សត្វក្របីជាទ្រព្យសម្បត្តិដ៏ធំរបស់បងប្អូនជនជាតិ Thai។ |
កាលពីមុននេះ បងប្អូនជនជាតិ Thai ធ្វើស្រែចម្ការតែមួយរដូវ កាលប៉ុណ្ណោះ ពេលព្រឹកដឹកក្របីចេញទៅស្រែ ពេលរសៀលកុមារនឹង ឃ្វាលក្របី។ ទោះបីជាប្រើប្រាស់កម្លាំងក្របីតិចតួចក៏ដោយ ប៉ុន្តែ ពួកគេនៅតែខ្វល់ខ្វាយថា ខ្លួនបានប្រើកម្លាំងក្របីយ៉ាងច្រើន ហួសហេតុ ហើយខ្លួនមិនគួរតែប្រព្រឹត្តយ៉ាងដូច្នេះចំពោះក្របីទេ។ ហេតុនេះហើយ បានជារៀងរាល់ឆ្នាំ បន្ទាប់ពីបញ្ចប់រដូវដាំដុះដំណាំរួច មកបងប្អូនមានទំនៀមទំលាប់ “panh khuon khoai” (មានន័យថា សែន ព្រលឹងក្របី) នៅថ្ងៃល្អ ម៉ោងល្អ ដោយបំណងចង់បួងសួងសុំឲ្យក្របីជា រៀងរាល់ថ្ងៃស៊ីស្មៅក្នុងព្រៃនៅកន្លែងសម្ងាត់ មិនទទួលរងមហន្តរាយ ដោយសត្វគ្រោះថ្នាក់ដូចជាខ្លាឬឆ្កែចចកឡើយ។ លោក Cam Vui សិល្បៈករនិងជាសមាជិកម្នាក់នៃសមាគមន៍អក្សរសាស្ត្រសិល្បៈប្រជាប្រិយវៀតណាម នៅស្រុក Muong La ខេត្ត Son La ឲ្យដឹងថា៖ “ក្រោយពីដាំដុះដំណាំរួចរាល់ មុនពេលប្រលែងក្របីចូលទៅព្រៃ គេតែងតែធ្វើពិធីសែនព្រលឹងក្របី។ គ្រួសារនីមួយៗធ្វើដោយខ្លួនឯង ដើម្បីសម្ដែងការដឹងគុណក្របី ដោយបានជួយមនុស្សធ្វើការភ្ជួរស្រែ ដ៏លំបាក ទើបមានស្រូវអង្ករដើម្បីទុកហូប។ នៅពេលប្រលែងក្របីចូល ទៅព្រៃ ចង់ឲ្យវាមិនត្រូវសត្វខ្លាស៊ី ឬមិនត្រូវរអិលជើងធ្លាក់ចូលក្នុង ជ្រោះឡើយ។ ដល់រដូវដាំដុះបន្ទាប់ វិលត្រឡប់ទៅរកម្ចាស់ផ្ទះវិញ ដើម្បីបន្តជួយគេភ្ជួរស្រែចម្ការ”។
ទំនៀមទំលាប់សែនព្រលឹងក្របីមិនសូវស្មុគស្មាញទេ។ ម្ចាស់ផ្ទះ ត្រៀមស្ពកសំណែនរួមមាន៖ មាន់ស្ងោរមួយក្បាល សម្លមួយចាន ស្រាមួយកែវ ម្លូរស្លា និងបាយដំណើបមួយចានទៀត។ រៀបចំស្ពក សំណែនរួចរាល់ហើយ យកមកដាក់នៅកណ្ដាលហ្វូងក្របី។ “លោកយាយមួយ” (ពោលគឺ លោកយាយសែន) នឹងអង្គុយសែន។ បន្ទាប់ពីសែនរួច លោកយាយសែនហែកសាច់មាន់ លាយជាមួយអំបិលបន្តិច បាយ ដំណើបមួយដុំ វេចដោយស្លឹកចេក និងស្មៅខ្ចី ហើយយកឲ្យក្របី នីមួយៗស៊ីរួច ចាក់ស្រាលើក្បាលក្របី។ លោក Ca Van សមាជិក សមាគមន៍អក្សរសាស្ត្រសិល្បៈប្រជាប្រិយវៀតណាម នៅឃុំ Chieng Ngan ទីក្រុង Son La ខេត្ត Son La បានឲ្យដឹងថា៖ “ក្របីបានជួយម្ចាស់ធ្វើការងារជាច្រើន ប៉ុន្តែពេលខ្លះៗ ម្ចាស់ ប្រព្រឹត្តជាមួយក្របីមិនសូវល្អទេ ដូច្នេះបានជាម្ចាស់ធ្វើស្ពកសំណែន នេះដើម្បីសុំទោសក្របី ហើយសន្យាថា នឹងប្រព្រឹត្តល្អប្រសើរជាង ជាមួយក្របីនាពេលខាងមុខ ព្រមទាំងបួងសួងសុំឲ្យក្របីមានសុខភាព ល្អជានិច្ចផងដែរ”។
សង្គមកាន់តែរីកចម្រើន ប្រជាកសិករនៅតំបន់ជាច្រើននាបច្ចុប្បន្នបានធ្វើយន្តកម្មក្នុងផលិតកម្មជាជាងប្រើប្រាស់កម្លាំងមនុស្ស កម្លាំងក្របីហើយ ប៉ុន្តែក្របីនៅតែជា សត្វមួយដែលចូលរួមចំណែកនាំមកនូវតម្លៃសេដ្ឋកិច្ចដ៏ធំជូនគ្រួសារ ជាច្រើន។ ហេតុដូច្នេះ បងប្អូនជនជាតិ Thai នៅតំបន់ជាច្រើននៅតែ ថែរក្សាទំនៀមទំលាប់សែនព្រលឹងក្របីដដែល។ នេះក៏ជាទំនៀម ទំលាប់ដ៏ល្អប្រសើរមួយ ដែលបង្ហាញទឹកចិត្តមេត្តាករុណានិងលក្ខណៈ មនុស្សសាស្ត្រដ៏ជ្រាលជ្រៅរបស់ជនជាតិ Thai នៅតំបន់ភាគពាយព្យ ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
