ទិដ្ឋភាពនៃមហាសន្និបាតនៃគណៈកម្មាធិការបក្សរដ្ឋាភិបាលលើកទី ១ (រូបថត៖ VOV)

ក្នុងអាណត្តិឆ្នាំ ២០២០ - ២០២៥ គណៈកម្មាធិការបក្សរដ្ឋាភិបាលបានដឹកនាំ និងបញ្ជាណែនាំការអនុវត្តប្រកបដោយសមកាលកម្មនៃរបកគំហើញយុទ្ធសាស្ត្រចំនួន ៣, កិច្ចការសំខាន់ៗចំនួន ៦ និងដំណោះស្រាយសំខាន់ៗចំនួន ១២ ដោយសម្រេចបានលទ្ធផលទូលំទូលាយ។

សញ្ញាសម្គាល់ប្រវត្តិសាស្ត្រក្នុងដំណើរកសាងរដ្ឋាភិបាលដើម្បីប្រជាជន

ក្នុងអាណត្តិកន្លងមក ក្រោមការដឹកនាំ និងការបញ្ជាណែនាំរបស់គណៈកម្មាធិការបក្សរដ្ឋាភិបាល សេដ្ឋកិច្ចរក្សាបាននូវកំណើនខ្ពស់ ដោយមានទ្រង់ទ្រាយផលិតផលក្នុងស្រុកសរុប (GDP) កើនឡើងពី ៣៤៦ ពាន់ លានដុល្លារក្នុងឆ្នាំ ២០២០ ដល់ប្រហែល ៥១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលជាប់ចំណាត់ថ្នាក់ទី ៣២ លើពិភពលោក។ GDP ក្នុងមនុស្សម្នាក់គឺប្រហែល ៥.០០០ ដុល្លារ; អតិផរណាគឺប្រហែល ៤%។ សមតុល្យសំខាន់ៗ ត្រូវបានធានា អតិរេកពាណិជ្ជកម្មត្រូវបានរក្សា អស់រយៈពេលជាច្រើនឆ្នាំមក។

យោងតាមលេខាគណៈកម្មាធិការបក្សរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធគូសសញ្ញាសម្គាល់វិជ្ជមាន ដោយមានទុនវិនិយោគសង្គមសរុបសម្រេចបានប្រហែល ៣៣% នៃផលិតផលក្នុងស្រុកសរុប។ ដើមទុនវិនិយោគសាធារណៈក្នុងដំណាក់កាល ២០២១-២០២៥ បានកើនឡើង ៥៥% បើធៀបនឹងរយៈពេលដូចគ្នាមុននេះ។ នៅចុងឆ្នាំនេះ វៀតណាមគ្រោងនឹងបង្ហើយផ្លូវល្បឿនលឿនប្រវែង ៣.២៤៥ គីឡូម៉ែត្រ និងផ្លូវឆ្នេរសមុទ្រប្រវែង ១.៧១១ គីឡូម៉ែត្រ; ពង្រីកអាកាសយានដ្ឋានសំខាន់ៗ; បង្ហើយជាមូលដ្ឋានដំណាក់កាលទី ១ នៃអាកាសយានដ្ឋានអន្តរជាតិ Long Thanh; ហើយក្នុងពេលជាមួយគ្នានេះ លើកកម្ពស់ខ្សែក្រវាត់ទីក្រុង ខ្សែផ្លូវរថភ្លើងក្នុងទីក្រុងមួយចំនួន ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងថាមពល។

កំណែទម្រង់ក្បាលម៉ាស៊ីនរដ្ឋត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា៖ កាត់បន្ថយក្រសួងចំនួន ៨ ស្ថាប័នស្មើរក្រសួង (នៅត្រឹម ១៤ ក្រសួង និងស្ថាប័នស្មើក្រសួងចំនួន ៣) សម្រួលបុគ្គលិកចំនួន ១៤៥.០០០ នាក់ កាត់បន្ថយការចំណាយទៀងទាត់ប្រមាណ ៣៩.០០០ ពាន់លានដុង/ឆ្នាំ; គំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត ដំណើរការប្រកបដោយប្រសិទ្ធភាព។

សន្តិសុខសង្គមត្រូវបានផ្តល់អាទិភាព។ អត្រានៃភាពក្រីក្រពហុវិមាត្របាន ថយចុះពី ៤,១% ក្នុងឆ្នាំ ២០២១ ដល់ ត្រឹម ១,៣% ក្នុងឆ្នាំ ២០២៥; សម្រេចជាស្ថាពរគោលដៅ លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមមុនកាលកំណត់ ៥ ឆ្នាំ ដែលមានផ្ទះជាង ៣៣៤.០០០ខ្នង; លំនៅដ្ឋានសង្គមចំនួន ៦៣៣.០០០ ត្រូវបានដាក់ឲ្យប្រើប្រាស់។ អត្រាធានារ៉ាប់រងសុខភាពសម្រេចបាន ៩៥,២%; សន្ទស្សន៍សុភមង្គលរបស់វៀតណាមបានកើនឡើង ៣៧ កាំ ឡើងដល់ចំណាត់ថ្នាក់លេខ ៤៦ ក្នុងពិភពលោក។ ការអប់រំ និងការអភិវឌ្ឍធនធានមនុស្សត្រូវបានចាត់ទុកថាជារបកគំហើញរយៈពេលវែង នៅពេលដែលមានការលើកលែង និងការជួយឧបត្ថម្ភថ្លៃសិក្សាថ្នាក់មត្តេយ្យសិក្សា និងការអប់រំទូទៅ ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦; កសាងសាលារៀនអន្តរកម្រិតនៅតាមឃុំព្រំដែន; បណ្ដុះបណ្ដាលវិស្វករចំនួន ១០០.០០០ នាក់នៅក្នុងផ្នែកនៃបន្ទះឈីប semiconductor និងសិប្បនិម្មិត។

