កិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការមជ្ឈិ) |
ស្មារតីពេញមួយសន្និបាតលើកនេះ គឺយកលទ្ធផលជារង្វាស់ យកប្រជាជនជាមជ្ឈមណ្ឌល យកវិន័យជាគ្រឹះស្ថាន យកការច្នៃប្រឌិតជាកម្លាំងចលករ។
ត្រៀមរៀបចំឱ្យបានល្អសម្រាប់មហាសន្និបាតលើកទី១៤ របស់បក្ស
អង្គសន្និបាតបានអនុម័តជាឯកច្ឆ័ន្ទលើឯកសារចំនួន ៣ ដើម្បីដាក់ ជូនមហាសន្និបាតបក្សលើកទី ១៤ រួមមានៈ សេចក្តីព្រាងរបាយការណ៍នយោបាយ; សេចក្តីព្រាងរបាយការណ៍បូកសរុបរយៈពេល ៤០ឆ្នាំ នៃការផ្លាស់ប្តូរថ្មី; សេចក្តីព្រាងរបាយការណ៍បូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តលក្ខន្តិកៈបក្ស
ក្នុងនោះ សេចក្តីព្រាងរបាយការណ៍នយោបាយ (ឈរលើការរួមបញ្ចូលរបាយការណ៍ចំនួន ៣ រួមមាន របាយការណ៍នយោបាយ របាយការណ៍សេដ្ឋកិច្ច-សង្គម របាយការណ៍បូកសរុបពីការកសាងបក្ស និងការអនុវត្តលក្ខន្តិកៈបក្ស) បានផ្តោតសំខាន់លើការពង្រឹងសមត្ថភាពស្វ័យភាពជាយុទ្ធសាស្ត្រ លើកកម្ពស់គុណភាពប្រភពធនធានមនុស្ស ឈរលើគោកការណ៍ ធានាស្ថិរភាព របកគំហើញ ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅទាំងខាងសម្ភារៈ ស្មារតី និងសុភមង្គលរបស់ប្រជាជន។
ការកសាងសេចក្តីព្រាងកម្មវិធីសកម្មភាព ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សក្នុងរបាយការណ៍នយោបាយ គឺបង្ហាញពីវិធីសាស្រ្តថ្មី របកគំហើញនៃការត្រិះរិះ និងវិធីធ្វើប្រកបដោយភាពច្នៃប្រឌិត។
សេចក្តីព្រាងរបាយការណ៍របាយការបូករសុបរយៈពេល ៤០ ឆ្នាំ បានធ្វើបច្ចុប្បន្នភាព និងបំពេញបន្ថែមនូវបញ្ហា និងគោលនយោបាយថ្មីៗ ហើយក្នុងពេលជាមួយគ្នានេះ សំយោគ ស្រាវជ្រាវ និងស្រូបយកមតិយោបល់ពីគណៈកម្មាធិការបក្សចំណុះមជ្ឈិម; របាយការណ៍ស្តីពីលទ្ធផលរបស់គណៈប្រតិភូការងារដែលចូលរួមនៅមហាសន្និបាតបក្សនៅថ្នាក់មូលដ្ឋានទៅក្នុងសេចក្តីព្រាងរបាយការណ៍បូកសរុប។
សេចក្តីព្រាងរបាយការណ៍បូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តលក្ខន្តិកៈបក្ស (២០១១-២០២៥) ដាក់ចេញសំណើរ និងណែនាំការបំពេញបន្ថែម វិសោធនកម្ម ធ្វើបច្ចុប្បន្នភាព និងបំពេញបន្ថែមនូវបញ្ហា និងគោលនយោបាយថ្មី។
ក្រៅពីការអនុម័តលើឯកសារដែលបានដាក់ទៅមហាសន្និបាតលើកទី ១៤; គណៈកម្មាធិការមជ្ឈិមក៏បានឯកភាពឧទ្ទេសនាមកម្មាភិបាលសម្រាប់គណៈកម្មាធិការមជ្ឈិម នីតិកាលទី ១៤ និងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមផងដែរ។ កម្មាភិបាលត្រូវបានឧទ្ទេសនាម ឈរលើមូលដ្ឋានច្បាមជាប់យ៉ាងដិតដល់លើស្តង់ដារ លក្ខខណ្ឌ រចនាសម្ព័ន្ធនិងចំនួនដែលមានចែងក្នុងទិសដៅការងារកម្មាភិបាលនៃមហាសន្និបាតបក្ស លើកទី ១៤ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
នៅក្នុងសុន្ទរកថាបិទរបស់អគ្គលេខាបក្ស លោក តូ ឡឹម នៅសន្និបាត ទិសដៅសំខាន់ដំបូងដែលលោកអគ្គលេខាបក្សបានលើកឡើងគឺការរៀបចំឱ្យបានល្អសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្ស។
