ក្រុមសិប្បករវាយគងឃ្មោះនៃភូមិ Ako Sier។ (រូបថត៖ VOV) |
អ្នកដែលបានរួមចំណែកធ្វើឲ្យថ្មីថ្មោងឡើងវិញនូវបទភ្លេងគងឃ្មោះ ភ្លៀងទឹកកក នោះគឺ សិប្បករ Y Due Nie KDam នៅភូមិ Ako Sier ទីក្រុង Buon Ma Thuot។ លោក Y Due បានចែករំលែកថា តាមប្រពៃណី គេត្រឹមតែវាយគងឃ្មោះ នៅពេល រៀបចំពិធីសែនដោយមានគ្រឿងសំណែនធ្វើពីសត្វជ្រូកឡើងទៅតែប៉ុណ្ណោះ។ បន្ទាប់ពីពិធីសែន អ្នកភូមិជនជាតិ Ede រួមគ្នាផឹកស្រាផង ហើយវាយស្គូ គងឃ្មោះ ប្រកបដោយភាពអ៊ូអរសប្បាយរហូតដល់ពេលបញ្ចប់ពិធីបុណ្យ។
ក្រុមសិប្បករវាយគងឃ្មោះនៃភូមិ Ako Sier ជាក្រុមមួយក្នុងចំណោមក្រុម សិប្បករតិចតួច ដែលអាចសម្ដែងតាមតែការនឹកឃើញ ហើយមានបទគងឃ្មោះជាច្រើនត្រូវ បានធ្វើឲ្យថ្មីឡើងវិញ។ នេះក៏ជាក្រុមសិប្បករវាយគងឃ្មោះដ៏ល្បីឈ្មោះនៅទីក្រុង Buon Ma Thuot ដែលតែងតែតំណាងឲ្យខេត្ត Dak Lak ដើម្បីចូលរួមការប្រឡង មហោស្រព និងការជួបប្រាស្រ័យវប្បធម៌នៅទាំងក្នុងនិងក្រៅប្រទេស ផងដែរ។ សិប្បករ Y Mip Ayun នៅភូមិ Ako Sier ទីក្រុង Buon Ma Thuot បានចាត់ទុកថា ដោយមានវិធីច្នៃប្រឌិតដ៏សមស្រប បទគងឃ្មោះទាំងនេះនឹងបន្សាំគ្នាជាមួយជីវ ភាពរស់នៅសម័យទំនើបជាងមុន។ នេះជាវិធានការដើម្បីជួយឲ្យបទគងឃ្មោះត្រូវ បានប្រើប្រាស់យ៉ាងទូលំទូលាយជាង មិនត្រឹមតែនៅក្នុងពិធីសែនប្រពៃណី ប៉ុណ្ណោះទេ ថែមទាំងប្រែក្លាយវាទៅជាស្នាដៃតន្ត្រីមួយបែប ហេតុដូច្នេះ យើងអាច អភិរក្សនិងមរតកជូនជំនាន់ក្រោយៗយ៉ាងងាយស្រួលជាង។ សិប្បករ Y Mip Ayun បានឲ្យដឹងថែមទៀតថា៖ “នេះជាវិធីថ្មី ដែលជួយយើងអាចថែរក្សា មិនត្រឹមតែសិល្បៈវាយគងឃ្មោះ ប៉ុណ្ណោះទេ ថែមទាំងឧបករណ៍ភ្លេងផ្សេងៗទៀតផងដែរ មិនទុកឲ្យវារងការសាប សូន្យទៅឡើយ។ ហេតុដូច្នេះ យើងអាចបន្តអភិវឌ្ឍឧបករណ៍ភ្លេងឲ្យកាន់តែប្រសើរឡើង”។
ការសម្ដែងបទភ្លេងគងឃ្មោះមួយឈុតរបស់ក្រុមសិប្បករវាយគងឃ្មោះភូមិ Ako Sier។ |
យល់ស្របនឹងទស្សនៈរបស់សិប្បករ Y Mip Ayun សិល្បៈករឆ្នើម Vu Lan បានចាត់ទុកថា រាល់តម្លៃវប្បធម៌ទាំងអស់សុទ្ធតែត្រូវការមរតកពិតមែន ប៉ុន្តែការ មរតកនោះមានន័យថា ត្រូវអភិរក្សផងហើយអភិវឌ្ឍទៀតផង។ តន្ត្រីប្រជាប្រិយក៏ អញ្ចឹងដែរ នៅពេលដែលជីវភាពរស់នៅមានការផ្លាស់ប្ដូរ គឺតម្លៃវប្បធម៌នឹងមាន ការផ្លាស់ប្ដូរតាម ហេតុដូច្នេះ ការអភិរក្សត្រូវដើរទន្ទឹមនឹងការបន្សាំ ការប្រែប្រួល ដើម្បីអភិវឌ្ឍ ទើបនាំមកនូវប្រសិទ្ធភាពល្អ។ សិល្បៈករឆ្នើម Vu Lan បានឲ្យដឹង ថែមទៀតថា៖ “យើងខ្ញុំតែងតែគោរពការច្នៃប្រឌិតបែបនោះ។ នោះគឺជាការច្នៃប្រឌិតរបស់ សមូហភាពសិប្បករទាំងងមូលនៅក្នុងភូមិ។ ហើយការច្នៃប្រឌិតនោះបានជួយឲ្យ សិល្បៈគងគងឃ្មោះអាចបន្សាំទៅនឹងជីវភាពរស់នៅសម័យទំនើប។ ហេតុដូច្នេះ វាពិតជាមានតម្លៃធំធេងណាស់”។
ដោយមានការច្នៃប្រឌិតតាមតែចិត្តតែសមហេតុផល បណ្ដាសិប្បករជន ជាតិ Ede នៅតាមភូមិឃុំនានានៃខេត្ត Dak Lak កំពុងចូលរួមចំណែកធ្វើឲ្យថ្មី ឡើងវិញនូវបទគងឃ្មោះប្រពៃណី។ អាស្រ័យហេតុនោះ បទគងឃ្មោះនោះកាន់តែគួរ ឲ្យទាក់ចិត្តជាង រីកសាយភាយកាន់តែទូលំទូលាយជាង ហើយត្រូវបានអភិរក្ស កាន់តែល្អជាង ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

