រូបថត៖ VOV

ច្បាប់ស្តីពីគ្រូបង្រៀន បានកាសជាលើកដំបូងសំដៅអនុវត្តន៍ជាក់ស្តែងនូវទស្សនៈរបស់បក្ស និងរដ្ឋស្តីពីឋានៈ តួនាទី សារៈសំខាន់ និងលក្ខណៈវិជ្ជាជីវៈរបស់គ្រូបង្រៀននៅក្នុងច្រករបៀងច្បាប់ឯកភាព។

ចំណុចសំខាន់ឆ្លុះបញ្ចាំងពីគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋ

បក្សនិងរដ្ឋវៀតណាមជានិច្ចកាលបានកំណត់គ្រូបង្រៀនជាកត្តាសំខាន់បំផុត ជាមូលដ្ឋានគ្រឹះបំផុតដែលកំណត់គុណភាពអប់រំ។

ការប្រកាសឲ្យប្រើច្បាប់ស្ដីពីគ្រូបង្រៀន បានបង្កើតច្បាប់ពេញលេញ សម្រាប់គ្រូបង្រៀនទាំងក្នុងស្ថាប័នអប់រំសាធារណៈ (ក្នុងប្រព័ន្ធ) និងក្រៅស្ថាប័ន (ក្រៅប្រព័ន្ធ)។ ជាលើកដំបូង គ្រូបង្រៀននៅក្រៅប្រព័ន្ធ ត្រូវបានទទួលស្គាល់ថាជាអ្នកអនុវត្តឯកទេសដែលមានស្តង់ដារវិជ្ជាជីវៈ មានសិទ្ធិនិងកាតព្វកិច្ចស្រដៀងគ្នា មិនមែនគ្រាន់តែជាកម្មករជាប់កិច្ចសន្យាដូចពីមុននោះទេ។

ច្បាប់នេះក៏ចែងថា “ប្រាក់ខែរបស់គ្រូបង្រៀនជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងប្រព័ន្ធមាត្រដ្ឋានប្រាក់បៀវត្សរ៍ការងាររដ្ឋបាល” និងកំណត់ឱ្យរដ្ឋាភិបាលបញ្ជាក់ពីគោលនយោបាយប្រាក់បៀវត្សរ៍សម្រាប់គ្រូបង្រៀនយ៉ាងលម្អិត។ លើសពីនេះ យោងតាមច្បាប់ គ្រូបង្រៀនក៏មានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ការទទួលខុសត្រូវ ការលើកទឹកចិត្ត ការឧបត្ថម្ភធនសម្រាប់តំបន់ជួបការលំបាក ប្រាក់ឧបត្ថម្ភសម្រាប់អតីតភាពការងារ ការចល័តជាដើម ដែលរួមចំណែកដល់ការបង្កើនប្រាក់ចំណូលសរុបរផងដែរ។

រដ្ឋសភាបោះឆ្នោតអនុម័តច្បាប់ស្តីពីគ្រូបង្រៀន (រូបថត៖ VGP)

ច្បាប់ក៏បានបើកទូលាយ និងបង្រួបបង្រួមប្រព័ន្ធគោលនយោបាយដើម្បីគាំទ្រគ្រូបង្រៀន ផ្តល់អាទិភាពក្នុងការជ្រើសរើស ការកៀរគរ និងទទួលគ្រូបង្រៀនដែលធ្វើការនៅតំបន់ដាច់ស្រយាល តំបន់ព្រំដែន និងតំបន់កោះសមុទ្រ។ ទាក់ទាញអ្នកដែលមានសមត្ថភាពខ្ពស់ដែលមានជំនាញវិជ្ជាជីវៈល្អ ឱ្យចូលរួមក្នុងការបង្រៀន ជាពិសេសផ្នែកយុទ្ធសាស្ត្រ ដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការអប់រំវិជ្ជាជីវៈ។

ខិតមកជិតជាមួយស្តង់ដាររបស់ពិភពលោក

នៅក្នុងបរិបទនៃសកលភាវូបនីយកម្ម នៅពេលដែលចំណេះដឹងក្លាយជាធនធានយុទ្ធសាស្ត្រ និងនវានុវត្តន៍ជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើន ការដែលប្រទេសនីមួយៗ ផ្តោតលើការអភិវឌ្ឍជួរគ្រូបង្រៀនរបស់ខ្លួនគឺជានិន្នាការជៀសមិនរួចឡើយ ហើយវៀតណាមមិននៅក្រៅគន្លងនេះទេ។

