ការសម្តែងសិល្បៈពិសេសដើម្បីស្វាគមន៍មហោស្រពដោយប្រធានបទ "ស្វាគមន៍និទាឃរដូវ ឆ្នាំ ២០២៥" (រូបថត៖ កាសែតហ័របិញ) |
ពិធីបុណ្យពិធីបុណ្យដាក់ចុះដើមឈើឆ្នាំថ្មី (Khai Ha) គឺជាពិធីបុណ្យប្រពៃណីមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងកសិកម្មស្រូវសើម បង្កប់ដោយសញ្ញាសម្គាល់នៃអរិយធម៌វៀតណាមបុរាណ ហើយក៏ជាសកម្មភាពវប្បធម៌និងជំនឿដែលមិនអាចខ្វះបានរបស់ជនជាតិមឿងផងដែរ។ លោក ឌិញ ង៉ុក លឿង នៅឃុំ គ័ង ទៀន ទីក្រុង ហ័របិញ បានចែករំលែកថា៖ “ពិធីបុណ្យដាក់ចុះដើមឈើឆ្នាំថ្មីរបស់ជនជាតិ មឿង មានតាំងពីយូរយាណាស់មកហើយ។ ពិធីបុណ្យនេះ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់រដូវផ្ការីក នៅតំបន់ដែលមានជនជាតិមឿងរស់នៅភាគច្រើន។ ជនជាតិ មឿង មានពិធីបុណ្យជាច្រើនក្នុងឆ្នាំ ប៉ុន្តែពិធីបុណ្យដាក់ចុះដើមឈើឆ្នាំថ្មី ឬ Khai Ha គឺជាពិធីបុណ្យដ៏សំខាន់បំផុតសម្រាប់ជនជាតិ មឿង ព្រោះពិធីនេះក៏ជាពិធីចាប់ផ្តើមនៃឆ្នាំថ្មីផងដែរ”។
គ្រូសែន សិប្បករឆ្នើម ប៊ុយ វ៉ាន់ ហាយ នៅឃុំ សួន ហ័ស ស្រុក លាក សឺន បានឲ្យដឹងថា៖ “ប្រជាជនធ្វើពិធីចុះវាលស្រែ ពិធីបុណ្យដាក់ចុះដើមឈើឆ្នាំថ្មី ដើម្បីចាប់ផ្តើមរដូវភ្ជួររាស់ ហើយដាក់ចុះដើមឈើឆ្នាំថ្មី គឺសម្រាប់អាកាសធាតុអំណោយផល ដូច្នេះត្រូវតែមានព្រឹទ្ធាចា្យភូមិ ឬអ្នកមានកិត្យានុភាពចុះស្រែភ្ជួររាស់ដី។ នោះជាកិត្តិយសបំផុតដែលបានក្លាយជាមនុស្សដំបូងគេដែលភ្ជួររាស់សម្រាប់ភូមិដើម្បី ធានាអាកាសធាតុអំណោយផល ដំណាំលូតលាស់ល្អ និងការប្រមូលផលល្អប្រសើរ”។
ប្រជាជនចូលរួមពិធីភ្ជួររាស់ និងដាំកូនឈើ (រូបថត៖ កាសែតហ័រ បិញ) |
យោងតាមលោក ឌិញ ង៉ុក លឿង នៅឃុំ គ័ង ទៀន ទីក្រុង ហ័ស បិញ ការរៀបចំពិធីបុណ្យដាក់ចុះដើមឈើឆ្នាំថ្មីនេះគឺស្រដៀង នឹងពិធីបុណ្យមួយចំនួនទៀត គឺ មុនថ្ងៃប្រព្រឹត្តទៅពិធីនេះ ប្រជាជននៅតាមឃុំនិងភូមិត្រូវរៀបចំគ្រឿងដង្វាយសម្រាប់សែនដោយមានឧបករណ៍ប្រើប្រាស់ និងគ្រឿងសែនគ្រប់ប្រភេទ៖ “មុនថ្ងៃប្រព្រឹត្តទៅពិធីបុណ្យ គ្រួសារនានា តំបន់ដែលមានជនជាតិមឿងរស់នៅ និងតំបន់លំនៅដ្ឋានបុរាណ ត្រូវពិនិត្យឡើងវិញថា តើគងឃ្មោះនៅតែប្រើប្រាស់បានល្អ ចុះពិនិត្យមើលវាលស្រែ ហើយគ្រឿងដង្វាយបានរៀបដាក់យ៉ាងដូចម្តេច។ មិនត្រឹមតែប៉ុណ្ណោះ ត្រូវពិនិត្យមើលថា តើធ្វើមុខម្ហូបអ្វីខ្លះដើម្បីចូលរួមចំណែកជាមួយអ្នកភូមិនិងដើម្បីរៀបចំពិធីបុណ្យឲ្យបានល្អបំផុត”។