“បន្តបំពេញបន្ថែម ដើម្បីឲ្យខ្លឹមសារនៃឯកសារឱ្យមានភាពសង្ខេប និងស៊ីជម្រៅ បង្ហាញពីចក្ខុវិស័យជាយុទ្ធសាស្ត្រ បញ្ជាក់ពីការទម្លាយយុទ្ធសាស្ត្របីក្នុងលក្ខខណ្ឌថ្មី (ស្ថាប័ន-ហេដ្ឋារចនាសម្ព័ន្ធ-ធនធានមនុស្ស) បញ្ជាក់ពីការផ្លាស់ប្តូរឌីជីថល-ការផ្លាស់ប្តូរបៃតង ការតភ្ជាប់តំបន់-ទីក្រុងឆ្លាតវៃ ផ្តោតលើសេដ្ឋកិច្ចសមុទ្រ សេដ្ឋកិច្ចវប្បធម៌; សំខាន់គឺការ កំណត់បរិមាណគោលដៅ និងកំណត់យ៉ាងច្បាស់នូវផែនទីបង្ហាញផ្លូវនៃការអនុវត្ត។ កម្មាភិបាលត្រូវបានឧទ្ទេសនាម ត្រូវធានាគុណភាព - សមត្ថភាព - កិត្យានុភាព - សុចរិតភាព - ប្រសិទ្ធភាព ម៉ឺងម៉ាត់ មិនបណ្តោយឱ្យមានជនសូកប៉ាន់ដើម្បីស្វែងរកមុខតំណែង ស្វែងរកអំណាច ពុករលួយ អវិជ្ជមាន ខ្វះមហិច្ឆតា; ដោយលើកកម្ពស់ភាពជាអ្នកដឹកនាំគំរូ គោរពទេពកោសល្យពិតប្រាកដ រៀបចំមនុស្សត្រឹមត្រូវ ការងារត្រឹមត្រូវ និងទាន់ពេលវេលា”។
យកប្រជាជនជាមជ្ឈមណ្ឌល
ស្មារតីពេញមួយអង្គសន្និបាតនេះ គឺយកលទ្ធផលជារង្វាស់ យកមនុស្សជាមជ្ឈមណ្ឌល យកវិន័យជាគ្រឹះ យកការច្នៃប្រឌិតជាកម្លាំងចលករ។
សន្និបាតក៏បានឯកភាព សុក្រិតនូវគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត បន្តរៀបចំនិងសម្រួលក្បាលម៉ាស៊ីន ៣ កម្រិត នៅក្នុងប្រព័ន្ធទាំងមូល។
ដើម្បីប្រែក្លាយគោលនយោបាយធំៗ ទៅជាលទ្ធផលជាក់ស្តែង អគ្គលេខាបក្សលោក តូ ឡឹម បានបញ្ជាក់ថា តម្រូវការសម្រាប់សកម្មភាពប្រកប ដោយភាពច្បាស់លាស់ តម្លាភាព និងខ្ជាប់ខ្ជួន។ រៀបចំការអនុវត្តយ៉ាងខ្លាំងក្លាទៅតាមវឌ្ឍនភាពប្រចាំសប្តាហ៍ ប្រចាំខែ និងត្រីមាស; ត្រួតពិនិត្យនិងឃ្លាំមើលជាប្រចាំជា លុបបំបាត់ឧបសគ្គជាបន្ទាន់។
សម្រាប់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ជាពិសេសថ្នាក់ខេត្តនិងក្រុង អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញលើកច្បាស់ថា៖
“ស្នើឱ្យផ្តោតលើការបង្កើតការផ្លាស់ប្តូរសំខាន់ៗ៖ ពី "ដំណើរការ" ទៅជា "លទ្ធផល" ហើយកិច្ចការនីមួយៗត្រូវតែមានផលិតផល លទ្ធផល មានអាសយដ្ឋានទទួលខុសត្រូវ និងមានកាលបរិច្ឆែតត្រឹមត្រូវ។ ពីពាក្យពេជ្រ "ខ្លាំងក្លាតាមមូលដ្ឋាននីមួយៗ" ទៅជា "ខ្លាំងក្លាតាមតំបន់នីមួយៗ"; សុក្រិតផែនការ តភ្ជាប់ការដឹកជញ្ជូន - ឌីជីថល - ហេដ្ឋារចនាសម្ព័ន្ធថាមពល បង្កើតជាចង្កោមថាមវន្ត ទាញយកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចទីក្រុង។ ការផ្លាស់ប្តូរពី "ការយកចិត្តទុកដាក់" ទៅជា "ការយកចិត្តទុកដាក់ជាក់ស្តែង"; សន្តិសុខសង្គម ការថែទាំសុខភាព ការអប់រំត្រូវតែទៅដល់មនុស្សត្រឹមត្រូវ តម្រូវការត្រឹមត្រូវ នៅពេលត្រឹមត្រូវ; លំនៅដ្ឋាន និងសេវាសាធារណៈរបស់កម្មករត្រូវបានធ្វើឱ្យប្រសើរឡើង; គ្មាននរណាម្នាក់ត្រូវបានទុកចោលពីក្រោយឡើយ។ ខិតខំឱ្យបុគ្គលម្នាក់ៗ និងគ្រួសារនីមួយៗ មានការយកចិត្តទុកដាក់ខ្ពស់ទាំងផ្លូវចិត្ត និងសម្ភារៈ”។
គោលនយោបាយ និងសេចក្តីសម្រេចចិត្តសំខាន់ៗ ត្រូវបាន ឯកភាពជាឯកច័ន្ទនៅសន្និបាតមជ្ឈិម លើកទី ១៣ នឹងរួមចំណែកដល់ការសម្រេចរាល់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅឆ្នាំ ២០២៥ ក៏ដូចជាគោលដៅនិងភារកិច្ចនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣; និងជាជំហានរៀបចំដ៏ល្អសម្រាប់មហាសន្និបាតបក្សទូទាំងប្រទេស លើកទី១៤៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
