ការច្រៀងផ្ដោះផ្ដងគ្នា Soong Co។ (រូបថត៖ quangninh.gov.vn) |
“ជនជាតិ San Chi និង San Chay ជាជនជាតិតែមួយ ក៏មានបុណ្យ Soong Co ដូចគ្នាដែរ នៅទីនេះមានមនុស្សតិចណាស់ តែមានអត្ថន័យណាស់ ច្រៀងបទចម្រៀងដ៏មានអត្ថន័យ បង្ហាញមនោសញ្ចេតនាដ៏ជិតស្និទ្ធចំពោះគ្នាទៅវិញទៅមក ហើយប្រើទំនុកច្រៀងដើម្បីរំលឹកឡើងវិញនូវអារម្មណ៍កាលនៅយុវវ័យ”។
ការច្រៀង Soong Co គឺជាសកម្មភាពវប្បធម៌មួយដែលមានចរិតលក្ខណៈសហគមន៍ខ្ពស់ ដែលច្រើនតែបានធ្វើឡើងក្នុងឱកាសពិធីបុណ្យ គួបផ្សំនឹងល្បែងប្រជាប្រិយ ដូចជា រុញអង្រែ ទាញព្រ័ត្រ ជាដើម។ នៅពេលច្រៀង អ្នកចម្រៀងប្រើប្រាស់ភាសាមូលដ្ឋាន និងសំលៀកបំពាក់ប្រពៃណី ដើម្បីមិនត្រឹមតែបង្កើតនូវលក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការផ្សព្វផ្សាយភាសា លើកទឹកចិត្តមនុស្សគ្រប់គ្នាឲ្យស្វែងយល់អំពីអ្វីៗដ៏ល្អប្រសើរនៅក្នុងជីវភាពវប្បធម៌ស្មារតីនៃជនជាតិខ្លួន ហើយសិក្សាធ្វើតាម។
ការច្រៀង Soong Co មានបទបញ្ញត្តិរៀងៗខ្លួន ដូចជា មិនច្រៀងជាមួយមនុស្សក្នុងត្រកូលឬគ្រួសារតែមួយ។ ដោយមានទម្រង់ការច្រៀងផ្តោះផ្តងគ្នា Soong Co ត្រូវបានសម្តែងដោយក្រុមបុរសនិងក្រុមនារី។ បន្ទាប់ពីច្រៀងរួមគ្នា គូច្រៀងណាដែលចាប់ចិត្តគ្នា អាចបែកចេញពីក្រុមហើយច្រៀងដាច់ដោយឡែក រហូតដល់ទល់ភ្លឺ។ នៅថ្ងៃបុណ្យ កំលោះ ក្រមុំ មកពីភូមិឃុំជុំវិញ ច្រើនតែច្រៀងតាំងពីយប់រហូតដល់ភ្លឺ គេឈរច្រៀងរួមគ្នានៅតាមចង្កេះភ្នំ និងវាលស្រែ។ ក្នុងថ្ងៃបុណ្យនេះ ក្រៅពីវិញ្ញាសាវាយកូនបាល់ លេងអុក ដើរជើងទោម បិទភ្នែកចាប់ទានោះ កីឡាដែលអ្នកភូមិនិងភ្ញៀវទេសចរចាប់អារម្មណ៍ទស្សនានោះគឺ បាល់ទាត់នារី។ ការប្រកួតបាល់ទាត់ គឺមានភាពសាហាវ ប៉ុន្តែមិនខ្វះភាពប្រិមប្រិយទេ នៅពេលដែលស្ត្រីនៃក្រុមទាំងពីរសុទ្ធតែស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជន San Chi ដែលជាសម្រស់ដ៏ពិសេសមួយនៃស្រុក Binh Lieu។
គូច្រៀងជនជាតិ San Chi។ |
“សកម្មភាពទេសចរណ៍របស់ស្រុកនឹងផ្តោតសំខាន់លើអត្តសញ្ញាណ វប្បធម៌ អត្តសញ្ញាណមនុស្ស Binh Lieu តាមនោះទាក់ទាញភ្ញៀវទេសចរ ហើយបង្កើតគោលដៅទេសចរណ៍គួរឲ្យចាប់អារម្មណ៍នៅខេត្ត Quang Ninh”។
នាពេលកន្លងមក មន្ទីរវប្បធម៌ និងព័ត៌មានខេត្ត Quang Ninh បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវវប្បធម៌ ដើម្បីស្រាវជ្រាវ និងសម្រាំងបទភ្លេង Soong Co បុរាណ។ ក្រៅពីនេះ មន្ទីរក៏បានបង្កើតក្លឹបច្រៀង Soong Co ដោយស្វែងរកសិប្បករជើងចាស់ដែលមានបទពិសោធន៍ដើម្បីបង្រៀនជូនជំនាន់ ក្រោយ សំដៅអភិរក្ស និងពង្រីកលក្ខណៈវប្បធម៌ដ៏ពិសេសនៃការច្រៀង Soong Co កុំឲ្យវាត្រូវរលាយសាបសូន្យទៅ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