ប្រមុខរដ្ឋាភិបាលបានអត្ថាធិប្បាយថា រដ្ឋាភិបាលក៏បានឆ្លើយតបដោយ បត់បែន និងមានប្រសិទ្ធភាពចំពោះបញ្ហាដែលកើតឡើងថ្មីៗ។ ជាពិសេសក្នុងរយៈពេល ២ ឆ្នាំចុងអាណត្តិនេះ រដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ដឹកនាំ រួមចំណែកផ្តល់យោបល់លើការកសាងនិងអនុវត្តន៍គោលនយោបាយមានលក្ខណៈប្រវត្តិសាស្ត្ររបស់បក្ស និងរដ្ឋលើការរៀបចំរចនាសម្ព័ន្ធ និងសម្រួលក្បាលម៉ាស៊ីន កសាងគំរូអង្គភាពរដ្ឋបាលមូលដ្ឋាន ២ កម្រិត ហើយរាល់សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ សុទ្ធតែបង្កើតរបកគំហើញក្នុងការអភិវឌ្ឍវិស័យជាសសរស្តម្ភក្នុងយុគ្គសម័យថ្មី។

“អាចបញ្ជាក់បានថា ប្រទេសរបស់យើងទទួលបានសមិទ្ធិផលសំខាន់ៗ ទូលំទូលាយ និងលេចធ្លោលើគ្រប់វិស័យ; បង្កើតឡើងសន្ទុះសម្រាប់កំណែទម្រង់ និងការច្នៃប្រឌិត; បង្កើតកម្លាំងពលំសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព; បង្កើតបរិយាកាសរស់រវើកក្នុងសង្គមទាំងមូល និងរួមចំណែកបង្កើតទំនុកចិត្តកាន់តែរឹងមាំក្នុងចំណោមប្រជាជនចំពោះការដឹកនាំរបស់បក្ស”។

កៀរគរធនធានទាំងអស់ដើម្បីពន្លឿនល្បឿននិងបង្កើតរបកគំហើញ

ចូលដល់អាណត្តិឆ្នាំ ២០២៥-២០៣០ លេខាគណៈកម្មាធិការបក្សរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា គណៈកម្មាធិការបក្សរដ្ឋាភិបាល “ត្រូវធ្វើជាគំរូត្រួសត្រាយ ធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ជាមជ្ឈមណ្ឌលនៃសាមគ្គីភាព ការច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ និងប្រជាជាតិ”។

“មហាសន្និបាតតំណាងនៃគណៈកម្មាធិការបក្សរដ្ឋាភិបាលលើកនេះ បានដាក់ចេញនូវបាវចនាសកម្មភាពគឺ៖ "សាមគ្គីភាព វិន័យ - ប្រជាធិបតេយ្យ នវានុវត្តន៍ - របកគំហើញ អភិវឌ្ឍន៍ - ជិតប្រជាជន ដើម្បីប្រជាជន”។ ក្នុងនោះ “សាមគ្គីភាព វិន័យ” ជាមូលដ្ឋាន គ្រឹះ - “ប្រជាធិបតេយ្យ នវានុវត្តន៍” គឺជាគោលការណ៍ វិធីសាស្ត្រ “របកគំហើញ អភិវឌ្ឍន៍» គឺជាគោលដៅ និងជាតម្រូវការ- “ជិតប្រជាជន ដើម្បីប្រជាជន” ជាសតិអារម្មណ៍ ប្រជាជនជាឫសគល់ ប្រភពកម្លាំងពលំមកពីប្រជាជន និងដោយស្មារតី “បក្សបានដឹកនាំ រដ្ឋាភិបាលឯកភាព រដ្ឋសភារួមណើរប្រជាជនស្រុះចិត្តគំនិតគាំទ្រ មាតុភូមិរំពឹង មិត្តភក្តិជួយទំនុកបម្រុង; ពោលគឺ ត្រូវតែផ្តោតការពិភាក្សាលើសកម្មភាព កុំពិភាក្សាលើការដកថយ”។

យោងតាមលោកប្រមុខរដ្ឋាភិបាល អាណត្តិថ្មីនេះនឹងផ្តោតលើរបកគំហើញយុទ្ធសាស្ត្រចំនួនបី រួមមាន សុក្រិតរបៀបរបបអភិវឌ្ឍន៍ប្រកបដោយសមកាលកម្មនិងទំនើប; អភិវឌ្ឍន៍វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិជាកម្លាំងជំរុញដ៏សំខាន់ ខណៈពេលដែលជំរុញសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ...។

គោលដៅនៅឆ្នាំ ២០៣០ គឺដើម្បីឱ្យមានកំណើន GDP ជាមធ្យម ១០% ក្នុងមួយឆ្នាំ ឬច្រើនជាងនេះ GDP ក្នុងមនុស្សម្នាក់ប្រហែល ៨.៥០០ ដុល្លារអាមេរិក។ វៀតណាមនៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប ប្រាក់ចំណូលជាមធ្យមខ្ពស់ ក្នុងចំណោមប្រទេសកំពូលទាំង ៣០ ដែលមានទ្រង់ទ្រាយ GDP ឈានមុខលើពិភពលោក។

គណៈកម្មាធិការបក្សរដ្ឋាភិបាលនឹងក្លាយជាកម្លាំងនាំមុខ ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀត ណាម; ប្រែក្លាយសេចក្តីប្រាថ្នាទៅជាសកម្មភាព ប្រែក្លាយការប្តេជ្ញាចិត្តទៅជាលទ្ធផលជាក់ស្តែង នាំមកនូវភាពចម្រុងចម្រើន និងសុភមង្គលជូនប្រជាជន៕