សិប្បការិនី H'Binh កំពុងត្បាញចរបាប់។ (រូបថត៖ VOV) |
អ្នកស្រី H’Binh ឲ្យដឹងថា ត្រូវការចំណាយរយៈពេលប្រមាណ១សប្ដាហ៍សម្រាប់ ត្បាញសម្លៀកបំពាក់ចរបាប់មួយឈុត។ ផលិតផលតម្បាញចរបាប់ ត្រូវបានភ្ញៀវ ទេសចរនិយមចូលចិត្ត ទោះជាមានតម្លៃថ្លៃបង្គួរក៏ដោយ។ ត្រូវតែស្វែងរកវិធីកែលម្អ ផលិតផលឲ្យមានតម្លៃសមរម្យជាង ដើម្បីទាក់ទាញអតិថិជនឲ្យបានច្រើនថែមទៀត។ នោះគឺរបៀបដែលអ្នកស្រី H’Binh បានប្រើប្រាស់ក្នុងគោលបំណង សំដៅថែរក្សារបរផង ព្រមទាំងនាំ មកនូវប្រភពប្រាក់ចំណូលសម្រាប់បងប្អូនកម្មការិនីទៀតផង។ អ្នកស្រី H’Binh ចែករំលែកថា៖ “នាងខ្ញុំរៀនរបរត្បាញចរបាប់នេះ ក្នុងបំណងជួយថែរក្សាវប្បធម៌ប្រពៃណីរបស់ ជនជាតិខ្លួន។ បន្ទាប់ពីត្បាញបានស្ទាត់ហើយ នាងខ្ញុំបន្តបង្រៀនឲ្យបងប្អូននារីក្នុងភូមិ ហើយចូលរួមវគ្គបណ្ដុះបណ្ដាលដើម្បីរៀនរបៀបលក់ផលិតផល ក៏ដូចជារៀនធ្វើយ៉ាង ណាទាក់ទាញអតិថិជន”។
ផលិតផលចរបាប់ប្រពៃណីរបស់ជនជាតិ Ma។ |
នៅពេលជាប់មមាញឹកដោយសារមានការបញ្ជាទិញជាច្រើន សិប្បករត្បាញ ចរបាប់ជាង២០នាក់ក្នុងភូមិ ត្រូវបានគៀងគរទាំងស្រុង។ សិប្បការិនី H’ Bach ដែលជាម្ដាយ អ្នកស្រី H’Binh ទោះបីជាមានអាយុ៧០ឆ្នាំក៏ដោយ ប៉ុន្តែស្នាដៃត្បាញរបស់គាត់នៅតែមានភាពប៉ិនប្រសព ណាស់។ លោកស្រី H’Bach ក៏ជាអ្នកដែលបានបង្រៀនមុខរបរនេះជូនដល់ក្មេងជំនាន់ក្រោយ នៅភូមិ Nrieng ផងដែរ។ លោកស្រីឲ្យដឹងថា៖ “នាងខ្ញុំចេះត្បាញចរបាប់ចាប់តាំងពីនៅក្មេង រហូតមកដល់ពេលនេះបានជាង៣០ឆ្នាំ ហើយ។ ខ្ញុំក៏បានបង្រៀនរបរនេះឲ្យកូនចៅក្នុងអំឡុងពេល១០ឆ្នាំមកហើយ។ ក្បូរក្បាច់រចនាលើផ្ទាំងក្រណាត់ចរបាប់នេះ គឺជាក្បូរក្បាច់រចនាប្រពៃណីតាំងពីយូរ លង់ណាស់មកហើយ ហេតុដូច្នេះ ខ្ញុំចង់បង្រៀនឲ្យកូនចៅដើម្បីបន្តថែរក្សាវប្បធម៌ ប្រពៃណីរបស់ជនជាតិខ្លួន”។
សម្លៀកបំពាក់ជាច្រើនឈុតរបស់ក្រុមសហការត្បាញចរបាប់ Dak Nia ត្រូវបានសម្ដែងនៅកម្មវិធី ការតាំងពិព័រណ៍នានានៃពិធីបុណ្យចរបាប់វៀតណាម នៅ ខេត្ត Dak Nong ដែលជួយឲ្យផលិតផលចរបាប់របស់ពួកគេខិតជិតមកភ្ញៀវទេសចរ បន្ថែមទៀត។ លោក Nguyen Thai Ban អនុប្រធានគណៈកម្មាធិការឃុំ Dak Nia ឲ្យ ដឹងថា អាជ្ញាធរមូលដ្ឋានកំពុងមានគោលនយោបាយដើម្បីជួយបងប្អូនអាចថែរក្សានិង ពង្រីករបរត្បាញនេះ ព្រមទាំងមានប្រាក់ចំណូលបន្ថែមទៀតផងដែរ។ លោកឲ្យដឹងថា៖ “នាពេលខាងមុខ ឃុំនឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីបង្ក លក្ខណៈងាយស្រួល ជួយឧបត្ថម្ភដល់ការផ្សព្វផ្សាយ។ នេះក៏ជាចំណុចសំខាន់មួយក្នុង ការទាក់ទាញការវិនិយោគលើមណ្ឌលទេសចរណ៍អេកូឡូស៊ីល្បាក់ទឹក Lieng Lung នាពេលខាងមុខផងដែរ។ យើងនឹងបន្តរក្សារឹងមាំនូវអត្តសញ្ញាណវប្បធម៌ផង ព្រមទាំង បង្កើតរបររកស៊ីសម្រាប់ប្រជាជនផង។ ក្រៅពីនោះ ឃុំនឹងយកចិត្តទុកដាក់ថែមទៀត ដល់ការបង្កើនបរិមាណសមាជិកនាពេលខាងមុខ ដើម្បីប្រតិបត្តិការឲ្យមានប្រសិទ្ធភាពជាង”។
សិប្បការិនីវ័យក្មេង H’Binh និងបណ្ដាសមាជិកាក្នុងក្រុមសហប្រតិបត្តិការត្បាញ ចរបាប់ Dak Nia កំពុងខិតខំខ្នះខ្នែងដើម្បីអនុវត្តន៍ក្ដីសុបិន នាំផលិតផលចរបាប់របស់ ជនជាតិ Ma បោះពូយឆ្ងាយទៅកាន់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមចំណែកលើក តម្កើងភាពស្រស់ស្អាតដ៏ពោរពេញទៅដោយអត្តសញ្ញាណរបស់បណ្ដាជនជាតិនៅ តំបន់ Tay Nguyen៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

