នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានធ្វើឡើងកាលពីថ្ងៃទី ២៧ ខែឧសភា ប្រធានគណៈ
កម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានថ្កោលទោសរលកនៃការវាយប្រហាររបស់អ៊ីស្រាអែលដែលបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសនៅតាមមូលដ្ឋានស៊ីវិលនៅតំបន់ហ្គាហ្សា។ នេះជាកាយវិកាថ្មីបំផុតរបស់អឺរ៉ុបក្នុងការបង្កើនសម្ពាធលើអ៊ីស្រាអែល សំដៅស្វែងរកដំណោះស្រាយបញ្ឈប់ជម្លោះនៅហ្គាហ្សាក្នុងពេលឆាប់ៗ។
ការផ្លាស់ប្តូរអាកប្បកិរិយា
សេចក្តីថ្លែងការណ៍ថ្កោលទោសរបស់លោកស្រី Ursula von der Leyen ដែលថា ការប្រើប្រាស់កម្លាំង "មិនសមស្រប" របស់អ៊ីស្រាអែល ទៅលើជនស៊ីវិល គឺ "មិនអាចការពារបានក្រោមច្បាប់មនុស្សធម៌ និងច្បាប់អន្តរជាតិ" នោះ គឺជាការផ្លាស់ប្តូរដ៏ធំមួយ នៅក្នុងសេចក្តីថ្លែងការណ៍ និងវិធីអភិក្រមរបស់ប្រធាន EC រូបផ្ទាល់ខ្លួន ដែលជាអ្នក នយោបាយមួយក្នុងចំណោមអ្នកនយោបាយគាំទ្រអ៊ីស្រាអែលខ្លាំងបំផុតនៅអឺរ៉ុប ក៏ដូច ជារបស់សហភាពអឺរ៉ុប (EU) ចំពោះគោលនយោបាយ របស់អ៊ីស្រាអែលនៅហ្គាហ្សា ផងដែរ។ ការរិះគន់នេះក៏បានធ្វើឡើងបន្ទាប់ពីកាយវិកាគួរឲ្យកត់សម្គាល់ជាបន្តបន្ទាប់ របស់បណ្តាប្រទេសអឺរ៉ុបក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីដាក់សម្ពាធការទូត និងនយោបាយលើអ៊ីស្រាអែល។
មុននោះ នៅឯកិច្ចប្រជុំកំពូល EU-អង់គ្លេស នាថ្ងៃទី ១៩ ឧសភា មេដឹកនាំ EU និង អង់គ្លេស បានវាយតម្លៃថា ស្ថានភាពមនុស្សធម៌បច្ចុប្បន្ននៅតំបន់ហ្គាហ្សាគឺ “មិនអាចទទួលយកបាន” ហើយសំណូមពរឲ្យអ៊ីស្រាអែលបញ្ឈប់ការបិទខ្ទប់ ឬរារាំងប្រតិ បត្តិការជួយសង្គ្រោះមនុស្សធម៌នៅក្នុងតំបន់នេះផងដែរ។ រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Casper Veldkamp បាននិយាយថា៖
"ខ្ញុំជឿថា ប្រធាន EC លោកស្រី Ursula von der Leyen ក៏មើលឃើញថា ប្រការដ៏សែនសំខាន់
នាបច្ចុប្បន្ននោះគឺ អឺរ៉ុបត្រូវផ្ដល់សញ្ញាដ៏ច្បាស់លាស់ដល់អ៊ីស្រាអែល អំពីការព្រួយបារម្ភនៅអឺរ៉ុបបច្ចុប្បន្ន ទាំងក្នុងសង្គម និងឆាកនយោបាយ ទាក់ទងនឹង ស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា និងចេតនាពង្រីកជម្លោះរបស់អ៊ីស្រាអែល"។
ដោយធ្លាប់ជាអ្នកគាំទ្រដ៏ខ្លាំងរបស់អ៊ីស្រាអែល ចាប់តាំងពីជម្លោះហ្គាហ្សាផ្ទុះឡើងក្នុងខែតុលា ឆ្នាំ ២០២៤ ប៉ុន្តែឥឡូវនេះប្រទេសអឺរ៉ុបជាច្រើនកំពុងបង្ហាញសញ្ញា នៃការបាត់បង់ការអត់ធ្មត់ចំពោះគោលនយោបាយរបស់អ៊ីស្រាអែលនៅក្នុងតំបន់ ហ្គាហ្សា។ ក្រុមប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុបថែមទាំងចង់ឱ្យប្លុកនេះដាក់ សម្ពាធកាន់តែខ្លាំងបន្ថែមទៀតលើអ៊ីស្រាអែល តាមរយៈការដាក់ទណ្ឌកម្មជាក់លាក់។ ថ្លែងកាលពីថ្ងៃទី ២៥ ឧសភា បន្ទាប់ពីសន្និសីទជាមួយបណ្តាប្រទេសអារ៉ាប់នៅទីក្រុង Madrid (ប្រទេសអេស្ប៉ាញ) ដើម្បីពិភាក្សាអំពីស្ថានភាពនៅហ្គាហ្សា រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញលោក Jose Manuel Albares បានប្រកាសថា៖
