ក្រុមគ្រួសារប្រមូលផ្ដុំវេចនំអន្សមរុក្ខជាតិថ្នាំ។ (រូបថត៖ danviet.vn) |
គ្រឿងផ្សំសម្រាប់ធ្វើនំអន្សមរុក្ខជាតិថ្នាំ ត្រូវបានជនជាតិ Muong ជ្រើស រើសយ៉ាងហ្មត់ចត់ រួមមានស្លឹកសាគូ អង្ករដំណើប My Lung សណ្ដែកខៀវ សាច់ ជាប់ខ្លាញ់ហាន់ស្ដើងៗ ដែលត្រូវបានប្រឡាក់ជាមួយគ្រឿងទេសនិងម្រេច។ ជា ពិសេស ដើម្បីធ្វើឲ្យនំមានពណ៌ខ្មៅ ជនជាតិ Muong Yen Lap យកស្លឹកឈើ ពិសេសមួយប្រភេទក្នុងព្រៃ មកហាលឲ្យស្ងួតរួច យកទៅដុត ហើយបុកឲ្យ ម៉ត់ដូចម្សៅ។ បន្ទាប់មក លាយជាមួយទឹកនិងអង្ករដំណើប កូររហូតទាល់តែអង្ករ លាយជាមួយម្សៅធ្យូងប្រែក្លាយទៅជាពណ៌ខ្មៅ។ ការប្រើប្រាស់ស្លឹកឈើ ពិសេសនេះមិនត្រឹមតែធ្វើឲ្យនំមានរសជាតិដោយឡែកនិងពណ៌វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងមានគុណប្រយោជន៍ក្នុងការបញ្ចុះកំដៅរាងកាយទៀត ផង។ ដើម្បី មាននំអន្សមរុក្ខជាតិថ្នាំដ៏ឈ្ងុយឆ្ងាញ់ គេច្រើនតែស្ងោរនំចន្លោះពី៨ដល់១០ ម៉ោង។ ការធ្វើនំម្ដងៗ ជាឱកាសដើម្បីជួយឲ្យមនោសញ្ចេតនាក្នុងក្រុមគ្រួសារ កាន់តែជិតស្និទ្ធថែមទៀត ដោយសារមនុស្សគ្រប់គ្នាសុទ្ធតែចូលរួមវេចនំដែរ។ លោកស្រី Do Thi Man ឲ្យដឹងថែមទៀតថា៖ “នៅពេលមានពិធីបុណ្យទានឬបុណ្យតេតម្ដងៗ គ្រួសារយើងខ្ញុំមានឱកាស ជួបជុំគ្នាយ៉ាងកក់ក្ដៅនៅជុំវិញឆ្នាំងនំអន្សម។ នេះជាឱកាសដើម្បីលោកតាយាយ សំណេះសំណាល អប់រំកូនចៅពីប្រពៃណី វប្បធម៌របស់ជនជាតិ ក្រុមគ្រួសារនិង ស្រុកកំណើត។ ជាពិសេស ប្រៀនប្រដៅឲ្យកូនចៅចេះថែរក្សាអត្តសញ្ញាណ វប្បធម៌របស់ជនជាតិនិងមាតុប្រទេសផងដែរ”។
នំអន្សមរុក្ខជាតិថ្នាំមិនត្រឹមតែសម្បូរទៅដោយរសជាតិព្រៃភ្នំនៃតំបន់នេះ ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពច្នៃប្រឌិតនិងការគោរពរបស់ជនជាតិ Muong ចំពោះបុព្វបុរសរបស់ខ្លួនតាមរយៈមុខម្ហូបនេះទៀតផង។ |
នំអន្សមរុក្ខជាតិថ្នាំមិនត្រឹមតែសម្បូរទៅដោយរសជាតិព្រៃភ្នំនៃតំបន់នេះ ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពច្នៃប្រឌិតនិងការគោរពរបស់ជនជាតិ Muong ចំពោះបុព្វបុរសរបស់ខ្លួនតាមរយៈមុខម្ហូបនេះទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