សម្រាប់ជនជាតិមឿងនៅខេត្ត នៃ Hoa Binh ពិធីបុណ្យដាក់ចុះដើមឈើឆ្នាំថ្មី គឺជាពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំ ដូច្នេះទាំងបុរសនិងស្ត្រីក្នុងគ្រួសារនីមួយៗ សុទ្ធតែមានភារកិច្ចរៀងៗខ្លួន។ លោកស្រី ប៊ុយ ធី ថាវ នៅឃុំ គ័ង ទៀន ទីក្រុង ហ័របិញ បានឲ្យដឹងថា៖ “សម្រាប់បុរស ត្រូវតែមានវាលស្រែ ក្របី ឃ្មោះ ហើយត្រូវការមានសម្លៀកបំពាក់ជនជាតិ និងត្រូវចេះសូត្រមន។ សម្រាប់ស្ត្រីត្រូវរៀបចំតង្វាយ និងថាសម្ហូបអាហារ។ ពេលស្ត្រីរៀបចំតង្វាយហើយ បុរសក្នុងគ្រួសារនិងគ្រូសែនជាអ្នករៀបចំពិធីសែន”។
ខេត្តហ័រ បិញ មានតំបន់ជនជាតិមឿង ធំៗចំនួន ៤ កន្លែង ដូច្នេះ ពិធីបុណ្យដាក់ចុះដើមឈើឆ្នាំថ្មី នៅតាមតំបន់នីមួយៗប្រព្រឹត្តទៅតាមពេលវេលា និងទីកន្លែងផ្សេងៗគ្នា ប៉ុន្តែសុទ្ធតែមានទំនាក់ទំនងនឹងប្រវត្តិសាស្ត្ររបស់ព្រះអាទិទេព្យ។
ប្រជាជនទៅទស្សនា និងដកពិសោធន៍នៅជំរុំវប្បធម៌នៃឃុំ និងទីប្រជុំជនក្នុងស្រុក Tan Lac ក្នុងពិធីបុណ្យនេះ (រូបថត៖ កាសែតហ័រ បិញ) |
បន្ទាប់ពីការរៀបចំទាំងអស់ត្រូវបានបង្ហើយរួចជាស្រេច តំបន់ដែលមានជនជាតិមឿងទាំងអស់ ឃុំនិងភូមិនានា នឹងរៀបចំពិធីបុណ្យដាក់ចុះដើមឈើឆ្នាំថ្មី ជាមួយនឹងពិធីសាសនា និងសកម្មភាពសហគមន៍ដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិមឿង។ លោក ប៊ុយ ថាញ់ បិញ នាយកសារមន្ទីរបេតិកភណ្ឌវប្បធម៌មឿងបានឲ្យដឹងថា ចំពោះជនជាតិមឿង ជំនឿដើរតួនាទីយ៉ាងសំខាន់។ ដូច្នេះហើយ ក្នុងពិធីបុណ្យដាក់ចុះដើមឈើឆ្នាំថ្មីនេះ ជនជាតិមឿង ត្រូវធ្វើពិធីថ្វាយបង្គំព្រះអាទិទេពដោយធ្វើពិធីបុណ្យពេញលេញ៖
“ដំបូងឡើយគឺត្រូវអុជធូបនៅក្នុងផ្ទះ ទេវតាកាពារគ្រួសារ និងបុព្វការីជនក្នុងផ្ទះ បន្ទាប់មកសែនដល់អារក្សអ្នកតាក្នុងស្រុក និងទេវតាតាមការពារភូមិ។ រួចរាល់ហើយទើប ចាប់ផ្ដើមធ្វើពិធីសែន និងពិធីថ្វាយបង្គំព្រះអាទិទេព”។
ពិធីបុណ្យដាក់ចុះដើមឈើឆ្នាំថ្មី ឬ ហៅថាពិធីបុណ្យ Khai Ha ត្រូវបានចែកចេញជាពីរផ្នែកធំៗ គឺពិធី និងបុណ្យ។ ពិធីសំខាន់គឺពិធីសក្ការៈបូជា និងការថ្វាយចំពោះព្រះអាទិទេព។ ពិធីបុណ្យសំខាន់គឺសកម្មភាពកម្សាន្តរបស់សហគមន៍ជនជាតិមឿង។ ពិធីបុណ្យត្រូវបានប្រព្រឹត្តទៅដោយមានសកម្មភាពសិល្បៈប្រជាប្រិយជាច្រើន ហើយអ្នកភូមិបានអញ្ជើញគ្នាផឹកស្រា ដោយជូនពរគ្នាទៅវិញទៅមក ជួបតែសំណាងល្អ និងសុខសាន្តត្រានក្នុងជីវភាពរស់នៅ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


