសលោកខាងលិចជាច្រើនដូចជា ចក្រភពអង់គ្លេស បារាំង បែលហ្សិក កាណាដា បានប្រកាសថា ពួកគេនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុង ក្របខ័ណ្ឌនៃកិច្ចប្រជុំ UNGA-80។ នេះគឺជាការផ្លាស់ប្តូរគោលនយោបាយកិច្ចការ បរទេសដែលមានលក្ខណៈចំណុចរបត់ របស់ប្រទេសនានាដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់អ៊ីស្រាអែល ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភ និងការមិនពេញចិត្តកាន់តែខ្លាំង ឡើងរបស់ប្រទេសទាំងនេះ ចំពោះវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅតំបន់ហ្គាហ្សា ក៏ដូចជា ការដែលរដ្ឋាភិបាលអ៊ីស្រាអែលបន្តអនុវត្តន៍យុទ្ធនាការយោធាទ្រង់ទ្រាយធំនៅក្នុងទឹកដីនេះ។ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានមានប្រសាសន៍ថា៖

"ប្រទេសបារាំងបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីនយ៉ាង ពេញលេញ។ ការទទួលស្គាល់នេះគឺជាការសម្រេចចិត្តដ៏សំខាន់របស់បារាំង ព្រមទាំង ជាការបង្ហាញពីការច្រានចោល ក៏ដូចជាសេចក្ដីអំពាវនាវមួយអញ្ចឹង។ នេះគឺជាការ ច្រានចោលនូវគំនិតដែលថា ភាគីដែលតាមរកសង្រ្គាម កំពុងឈ្នះលើភាគីដែលតាមរកសន្តិភាព"។

ទោះជាយ៉ាងណាក៏ដោយ ផែនការរបស់ប្រទេសទាំងនេះក្នុងការទទួលស្គាល់ រដ្ឋប៉ាឡេស្ទីន កំពុងជួបប្រទះនឹងបញ្ហាប្រឈមធំៗពីខាងក្នុងលោកខាងលិច។ កាល ពីថ្ងៃទី ២៩ ខែសីហា រដ្ឋអំណាចអាមេរិកបានប្រកាសថា គេនឹងមិនអនុញ្ញាតឱ្យ ប្រធានាធិបតីរដ្ឋអំណាចប៉ាឡេស្ទីន លោក Mahmoud Abbas មកទីក្រុងញូវយ៉ក ដើម្បីចូលរួម UNGA-80 ជាមួយមេដឹកនាំពិភពលោកឡើយ។ ដោយពន្យល់ពីការ សម្រេចចិត្តនេះ ក្រសួងការបរទេសអាមេរិកបានចោទប្រកាន់ភាគីប៉ាឡេស្ទីនថា បានធ្វើឲ្យចុះខ្សោយដល់យថាទស្សន៍សន្តិភាពនៅមជ្ឈិមបូព៌ា ដែលជាទឡ្ហីករណ៍ដែល បណ្តាប្រទេសអឺរ៉ុបជាច្រើនប្រឆាំងជំទាស់យ៉ាងខ្លាំង។ សម្រាប់អង្គការសហប្រជាជាតិ ការសម្រេចចិត្តខាងលើក៏ធ្វើឲ្យទំនាក់ទំនងរវាងអង្គការនេះជាមួយរដ្ឋអំណាចអាមេរិករបស់លោកប្រធានាធិបតី Donald Trump កាន់តែស្មុគស្មាញ ក្នុងបរិបទដែលលោក Donald Trump ថ្មីៗនេះបានកាត់បន្ថយថវិកាហិរញ្ញប្បទាន និងការរួមវិភាគទានដល់ អង្គការសហប្រជាជាតិ ដកសហរដ្ឋអាមេរិកចេញពីទីភ្នាក់ងារជាច្រើនរបស់អង្គការ សហប្រជាជាតិ ហើយថែមទាំងបានគំរាមដកខ្លួនចេញពីអង្គការសហប្រជាជាតិ ទៀតផង។ លោក Martin Jacques អតីតអ្នកជំនាញនៃដេប៉ាតឺម៉ង់នយោបាយ និងការសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យ Cambridge (ចក្រភពអង់គ្លេស) បានធ្វើអត្ថាធិប្បាយថា៖

"នេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់សម្រាប់អង្គការសហប្រជាជាតិ។ អង្គការសហ ប្រជាជាតិអាចរងការគំរាមកំហែងដោយទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ យើង នឹងរង់ចាំមើលថា មានអ្វីនឹងកើតឡើង ប៉ុន្តែវានឹងជារឿងអាក្រក់ និងអវិជ្ជមានខ្លាំង ណាស់ ប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តដកខ្លួនចេញពីអង្គការសហប្រជាជាតិ។ នោះនឹងក្លាយជាបញ្ហាធំ ប៉ុន្តែសង្ឃឹមថា វានឹងមិនកើតឡើងទេ"។

គេរំពឹងថា នៅក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិកក្នុងសប្តាហ៍នេះនៅ ទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) មេដឹកនាំអឺរ៉ុបជាច្រើននឹងពិភាក្សាជាមួយ ប្រធានាធិបតីអាមេរិក Donald Trump អំពីបញ្ហានៅ UNGA-80 ក្រៅពីការពិភាក្សា ស្នូលស្តីពីជម្លោះនៅអ៊ុយក្រែនដែរ៕