អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាបើកនៅសន្និបាតលើកទី ១១ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ (រូបថត៖ TTXVN) |
សន្និបាតមជ្ឈិមលើកទី ១១ នីតិកាលទី ១៣ ត្រូវបានកោះប្រជុំមុនមួយខែ ធៀបនឹងការគ្រោងទុកដំបូង។ អង្គសន្និបាតបានពិភាក្សា និងផ្តល់យោបល់លើក្រុមបញ្ហាសំខាន់ៗចំនួនពីរ។ នោះគឺ ក្រុមបញ្ហាស្តីពីការបន្តរៀបចំប្រព័ន្ធនយោបាយឡើងវិញ រៀបចំអង្គភាពរដ្ឋបាលឡើងវិញ និងរៀបចំអាជ្ញាធរមូលដ្ឋានពីរកម្រិត។ ទី២ គឺក្រុមបញ្ហាស្តីពីការបន្តត្រៀមរៀបចំមហាសន្និបាតបក្សលើកទី១៤ និងការបោះឆ្នោតជ្រើសតាំងសមាជិក សភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។
អញ្ជើញថ្លែងក្នុងពិធីបើកសន្និបាត ដោយលើកឡើងអំពីក្រុមបញ្ហានៃការបន្តរៀបចំប្រព័ន្ធនយោបាយឡើងវិញ រៀបចំអង្គភាពរដ្ឋបាលឡើងវិញ និងរៀបចំអាជ្ញាធរថ្នាក់មូលដ្ឋានពីរកម្រិត លោកអគ្គលេខាបក្ស តូ ឡឹម បានមានប្រសាសន៍ថា ក្នុងរយៈពេលពីរខែកន្លងមកនេះ ការិយាល័យនយោបាយ និងគណៈលេខា បានដឹកនាំ និងបញ្ជាណែនាំ សម្រាប់បង្ហើយការងាររៀបចំបង្រួមក្បាលម៉ាស៊ីនដឹកនាំរបស់ស្ថាប័នបក្ស រដ្ឋាភិបាល រដ្ឋសភា រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់នៅមជ្ឈិម។
យ៉ាងណាមិញ ការវាយតម្លៃទូទៅបានបង្ហាញថា ទម្រង់នៃការរៀបចំប្រព័ន្ធនយោបាយពិតជាមិនទាន់ពេញលេញនៅឡើយ ជាពិសេស នៅថ្នាក់មូលដ្ឋាន គឺនៅតែមានកម្រិតមធ្យមនៅឡើយ។ អង្គភាពរដ្ឋបាលខេត្តជាច្រើនមានទំហំតូចគ្មានកន្លែងសម្រាប់អភិវឌ្ឍ។ អង្គភាពរដ្ឋបាលថ្នាក់ខេត្តភាគច្រើននៅមិនទាន់គ្រប់គ្រាន់នៅឡើយ ទាំងទំហំ និងកម្រិតអភិវឌ្ឍន៍បុគ្គលិក។ ជាមួយគ្នានោះ មុខងារ ភារកិច្ច អំណាច និងយន្តការប្រតិបតិ្តការរបស់ភ្នាក់ងារ អង្គភាព និងអង្គការអាជ្ញាធរមូលដ្ឋានដែលធ្វើវិមជ្ឈការ និងវិសហមជ្ឈការ គឺមិនទាន់មានភាពសមកាលកម្មនិងប្តូរផ្តាច់នៅឡើយ។
ទិដ្ឋភាពនៃពិធីបើកសន្និបាត (រូបថត៖ TTXVN) |
អាស្រ័យហេតុនេះ បើតាមលោកអគ្គលេខាបក្ស ដើម្បីបន្តបដិវត្តន៍អំពីការបង្រួមក្បាលម៉ាស៊ីនដឹកនាំ ការិយាល័យនយោបាយ និងគណៈលេខាបានបើកកិច្ចប្រជុំនិងឯកភាពខ្ពស់ ដាក់ជូនមជ្ឈិមនូវគម្រោងរៀបចំ និងរៀបចំអង្គភាពរដ្ឋបាល គ្រប់លំដាប់ថ្នាក់ឡើងវិញ រួមទាំងកសាងទម្រង់អង្គការអាជ្ញាធរមូលដ្ឋាន ២ កម្រិត រួមជាមួយនឹងគម្រោងប្រព័ន្ធអង្គការបក្សមូលដ្ឋាន គម្រោងការរៀបចំឡើងវិញ និងបង្រួមស្ថាប័នរណសិរ្សរណសិរ្សមាតុភូមិ អង្គការនយោបាយសង្គម អង្គការមហាជនដែលត្រូវបានបក្សនិងរដ្ឋប្រគល់ជូនភារកិច្ច គម្រោងរៀបចំឡើងវិញស្ថាប័នតុលាការ អ្យយការ និងគម្រោងវិសោធនកម្ម និងបំពេញបន្ថែមរដ្ឋធម្មនុញ្ញ និងច្បាប់របស់រដ្ឋ ដើម្បីធានាការអនុវត្តប្រកបដោយសមកាលកម្ម។
