បណ្ដាប្រភេទគ្រាប់ពូជត្រូវបានត្រៀមរៀបចំសម្រាប់ថ្ងៃ king ceng che។ |
“ជនជាតិ Dao ក្រហមយើងមានទំនៀមទំលាប់ថ្ងៃ king ceng che តាំងពី យូរយារណាស់មកហើយ។ នៅថ្ងៃ king ceng che មនុស្សគ្រប់គ្នាក្រោកពី ដំណេកតាំងពីព្រលឹម ដើម្បីត្រៀមរៀបចំគ្រាប់ពូជគ្រប់ប្រភេទដែលយើងប្រើ សម្រាប់ការសាបព្រោះជារៀងរាល់ឆ្នាំ ហើយដាក់ចូលក្នុងខ្ទះដើម្បីលីងឲ្យឆ្អិន ដោយមានអត្ថន័យគឺជាការកំចាត់សត្វល្អិតចង្រៃគ្រប់ប្រភេទដែលនៅតែស្ថិតនៅក្នុងទម្រង់ជាពងទឹក កុំឲ្យវាមានឱកាសផ្ទុះរាលដាល បង្កការខូចខាតដល់ដំណាំឡើយ”។ គ្រាប់ពូជបន្ទាប់ពីត្រូវបានលីងឲ្យឆ្អិន អាចបរិភោគបាន ហើយបាចទៅ ចម្ការបន្លែឬវាលស្រូវ។ ដៃបាចផងហើយនិយាយផងថា៖ ថ្ងៃនេះជាថ្ងៃ king ceng che គ្រួសារបានត្រៀមគ្រាប់ពូជយ៉ាងគ្រប់គ្រាន់ ហើយក៏បានសម្រេចការ កំចាត់សត្វល្អិតចង្រៃរួចរាល់ហើយ។ ដូច្នេះ ខ្ញុំសូមបណ្ដេញសត្វល្អិតចង្រៃឲ្យចេញ ផុតពីចម្ការរបស់គ្រួសារ”។
ជនជាតិ Dao ក្រហម កំចាត់សត្វល្អិតចង្រៃដោយការលីងគ្រាប់ពូជឲ្យឆ្អិន។ |
“ថ្ងៃ king ceng che មិនមានការបម្រាមយ៉ាងតឹងរឹងដូចថ្ងៃតមផ្សេងៗ ឡើយ។ ក្នុងថ្ងៃ king ceng che គ្រួសារនៅតែទៅធ្វើការដូចធម្មតា ប៉ុន្តែមុនពេល ចេញទៅក្រៅផ្ទះ ត្រូវតែកំចាត់សត្វល្អិតចង្រៃ ពោលគឺត្រូវយកគ្រាប់ពូជដែលគ្រួសារ សាបព្រោះទៅលីងទាំងស្រុង។ ទំនៀមទំលាប់នេះនៅតែត្រូវបានប្រជាជន អនុវត្តន៍ជារៀងរាល់ឆ្នាំ”។
នាសព្វថ្ងៃ ពេលដែលវិទ្យាសាស្ត្របច្ចេកទេសអភិវឌ្ឍយ៉ាងខ្លាំងក្លា ជនរួម ជាតិ Dao ក្រហមនៅខេត្ត Yen Bai ក៏បានចេះអនុវត្តន៍វឌ្ឍនភាពខាងបច្ចេក ទេសក្នុងការបង្ការ កំចាត់សត្វល្អិតចង្រៃ ដើម្បីបង្កើនបរិមាណផលនិងគុណភាព ដំណាំ។ ទោះជាយ៉ាងនេះក្ដី ទំនៀមទំលាប់កំចាត់សត្វល្អិតចង្រៃនៅតែត្រូវ បានជនរួមជាតិ Dao នៅទីនេះថែរក្សា ដូចជាការក្រើនរំលឹកដល់កូនចៅអំពីវិធី ការពារដំណាំប្រឆាំងនឹងការបំផ្លិចបំផ្លាញពីសត្វល្អិតចង្រៃចាប់តាំងពី បុរាណកាល៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

