គំរូចិញ្ចឹមត្រីក្នុងបែររបស់លោក Lo Van Duc។ រូបថត៖ VOV |
ដើម្បីមានភាពងាយស្រួលក្នុងការថែទាំនិងបង្វិលដើមទុនបានឆាប់រហ័ស លោក Lo Van Duc បានជ្រើសរើសចិញ្ចឹមត្រីសុទ្ធ ដូចជា ត្រីទីឡាព្យា ត្រីឆ្កោក និងត្រីឆ្លាំង។ បើតាមលោក ការចិញ្ចឹមត្រីក្នុងបែរមិនទាមទារការថែទាំច្រើនទេ អាចយកសំណល់កសិកម្មធ្វើជាអាហារសម្រាប់ត្រីទៀតផង ហើយការការពារជំងឺក៏មិនស្មុគស្មាញដែរ ដូច្នេះអ្នកណាក៏អាចធ្វើបានដែរ៖ “យើងអាចឆ្លៀតប្រើដើមពោត ដើមចេក សំណល់កសិកម្ម អោយស៊ីចំនួនពីរដងក្នុងមួយថ្ងៃ ឆ្លៀតពេលទំនេរដើម្បីចិញ្ចឹមត្រី ជាចម្បងគឺនៅពេលព្រឹក និងពេលល្ងាច។ មានវិធីជាច្រើនក្នុងការការពារជំងឺត្រី ដូចជាការប្រោះកំបោរនៅជុំវិញបែរ ឬព្យួរថង់កំបោរនៅកណ្តាលបែរ ដើម្បីការពារជំងឺសម្រាប់ត្រី ឬប្រើថ្នាំអង់ទីប៊ីយោទិចលាយជាមួយកន្ទក់ដើម្បីចិញ្ចឹមត្រី”។
ដោយមានអាជីពចិញ្ចឹមត្រីពីមុនមកហើយ ជាមួយនឹងការឧស្សាហ៍ព្យាយាម លោក Duc បានរៀនពីបទពិសោធន៍នៅពេលធ្វើការ។ ក្នុងរយៈពេល ២០ ខែ ចាប់ពីថ្ងៃដែលលោកបានខ្ចីដើមទុន ដើម្បីចាប់ផ្តើមអាជីវកម្ម លោក Duc បានលក់ត្រីចំនួន ២ លើក ដោយមានទិន្នផលត្រីគ្រប់ប្រភេទជាង ១០ តោន ដែលមានតម្លៃសេដ្ឋកិច្ចជាង ១០០ លានដុង (ជាង ៤.២០០ដុល្លារ) ទទួលបានប្រាក់ចំណេញប្រហែល ៥០ លានដុង ( ២.១០០ ដុល្លារ) ។ បច្ចុប្បន្ន លោកកំពុងចាប់ផ្តើមរដូវនេសាទលើកទី៣ ជាមួយនឹងអនាគតនៃការយកដើមទុនមកវិញនៅមិនឆ្ងាយប៉ុន្មានឡើយ។ ដោយវាយតម្លៃគំរូអាជីវកម្មប្រកបដោយប្រសិទ្ធភាពរបស់លោក Lo Van Duc លោក Leo Van Binh លេខាសម្ព័ន្ធយុវជនឃុំ Muong Trai ស្រុក Muong La ខេត្ត Son La បានឲ្យដឹងថា៖ “លោក Lo Van Duc បានសកម្មនិងម្ចាស់ការវិនិយោគនិងខ្ចីដើមទុនពីកម្មវិធី ទិវាបុណ្យសន្សំសំចៃ - ដើម្បីអនាគតបៃតង ហើយជាជំហានដំបូង លោកបានបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។ គំរូនេះមានសក្ដានុពលខ្លាំង ហើយអាចពង្រីកទៅកាន់ភូមិឃុំនានា សម្រាប់យុវជនដើម្បីសិក្សា និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន”។
ក្រៅពៅការចិញ្ចឹមត្រីក្នុងបែរ គ្រួសាររបស់លោក Lo Van Duc ក៏ចិញ្ចឹមសត្វបសុបក្សីទៀតផង។ រូបថត៖ VOV |
ទន្ទឹមនឹងការចិញ្ចឹមត្រីក្នុងបែរ គ្រួសាររបស់លោក Lo Van Duc ក៏ដាំពោត និងដំឡូងមីជិត ២ ហិកតា រួមផ្សំនឹងការចិញ្ចឹមសត្វបសុបក្សី ដែលរកចំណូលបានជាង ១០០ លានដុង (៤ ២០០ ដុល្លារ) ក្នុងមួយឆ្នាំៗ។ សម្រាប់ជំនាន់យុវ័យដូចជា Lo Van Duc ការបង្កើតអាជីវកម្មចាប់ផ្តើមអាជីពនិងគំរូចាប់ផ្តើមអាជីព មានសារៈសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវភាពរស់នៅ។ ដើមទុនកម្ចីអនុគ្រោះគឺជាគន្លឹះ និងជាកម្លាំងចលករដើម្បីលើកកម្ពស់ស្មារតីចាប់ផ្តើមជាជីវកម្មនៅក្នុងចំណោមសមាជិកសម្ព័ន្ធយុវជននីមួយៗ៖ “ដើម្បីមានដើមទុនវិនិយោគ ១០០ លានគឺពិបាកណាស់ សម្រាប់ពួកយើង។ ឥឡូវនេះ យើងបានទទួលប្រាក់កម្ចីពីធនាគារគោលនយោបាយ ពិតជា អរគុណធនាគារខ្លាំងណាស់។ ប្រាក់កម្ចីនេះបានជួយគ្រួសារយើងខ្ញុំមានកម្លាំងចិត្តបន្ថែមទៀតក្នុងការអភិវឌ្ឍ”។
ទោះបីជាគំរូនៃការចាប់ផ្តើមអាជីវកម្មរបស់យុវជន Lo Van Duc នៅតែកំពុងអភិវឌ្ឍក្នុងកម្រិតតូចតាចក៏ដោយ ប៉ុន្តែជាជំហានដំបូងបានបញ្ជាក់ថាគោលនយោបាយឥណទានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត និងពង្រីកគំរូចាប់ផ្តើមអាជីវកម្មវ័យក្មេង។ គំរូចិញ្ចឹមត្រីក្នុងទ្រុងមិនត្រឹមតែលើកកំពស់សក្តានុពល និងគុណសម្បត្តិរបស់មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងបើកទិសដៅសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅលើគ្រែបឹងទន្លេ Daទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

