នៅក្នុងលំហរអាឡោះអាល័យនៃទីតាំងបេតិកភណ្ឌជាតិពិសេស Ganh Da Dia សំឡេងរបស់រនាថថ្មក្លាយជាការបន្លិចជាមួយនឹងសំឡេងច្បាស់ និងពិរោះ (រូបថត៖ H Xiu/VOV-Tay Nguyen) |
នៅលំហរអាឡោះអាល័យអតីតកាលជាមួយនឹងវត្ថុបុរាណថ្មជាច្រើន នៅទីតាំងបេតិកភណ្ឌជាតិពិសេស Ganh Da Dia នៅឃុំ Tuy An Dong ខេត្ត Dak Lak ពីចម្ងាយ ភ្ញៀវទេសចរបានឮសំឡេងរនាថថ្ម ដោយរួមបញ្ចូលជាមួយចង្វាក់ភ្លេងជាច្រើនប្រភេទ។ បទចម្រៀងប្រពៃណីដូចជា៖ សំឡេងចាប៉ីតាលឺ, នារីប៉ាគូ, ... ឬបទចម្រៀងយុវវ័យទើបនឹងចេញថ្មីត្រូវបាននារីៗនៅទីកនេះសម្តែងយ៉ាងប៉ិនប្រសប់។ សំឡេងដ៏ពីរោះរបស់រនាថថ្ម រួមនឹងសំឡេងទំនើបធ្វើឲ្យអ្នកស្តាប់ចាប់អារម្មណ៍យ៉ាងខ្លាំង លោក Nguyen Van Son ភ្ញៀវទេសចរណ៍មកពីទីក្រុងហាណូយ បានចែករំលែកដោយក្តីរីករាយថា៖ “ខ្ញុំបានឮពីចម្ងាយ ហើយខ្ញុំបានប្រាប់កូនរបស់ខ្ញុំថា នោះជាសំឡេងឧបករណ៍រនាថថ្ម។ រនាថថ្ម គឺជាឧបករណ៍ភ្លេងពិសេសមួយ ដែលលេចចេញក្នុងសកម្មភាពប្រចាំថ្ងៃ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ នេះក៏ជាឧបករណ៍ភ្លេងមួយប្រភេទដែលបានមកពីការងារផលិតប្រចាំថ្ងៃរបស់ប្រជាជនលើស្រែចំការ”។
សិប្បករនារីវ័យក្មេងកំពុងចូលរួមចំណែកក្នុងការនាំរនាថថ្ម ខិតទៅជិតសាធារណជន (រូបថត៖ H Xiu/VOV-Tay Nguyen) |
ដោយបាតដៃប៉ិនប្រសប់ក្នុងការប្រើញញួរឈើពីរវាយនឹងលើដុំថ្មដែលមានប្រវែងខុស ៗ គ្នា បង្កើតឡើងបទភ្លេងដ៏សាមាញ្ញ ប៉ុន្តែគួរឲ្យទាក់ទាញ កញ្ញា Mai Thi Hang បុគ្គលិកម្មាក់នៅរមណីយដ្ឋានទេសចរណ៍ Hon Xua ក្នុងតំបន់បេតិកភណ្ឌ Ganh Da Dia បានចែករំលែកថា អស់រយៈពេល ៤ ឆ្នាំមកនេះ នាងត្រូវបានគេស្គាល់ថាជា "សិល្បៈករលេងរនាថថ្ម"។ ចាប់តាំងពីការចង់ដឹងចង់ឃើញដំបូងមកទល់នឹងពេលនេះ នាងពិតជាជក់ចិត្ត និងតែងតែចំណាយពេលវេលាជារៀងរាល់ថ្ងៃដើម្បីហាត់ និងស្វែងយល់ឧបករណ៍ភ្លេងដ៏ពិសេសនេះ៖ “យើងខ្ញុំសិក្សាដោយខ្លួនឯងផង និងមានគ្រូបង្រៀន ផង យើងអាចលេងបានច្រើនបទ មានទាំងតន្ត្រីនៃតំបន់ Tay Nguyen ហើយតន្ត្រីសម្រាប់យុវវ័យក៏មានដែរ។ ជាធម្មតាយើងផ្តោតលើតន្ត្រីនៃតំបន់ Tay Nguyen ប៉ុន្តែឥឡូវនេះ យើងអនុវត្តតន្ត្រីយុវវ័យជាច្រើនដើម្បីបម្រើភ្ញៀវទេសចរ។ ព្រឹកឡើងយើងធ្វើការ ហើយពេលរសៀលយើងមានពេលហាត់ដៃ និងហាត់កត់ចំណាំដើម្បីលេង ពិនិត្យកំណត់ត្រាខ្លួនឯង និងធ្វើភ្លេង”។