"យើងទាំងអស់គ្នាត្រូវតែជំរុញឱ្យមានបទហ៊ុំព័ទ្ធលើអាវុធ។ អ្វីដែលមជ្ឈិមបូព៌ាត្រូវការនៅពេលនេះគឺអាវុធ ហើយយើងត្រូវពិនិត្យឡើងវិញនូវបញ្ជីទណ្ឌកម្មបុគ្គល ដែលសហភាពអឺរ៉ុបកំពុងមាន ដើម្បីធានាថា មិនបណ្ដោយឲ្យនរណាម្នាក់ចង់បោះបង់ ចោលដំណោះស្រាយរដ្ឋពីរ ដែលយើងទាំងអស់គ្នាបានទទួលស្គាល់ថា នោះគឺជា ដំណោះស្រាយល្អបំផុតដើម្បីនាំមកនូវសន្តិភាពនិងស្ថិរភាពនៅមជ្ឈិមបូព៌ា”។
តួនាទីរបស់សហរដ្ឋអាមេរិក
យោងតាមអ្នកសង្កេតការណ៍ សម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ីស្រាអែលកំពុងមានការផ្លាស់ប្តូរដ៏ធំចំពោះជម្លោះនៅតំបន់ហ្គាហ្សា ដោយមូលហេតុចម្បងគឺចំនួនអ្នកស្លាប់និង រងរបួសដ៏លើសលុបចំពោះជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលឥឡូវនេះ ចំនួនអ្នកស្លាប់បានលើសពី ៥៣០០០ នាក់ យោងតាមតួលេខរបស់អង្គការសហ ប្រជាជាតិ រួមជាមួយនឹងការគំរាមកំហែងនៃវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ នៅក្នុង ប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ការផ្លាស់ប្តូរនេះអាចធ្វើឲ្យរដ្ឋាភិបាលអ៊ីស្រាអែលត្រូវ ពិចារណាយ៉ាងប្រុងប្រយ័ត្ន នៅពេលដែលពួកគេចង់ជំរុញដំណាក់កាលថ្មីនៃ យុទ្ធនាការយោធានៅតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសន្និសីទស្តីពី ស្ថានភាពហ្គាហ្សា នៅទីក្រុង ម៉ាឌ្រីដ (អេស្ប៉ាញ) កាលពីថ្ងៃទី ២៥ ឧសភា មន្ត្រី ការទូតជាច្រើនបានចាត់ទុកថា ដោយមិនអើពើដល់កិច្ចខិតខំប្រឹងប្រែងពីអឺរ៉ុប ជម្លោះ នៅតំបន់ហ្គាហ្សាទំនងជាមិនកើតមានការផ្លាស់ប្ដូរជាវិជ្ជមាននោះឡើយ ប្រសិនបើគ្មាន ការជ្រៀតជ្រែកពីរដ្ឋាភិបាលអាមេរិក។ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Mustafa បានសង្កត់ធ្ងន់ថា៖
"សហរដ្ឋអាមេរិកគឺជាកត្តាដ៏សែនសំខាន់នៅមជ្ឈិមបូព៌ា។ យើងចង់ឱ្យពួកគេជ្រៀតជ្រែកច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋ អាមេរិកដើម្បីសម្រេចបានបទឈប់បាញ់នៅតំបន់ហ្គាហ្សាគួរឲ្យអបអរសាទរខ្លាំងពិតម៉ែន ប៉ុន្តែយើងចង់ឱ្យពួកគេចូលរួមសន្និសីទសន្តិភាពទីក្រុងញូវយ៉ក។ ការសន្យាជាវិជ្ជមាន របស់សហរដ្ឋអាមេរិកនឹងជួយនាំមកនូវសន្តិភាព និងស្ថិរភាពក្នុងតំបន់"។
ក្នុងកាយវិកាដ៏វិជ្ជមានមួយ កាសែតអ៊ីស្រាអែល Jerusalem Post កាលពីថ្ងៃទី ២៥ ឧសភា បានដកស្រង់ប្រភពព័ត៌មានពីរ ដែលនិយាយថា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ សហរដ្ឋអាមេរិកបានស្នើឱ្យអ៊ីស្រាអែលផ្អាកប្រតិបត្តិ ការយោធាគ្រប់ជ្រុងជ្រោយនៅតំបន់ហ្គាហ្សា ដើម្បីជួយសម្រួលដល់កិច្ចខិតខំ ប្រឹងប្រែងចរចាការលើកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំងជាមួយចលនាអ៊ីស្លាម ហាម៉ាស។ លើសពីនេះ រដ្ឋបាលអាមេរិកនៅតែបន្តការចរចាដោយប្រយោលជាមួយ ក្រុមហាម៉ាស តាមរយៈអន្តរការីមួយចំនួននៅក្នុងតំបន់ បើទោះបីជារដ្ឋាភិបាល អ៊ីស្រាអែលកាលពីថ្ងៃទី ២២ ឧសភា បានសម្រេចចិត្តដកគណៈប្រតិភូចរចារជាមួយ ហាម៉ាសនៅកាតាឲ្យត្រឡប់មកប្រទេសវិញក៏ដោយ។ ដូច្នេះហើយ អ្នកសង្កេតការណ៍ ជឿថា អាមេរិកនឹងនៅតែដើរតួនាទីគន្លឹះក្នុងកិច្ចព្រមព្រៀងណាមួយ ដើម្បីដោះស្រាយ ជម្លោះតំបន់ហ្គាហ្សានាពេលអនាគត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