ថ្នាក់បង្រៀនភាសាជនជាតិភាគតិចនៅខេត្ត Lang Son។ (រូបថត៖ Duy Thai/VOV) |
“នាងខ្ញុំផ្ទាល់ឃើញថា វគ្គសិក្សានេះពិតជាមានប្រយោជន៍ច្រើនណាស់សម្រាប់ ខ្លួនឯង។ គ្រូបង្រៀនសកម្មណាស់ ចំណេះដឹងមូលដ្ឋានគឺច្បាមជាប់នឹងស្ថានភាពជាក់ ស្ដែង ដែលជួយឲ្យសិក្ខាកាមងាយយល់ ហើយក្រេបយកបាននូវចំណេះដឹងគួរឲ្យចាប់ អារម្មណ៍ជាច្រើន ដូច្នេះវាក៏ជួយច្រើនក្នុងការងាររបស់ខ្ញុំផងដែរ”។
បច្ចុប្បន្ននេះ ខេត្ត Lang Son ទាំងមូលមានមូលដ្ឋានអប់រំចំនួន ១២ ដែលរៀបចំ ថ្នាក់រៀនភាសាជនជាតិភាគតិច (ភាគច្រើនជាភាសា Tay និង Nung)។ លោកស្រី Nguyen Thi Huong នាយិការងមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ និងអប់រំអចិន្រ្តៃយ៍ស្រុក Cao Loc បានឲ្យដឹងថា៖ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃថ្នាក់បង្រៀននិងរៀនភាសាជន ជាតិភាគតិច មជ្ឈមណ្ឌលបានអនុវត្តន៍ប្រកបដោយភាពបត់បែននូវវិធីសាស្រ្តបង្រៀន ក្នុងគោលបំណងលើកកំពស់ភាពម្ចាស់ការរបស់សិក្ខាកាម ដោយអនុវត្តន៍យ៉ាងសកម្ម នូវបច្ចេកវិទ្យាព័ត៌មាន ប្រើប្រាស់មធ្យោបាយដែលអាចស្ដាប់និងសោតទស្សន៍ផ្ទាល់ ហើយលើកទឹកចិត្តសិក្ខាកាមឲ្យរួមបញ្ចូលគ្នានូវការរៀនសូត្រផ្ទាល់ក្នុងថ្នាក់ជាមួយនឹងការហ្វឹកហាត់ប្រាស្រ័យទាក់ទងក្នុងជីវភាពជាក់ស្ដែង។ លោកស្រី Nguyen Thi Huong បានចែករំលែកថា៖
“មជ្ឈមណ្ឌលក៏រៀបចំឲ្យសិក្ខាកាមទៅកាន់ដីជាក់ស្ដែងយ៉ាងញឹកញាប់ដើម្បី ប្រាស្រ័យទាក់ទងជាមួយបងប្អូនជនជាតិភាគតិច អភិវឌ្ឍន៍ជំនាញទំនាក់ទំនង ហើយ ស្វែងយល់អំពីវប្បធម៌ ទំនៀមទម្លាប់របស់ជនជាតិភាគតិចនៅខេត្ត Lang Son។ ខ្លឹម សារជាក់ស្តែង គឺហ្វឹកហាត់ការប្រាស្រ័យទាក់ទងជាមួយប្រជាជន ស្វែងយល់អំពីការ អនុវត្តវិទ្យាសាស្ត្របច្ចេកទេស ជីវភាពរស់នៅ និងស្ថានភាពផលិតកម្មនៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ គឺទៅទស្សនាគំរូសេដ្ឋកិច្ចល្អមួយចំនួនរបស់គ្រួសារ ទស្សនាកេរ្តិ៍ ដំណែលប្រវត្តិសាស្ត្រនិងរមណីយដ្ឋានខ្លះនៅមូលដ្ឋានផងដែរ”។
វគ្គបណ្តុះបណ្តាលតាមអនឡាញក៏ត្រូវបានបើកផងដែរ ដើម្បីជួយកុមារជនជាតិភាគតិចជាច្រើន ពង្រឹងស្មារតីជាតិសាសន៍ បង្កើតមោទនភាពនិងការជឿជាក់ដើម្បីរួមចំណែកទៅក្នុងបុព្វហេតុកសាងប្រទេសជាតិ។ (រូបថតអេក្រង់៖ Duy Thai/VOV) |
“ការបង្រៀនភាសាជនជាតិភាគតិចទទួលបានការយកចិត្តទុកដាក់ពីជួរកម្មា ភិបាល យុទ្ធជន និងមន្ត្រីរដ្ឋការនៅមូលដ្ឋាន នៅពេលដែលមានមនុស្សជាច្រើនបាន ចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលនេះ។ យើងខ្ញុំចាត់ទុកថា ការរៀនភាសាជនជាតិ ភាគតិចបានជួយឲ្យសិក្ខាកាមអាចប្រើប្រាស់ភាសាជនជាតិភាគតិចក្នុងទំនាក់ទំនង និងការងារ បំពេញតម្រូវការវិជ្ជាជីវៈ។ ការយល់បានភាសា វប្បធម៌ ទំនៀមទម្លាប់របស់ បងប្អូនជនជាតិភាគតិច បានបង្កភាពងាយស្រួលដល់កម្មាភិបាលក្នុងការបំពេញ ការងារនៅតាមមូលដ្ឋាន ហើយវគ្គបណ្តុះបណ្តាលក៏រួមចំណែកយ៉ាងសំខាន់ក្នុងការថែ រក្សាអត្តសញ្ញាណវប្បធម៌ជនជាតិផងដែរ”។
ការបង្រៀននិងរៀនភាសាជនជាតិភាគតិចគឺជាគោលនយោបាយដ៏លេចធ្លោ របស់បក្សនិងរដ្ឋវៀតណាម ដែលរួមចំណែកថែរក្សានិងពង្រីកតម្លៃវប្បធម៌របស់បណ្ដា ជនជាតិ។ សម្រាប់ជួរកម្មាភិបាលដែលកំពុងធ្វើការនៅតំបន់ដែលមានជនរួមជាតិ ជាជនជាតិភាគតិចរស់នៅយ៉ាងច្រើន ការយល់និងប្រើប្រាស់បាននូវភាសារបស់ ប្រជាជន នឹងជួយគេធ្វើកាន់តែល្អនូវការឃោសនាពីគោលជំហរ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋដល់ប្រជាជន រួមចំណែកទៅក្នុង ការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមនៅមូលដ្ឋាន ក៏ដូចជាពង្រឹងផែនមហាសាមគ្គីជាតិទាំងមូលផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

