ភាពជោគជ័យនៃការបោះឆ្នោតថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ គឺបង្ហាញក្នុងទិដ្ឋភាពជាច្រើន ពីការត្រៀមរៀបចំ និងការចូលរួមរបស់អ្នកបោះ ឆ្នោត រហូតដល់សារៈសំខាន់ខាងនយោបាយ-សង្គម និងផលប៉ះពាល់ទៅលើប្រតិបត្តិការរបស់ក្បាលម៉ាស៊ីនរដ្ឋវៀតណាមក្នុងអាណត្តិថ្មី។
ការបោះឆ្នោតទទួលបានជោគជ័យក្នុងទិដ្ឋភាពជាច្រើន
ដំបូងបង្អស់ ភាពជោគជ័យត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការរៀបចំដ៏ល្អិតល្អន់ និងមានការសម្របសម្រួលទូទាំងប្រទេស។ ការបោះឆ្នោតត្រូវបានរៀបចំតាំងពីដំបូង ជាមួយនឹងជំហានជាច្រើនស្របតាមច្បាប់ ចាប់ពីការពិគ្រោះយោបល់ និងការចងក្រងបញ្ជីបេក្ខជន រហូតដល់ការឃោសនា និងការត្រៀមរៀបចំការបោះឆ្នោត។
លោកស្រី ង្វៀន ក្វៀនលៀន ប្រធានគណៈកម្មាធិការប្រជាធិបតេយ្យ ឃ្លាំមើលនិងរិះគន់សង្គម គណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាម (រូបថត៖ VOV) |
លោកស្រីង្វៀន ក្វៀន លៀន ប្រធានគណៈកម្មាធិការប្រជាធិបតេយ្យ ឃ្លាំមើល និងរិះគន់សង្គម នៃគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម បានបញ្ជាក់ថា៖ “យោងតាមស្ថានភាពជាក់ស្តែងបានបង្ហាះថា អ្នកបោះឆ្នោតមានការយកចិត្តទុកដាក់យ៉ាងខ្លាំងនិងតាមដាន យ៉ាង ដិតដល់ ចំពោះកម្មវិធីព័ត៌មាន និងសកម្មភាពដោយបេក្ខជនបង្ហាញ ជូន។ ប្រការនេះបង្ហាញយ៉ាងច្បាស់អំពីភាពសកម្ម និងការទទួលខុសត្រូវរបស់អ្នកបោះឆ្នោតក្នុងការស្វែងយល់អំពីអ្នកដែលនឹងតំណាងឲ្យខ្លួន។ ភាពសកម្មនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុញ្ញាតឱ្យអ្នកបោះឆ្នោតជ្រើសរើសដោយឈ្លាសវៃ នូវអ្នកដែលពិតជាមានគុណធម៌ និងមានទេពកោសល្យ សក្តិសមក្នុងការតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជន”។
រចនាសម្ព័ន្ធនៃប្រតិភូដែលត្រូវបានជ្រើសរើស នៅក្នុងការបោះឆ្នោតរដ្ឋ សភានីតិកាលទី ១៦និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ ត្រូវបានបង្កើតឡើងតាមទិសដៅ ធានាបាននូវការតំណាងសម្រាប់ក្រុមសង្គមផ្សេងៗគ្នា ដោយជួយឱ្យស្ថាប័នជាប់ឆ្នោត ឆ្លុះបញ្ចាំងពីសំឡេង និងចំណាប់អារម្មណ៍ចម្រុះនៃស្រទាប់សង្គមផ្សេងៗ។
កម្រិតនៃការចូលរួមយ៉ាងសកម្មរបស់អ្នកបោះឆ្នោតក៏ជាកត្តាសំខាន់មួយដែលឆ្លុះបញ្ចាំងពីភាពជោគជ័យនៃការបោះឆ្នោតផងដែរ។ អត្រាអ្នកបោះឆ្នោតទៅបោះឆ្នោតស្រូបយក ៩៩,៦៨%; ខេត្ត និងក្រុងទាំង ៣៤ សម្រេចបានអត្រាអ្នកចេញទៅបោះឆ្នោតជាង ៩៩% ដែលក្នុងនោះខេត្ត និងក្រុងចំនួន ៤ ក្នុងចំណោម ៣៤ មានអត្រាអ្នកចេញទៅបោះឆ្នោតខ្ពស់បំផុតគឺ ៩៩,៩៩%។ ទាំងនេះគឺជាសក្ខីភាពនៃទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសតំណាងរបស់ខ្លួននៅក្នុងស្ថាប័នអំណាចរដ្ឋ។