មិនត្រឹមតែនៅ Ganh Da Dia ប៉ុណ្ណោះទេ នៅទីតាំងបេតិកភណ្ឌប៉ុម Nhan សង្កាត់ Tuy Hoa ខេត្ត Dak Lak សិប្បករវ័យក្មេង - ភាគច្រើនជាស្ត្រីក៏បានរួមចំណែកក្នុងការនាំយកឧបកររនាថថ្ម ខិតមកជិតសាធារណជនផងដែរ។ អ្នកស្រី Pham Thi My Linh នៅឃុំ Tuy An Dong ខេត្ត Dak Lak បានឲ្យដឹងថា៖ “លេងបទភ្លេងរនាថថ្មមួយបទ ត្រូវចំណាយពេលប្រហែល ៥-៦ ខែ ហើយក្នុងរយៈពេល ៥-៦ ខែនោះ ២ ខែដំបូងនឹងត្រូវចំណាយពេលហាត់ដៃយ៉ាងច្រើន។ ប្រើញញួរគឺជារឿងសំខាន់បំផុតនៅពេលចាប់ផ្តើមលេង រនាថ ថ្ម ម្រាមដៃចង្អុលដៃមួយ និងមេដៃមួយដើម្បីកាន់ញញួរ ហើយម្រាមដៃផ្សេងទៀតនឹងសម្រាក ហើយអ្នកនឹងនៅជាប់នឹងខ្នង ដូច្នេះនៅពេលអ្នកវាយ នឹងមានដងថ្លឹងសម្រាប់លើកញញួរឡើងដើម្បីឱ្យសំឡេងរនាថថ្ម មានភាពច្បាស់លាស់”។
អ្នកទេសចររីករាយនឹងការស្វែងយល់និងបទពិសោធន៍ពីឈុតរនាថថ្ម ដែលបានជួសជុលឡើងវិញជាមួយនឹងរបារថ្មរាប់សិប (រូបថត៖ H Xiu/VOV-Tay Nguyen) |
ពីឈុតដើមដែលមានត្រឹមតែ ៨ របារ សិប្បករក្នុងមូលដ្ឋានបានបង្កើត ឈុតធំៗ ជាច្រើន ដែលឈុតខ្លះមានរហូតដល់ ៣៥ របារ ដើម្បីសំដែងសូម្បីតែតន្ត្រីជាមួយនឹងបាសជ្រៅ និងចង្វាក់ស្មុគស្មាញ។ លោក Nguyen Minh Nghiep ម្ចាស់តំបន់ទេសចរណ៍ Hon Xua ដែលជាអ្នកត្រួសត្រាយផ្នែកសិប្បកម្ម និងបង្កើតសម្ភារៈពីថ្ម Tuy An បាននិយាយថា ចាប់តាំងពីឆ្នាំ ២០១៣ មក លោកបានចាប់ផ្តើមស្វែងយល់អំពីរនាថថ្មបុរាណ Tuy An បន្ទាប់មកបានប្រមូល និងបង្កើតឈុតរនាថ្មថ្មី៖ “ខ្ញុំបានស្វែងយល់អំពី រនាថថ្ម ហើយបន្ទាប់មកខ្ញុំបានស្រាវជ្រាវអំពីឧបករណ៍រនាថថ្មបុរាណ Tuy An ដោយស្វែងរកសម្ភារៈថ្ម នៃរនាថថ្ម Tuy An ដើម្បីបង្កើតឡើងវិញនូវឈុតរនាថថ្ម ដែលមានស្តង់ដារជាមួយនឹងកំណត់ចំណាំតន្ត្រីទំនើបនាពេលបច្ចុប្បន្ននេះ។ ខ្ញុំបានរកឃើញដុំថ្មរមួយដុំ ហើយយកវាមកដាប់ធ្វើវាតូចដូចជាដុំថ្មប្រភេទរនាថថ្ម Tuy An ដែលមានតែដប់របារប៉ុណ្ណោះ ប៉ុន្តែខ្ញុំបានបង្កើតវារហូតដល់ជាងម្ភៃ ឬសាមសិបរបារ។ បច្ចុប្បន្ននេះ ឈុតដែលខ្ញុំធ្វើបានច្រើនបំផុតគឺ ៣៥របារ។ របារថ្មកាន់តែតិច ជួរបាសកាន់តែតិច របារកាន់តែច្រើន ជួរបាសកាន់តែច្រើន”។
មិនត្រឹមតែជាឧបករណ៍ភ្លេងបុរាណប៉ុណ្ណោះទេ រនាថថ្ម Tuy An ឥឡូវនេះបានក្លាយជាផ្នែកមួយនៃផលិតផលទេសចរណ៍វប្បធម៌តែមួយគត់ នៅតំបន់ភាគខាងកើតបំផុតនៃប្រទេសជាតិ។ តាមរយៈដៃមនុស្ស ដុំថ្មរដុបបានក្លាយទៅជាឧបករណ៍ភ្លេងថ្មីដែលមានសំឡេងច្បាស់ មិនត្រឹមតែទាក់ ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយ នឹងជីវិត សិល្បៈ និងអត្តសញ្ញាណទឹកដី Tuy An ខេត្ត Dak Lak នាពេលបច្ចុប្បន្ន៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