អញ្ជើញសង្កត់ធ្ងន់លើគោលដៅខ្ពស់បំផុតក្នុងការកសាងអាជ្ញាធរតាមទិស ដៅជិតស្និទ្ធជាមួយប្រជាជន និងបម្រើប្រជាជនកាន់តែប្រសើរឡើង ទន្ទឹមនឹងការបើកស្ថានការណ៍ថ្មីក្នុងការអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងចក្ខុវិស័យរយៈពេលវែង យ៉ាងហោចណាស់រហូតដល់ ១០០ឆ្នាំខាងមុខ អគ្គលេខាបក្ស លោក តូ ឡឹមមានប្រសាសន៍ថា៖ “ការិយាល័យនយោបាយបានស្នើឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមដែលមានផ្នត់គំនិតផ្លាស់ប្តូរថ្មី ស្មារតីបដិវត្តន៍យ៉ាងម៉ឹងមាត់ ដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិ និងដើម្បីប្រជាជន ផ្តោតលើការផ្តល់មតិយោបល់លើខ្លឹមសារតាមសំណើពិភាក្សាដែលតភ្ជាប់មកជាមួយគម្រោងនីមួយៗ ជាពិសេសលើបញ្ហាធំៗដូចជា៖ ស្តីពី គោលនយោបាយរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាលថ្នាក់ខេត្ត នៅត្រឹម ៣៤ ខេត្ត-ក្រុង;គ្មានអង្គការថ្នាក់ស្រុក; កាត់បន្ថយប្រមាណ ៥០% នៃអង្គភាពរដ្ឋបាលថ្នាក់ឃុំ-សង្កាត់ តម្រង់អាជ្ញារមូលដ្ឋាន ២ កម្រិត ដែលតភ្ជាប់ជាមួយនឹងវិមជ្ឈការ វិសហមជ្ឈការ ជាពិសេសថ្នាក់ឃុំក្រោយពេលបានរួមបញ្ជូលគ្នា ធ្វើយ៉ាងណាឱ្យមានភាពជិតស្និទ្ធជាមួយប្រជាជន បម្រើប្រជាពលរដ្ឋកាន់តែប្រសើរជាង”។
ស្វិតស្វាញ់ដោយគ្មានការផ្លាស់ប្តូរលើផ្លូវទៅកាន់សង្គមនិយម
ស្តីពីក្រុមបញ្ហាត្រៀមរៀបចំដាក់ជូនមហាសន្និបាតបក្សលើកទី១៤ និងការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ អគ្គលេខាបក្ស លោកតូ ឡឹមអញ្ជើញមានប្រសាសន៍ថា៖ “ការិយាល័យនយោបាយ និងគណៈលេខា មានបំណងចង់ផ្ទៀងស្តាប់អនុសាសន៍ និងដំណោះស្រាយដើម្បីជួយ វៀតណាមសម្រេចបាននូវគោលដៅកំណើន GDP ពី ៨% ឬច្រើនជាងនេះនៅឆ្នាំ ២០២៥ និងកំណើនពីរខ្ទង់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ក្នុងបរិបទដែល វៀតណាមកំពុងអនុវត្តបដិវត្តន៍អំពីការរៀបចំរចនាសម្ព័ន្ធស្ថាប័ន និងការរៀបចំអង្គភាពរដ្ឋបាលឡើងវិញនៅគ្រប់កម្រិត ក៏ដូចជាក្នុងស្ថានភាពពាណិជ្ជកម្មពិភពលោក។ ប្រការសំខាន់បំផុតជាមួយខ្លឹមសារនេះ គឺថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន ក្រសួង និងវិស័យនីមួយៗ ត្រូវស្វែងរកអ្វីដែលត្រូវធ្វើឲ្យបានត្រឹមត្រូវពីថ្នាក់មូលដ្ឋាន ដើម្បីអាចសម្រេចបាននូវគោលដៅដែលបានដាក់ចេញ”។
ទាក់ទងនឹងការងារកម្មាភិបាល នេះគឺជាបញ្ហា "គន្លឹះ" នៃបញ្ហា "គន្លឹះ" ដើម្បីអនុវត្តន៍ជាក់ស្តែងរាល់គោលដៅ និងចក្ខុវិស័យនៃមហាសន្និបាតលើកទី១៤។ យោងតាមអគ្គលេខាបក្ស គឺត្រូវការកម្មាភិបាលកម្រិតខ្ពស់ ជាពិសេសកម្មាភិបាលកម្រិតយុទ្ធសាស្ត្រមានកម្រិតខ្ពស់។ ដូច្នេះ ការងារកម្មាភិបាលត្រូវរៀបចំឱ្យបានឆាប់ ហើយនឹងបន្តបំពេញបន្ថែម និងសុក្រិតជាបណ្តើរៗ រហូតដល់មហាសន្និបាតលើកទី១៤ ប្រព្រឹត្តទៅ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