ច្បាប់ស្តីពីគ្រូបង្រៀនត្រូវបានបង្កើតឡើងឈរលើគោលការណ៍នៃការធ្វើ សមាហរណកម្មដោយយោងទៅលើស្តង់ដារអន្តរជាតិដូចជា អនុសាសន៍ឆ្នាំ ១៩៦៦ របស់អង្គការយូណេស្កូនិង ILO ស្តីពីលក្ខខណ្ឌការងាររបស់គ្រូបង្រៀន ឬ អនុសាសន៍របស់អង្គការយូណេស្កូឆ្នាំ ១៩៩៧ ស្តីពីសាស្រ្តាចារ្យសាកលវិទ្យាល័យ។ ទាំងអស់នេះគឺជាគោលការណ៍គ្រឹះដើម្បីធានាសិទ្ធិ កាតព្វកិច្ច និងលក្ខខណ្ឌការងារសម្រាប់គ្រូបង្រៀនគ្រប់កម្រិត។ ការផ្សព្វផ្សាយច្បាប់ស្តីពីគ្រូបង្រៀន ក៏ជាការបង្ហាញនូវសកម្មភាពជាក់ស្តែង បង្ហាញពីទំនួលខុសត្រូវរបស់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ ៤ របស់អង្គការសហប្រជាជាតិ គឺ ៖ “ធានាការអប់រំប្រកបដោយបរិយាប័ន្ន សមធម៌ និងគុណភាព និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់មនុស្សទាំងអស់គ្នា”។

តំណាងអង្គការយូណេស្កូប្រចាំនៅវៀតណាម លោក Jonathan Wallace Baker បានស្វាគមន៍ចំពោះការអនុម័តរបស់រដ្ឋសភាវៀតណាមលើច្បាប់គ្រូបង្រៀន ជាពិសេសគោលនយោបាយដំឡើងប្រាក់បៀវត្សរ៍គ្រូបង្រៀននៅកម្រិតខ្ពស់បំផុត ក្នុងប្រព័ន្ធមាត្រដ្ឋានប្រាក់បៀវត្សរ៍ការងាររដ្ឋបាល។

បើយោងតាមលោករូបនេះ ការស្រុះចិត្តគំនិតខ្ពស់របស់រដ្ឋសភានៅពេលអនុម័តច្បាប់នេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ បង្កប់ដោយចក្ខុវិស័យរយៈពេលវែងរបស់វៀតណាមក្នុងការវិនិយោគលើអ្នកដែលដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរវិស័យអប់រំ។

លោក Jonathan Wallace Baker ក៏បានចាត់ទុកថា តាមរយៈការផ្តល់សិទ្ធិអំណាចដល់គ្រូបង្រៀន វៀតណាមមិនត្រឹមតែកាត់បន្ថយគម្លាតក្នុងលទ្ធភាពទទួលបានការអប់រំ និងលើកកម្ពស់គុណភាពនៃការរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើតសង្គមពេញលេញមួយដោយមានភាពធន់និងសុភមង្គលជាង។

ប្រវត្តិសាស្ត្រនៃបដិវត្តន៍វៀតណាមបង្ហាញថា ការអប់រំនិងបណ្តុះបណ្តាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងសមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសជាតិ។ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣បានបញ្ជាក់ថា "ការអភិវឌ្ឍវិស័យអប់រំគឺជាគោលនយោបាយជាតិកំពូលដើម្បីលើកកម្ពស់ចំណេះដឹង អភិវឌ្ឍធនធានមនុស្សនិងបណ្តុះទេពកោសល្យ" (មាត្រា ៦១)។

ដើម្បីសម្រេចរួចរាល់គោលដៅយុទ្ធសាស្ត្រ ១០០ឆ្នាំនៃការបង្កើតបក្ស ខួបលើកទី ១០០ឆ្នាំ នៃការបង្កើតប្រទេសជាតិ និងនាំប្រទេសជាតិឈានចូលទៅក្នុងយុគសម័យស្ទុះឈានទៅមុខ ធនធានមនុស្សដែលមានគុណភាពខ្ពស់បន្តត្រូវបានសន្និបាតមជ្ឈិមលើកទី ១០ នៃអាណត្តិទី ១៣ (ខែវិច្ឆិកា ឆ្នាំ ២០២៤) កំណត់ថា ជារបកគំហើញយុទ្ធសាស្ត្រ និងការផ្លាស់ប្តូរថ្មីវិស័យអប់រំ បណ្តុះបណ្តាលជាជាភារកិច្ច ដំណោះស្រាយយុទ្ធសាស្ត្រ នៃមហា សន្និបាតបក្សលើកទី ១៤។

ដោយឈរលើមូលដ្ឋានទស្សនៈបានលើកឡើងខាងលើ ការផ្សព្វផ្សាយច្បាប់ស្តីពីគ្រូបង្រៀនគឺមានសារៈសំខាន់ចាំបាច់ ដែលឆ្លើយតបនឹងតម្រូវការអនុវត្តន៍ជាក់ស្តែងរាល់ ទស្សនៈ និងគោលនយោបាយរបស់បក្ស ក្នុងការអភិវឌ្ឍជួរបង្រៀន ព្រមទាំងផ្ញើសារទៅកាន់មិត្តអន្តរជាតិចំពោះការដែល វៀតណាមផ្តោតការយកចិត្តទុកដាក់ពិសេសលើចំណេះដឹង គោរពគុណតម្លៃវិជ្ជាជីវៈគ្រូបង្រៀន និងត្រៀមខ្លួនជាស្រេច ធ្វើកិច្ចសហប្រតិបត្តិការដើម្បីអនាគតសិក្សាប្រកបដោយចីរភាព៕