ជាពិសេស ការបោះឆ្នោតលើកនេះបានឃើញពីតួនាទីដ៏លេចធ្លោកាន់តែខ្លាំងឡើងក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន។ នៅក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថលយ៉ាងខ្លាំងក្លា ដែលកំពុងកើតឡើងនៅក្នុងវិស័យជាច្រើននៃជីវភាពសង្គម ការធ្វើសមាហរណកម្មបច្ចេកវិទ្យាទៅក្នុងការរៀបចំ និងការគ្រប់គ្រងការបោះឆ្នោតបានជួយបង្កើនប្រសិទ្ធភាព តម្លាភាព និងភាពត្រឹមត្រូវនៃដំណើរការទាំងមូល។
អនុប្រធានរដ្ឋសភាលោកស្រី ង្វៀន ធីថាញ់ អញ្ជើញវាយតម្លៃលើភាពជោគជ័យនៃការបោះឆ្នោត (រូបថត៖ VOV) |
លោកស្រី ង្វៀន ធី ថាញ់ អនុប្រធានរដ្ឋសភា និងជាសមាជិការក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា៖ “ព័ត៌មានអំពីប័ណ្ណបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានធ្វើសមកាលកម្មអំពីទិន្នន័យ ដែលជួយក្រុមរៀបចំការបោះឆ្នោត មានភាពងាយស្រួលក្នុងការត្រួតពិនិត្យ នៅពេលអ្នកបោះឆ្នោតមកបោះឆ្នោត ចាប់ពីការតាមដានប័ណ្ណបោះឆ្នោត និងការចែកចាយសន្លឹកឆ្នោត រហូតដល់ការគ្រប់គ្រងបញ្ជីឈ្មោះ។ ហេតុដូច្នេះ ដំណើរការធ្វើបច្ចុប្បន្នភាពព័ត៌មាននៅថ្ងៃបោះឆ្នោតគឺលឿនណាស់។ ពោលគឺ រៀងរាល់ ១០-១៥ នាទីម្តង ទិន្នន័យត្រូវបានធ្វើបច្ចុប្បន្នភាពស្ទើរតែភ្លាមៗ នៅលើប្រព័ន្ធ។ ប្រសិទ្ធភាពនៃការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបច្ចេកវិទ្យាព័ត៌មានបានរួមចំណែកដល់លទ្ធផលល្អនៃការបោះឆ្នោតនេះ”។
ការរំពឹងទុកលើអាណត្តិថ្មី
ការបោះឆ្នោតបានបញ្ចប់ដោយប្រជាធិបតេយ្យ តម្លាភាព និងស្របតាមច្បាប់ ដែលមានអត្ថន័យសំខាន់យ៉ាងខ្លាំងក្នុងការពង្រឹងទំនុកចិត្តរបស់ប្រជាជនលើប្រព័ន្ធនយោបាយ។ ប្រជាជនអាចមានអារម្មណ៍កាន់តែច្បាស់អំពីតួនាទីរបស់ខ្លួននៅក្នុងជីវភាពនយោបាយ និងការផ្សាភ្ជាប់រវាងអ្នកបោះឆ្នោត និងស្ថាប័នជាប់ឆ្នោត។
“ការបោះឆ្នោតលើកនេះគឺជាការបោះឆ្នោតលើកដំបូង នៅក្នុងប្រតិបត្តិការនៃប្រព័ន្ធអាជ្ញាធរមូលដ្ឋានពីរកម្រិត។ យើងសង្ឃឹមថាអ្នកតំណាងជាប់ឆ្នោតនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព លះបង់ចំពោះប្រជា ជន និងខិតខំបម្រើប្រជាជន បម្រើបក្ស និងកសាងមាតុភូមិដ៏សម្បូររុងរឿង និងល្អប្រសើរជាង”។
ភាពជោគជ័យនៃការបោះឆ្នោតនេះក៏តំណាងឱ្យការរំពឹងទុក ដែលបានដាក់ចេញសម្រាប់អាណត្តិថ្មី។ ក្នុងរយៈពេលខាងមុខ បេក្ខជនជាប់ឆ្នោតសម្រាប់រដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ នឹងមានទំនួលខុសត្រូវក្នុងការបង្ហាញពីឆន្ទៈ និងសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោតទៅក្នុងដំណើរការតាក់តែងច្បាប់ ឃ្លាំមើលសកម្មភាពរបស់ភ្នាក់ងាររដ្ឋ និងសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ ភាពជោគជ័យពិតប្រាកដនៃការបោះឆ្នោតនឹងត្រូវបានបង្ហាញនៅក្នុងអាណត្តិថ្មី នៅពេលដែលតំណាងរដ្ឋសភានីតិកាលទី ១៦ បំពេញភារកិច្ចរបស់ខ្លួនចំពោះអ្នកបោះឆ្នោត និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសប្រកបដោយស្ថិរភាព និងចីរភាព៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

