ដូចទៅនឹងប្រធានបទ“កាឡាក់ស៊ីបញ្ចេញពន្លឺចែងចាំង” ពានរង្វាន់ខ្លែងមាសបានប្រមូលផ្តុំសិល្បករល្បីៗ សិល្បករវ័យក្មេងទូទាំងប្រទេសដែលមានទេពកោសល្យក្នុងវិស័យភាពយន្ត។ ពានរង្វាន់ខ្លែងមាសឆ្នាំនេះបានទាក់ទាញស្នាដៃចូលរួមជិត ១៦០ ដែលក្នុងនោះ ប្រភេទភាពយន្តមាន ១៦ ស្នាដៃ។ នៅក្នុងពិធីប្រគល់រង្វាន់ គណៈកម្មាធិការរៀបចំបានប្រគល់រង្វាន់ខ្លែងមាសចំនួន ៧ រង្វាន់ និងខ្លែងប្រាក់ចំនួន ១៣ រង្វាន់។ ក្នុងនោះ ភាពយន្ត និងរឿងភាគទូរទស្សន៍ គឺជាប្រភេទភាពយន្តទាំងពីរដែលទស្សនិកជនទន្ទឹងរង់ចាំបំផុតនៅក្នុងពិធីប្រគល់ពានរង្វាន់។ នៅក្នុងប្រភេទភាពយន្ត ពានរង្វាន់ខ្លែងមាសត្រូវបានប្រគល់ជូនដល់ខ្សែភាពយន្ត “Tro tan ruc ro” (Brilliant Ashes) របស់អ្នកដឹកនាំរឿង Bui Thac Chuyen។ ភាពយន្តនេះក៏បានទទួលបានពានរង្វាន់ចំនួន ៣ ផ្សេងទៀតផងដែរ។
នៅក្នុងប្រភេទភាពយន្ត ពានរង្វាន់ខ្លែងមាសត្រូវបានប្រគល់ជូនដល់ខ្សែភាពយន្ត “Tro tan ruc ro” (Brilliant Ashes) របស់អ្នកដឹកនាំរឿង Bui Thac Chuyen។ រូបថត៖ Dang Tuan/TTXVN |
"Brilliant Ashes" ត្រូវបានយកលំនាំពីសាច់រឿងខ្លីចំនួនពីររបស់អ្នកនិពន្ធ Nguyen Ngoc Tu។ អ្នកដឹកនាំរឿង Bui Thac Chuyen បានត្រៀមសម្រាប់ខ្សែភាពយន្តនេះអស់រយៈពេលជិត ១០ ឆ្នាំមកហើយ។ យកលំនាំពីទីតាំងភូមិក្រីក្រមួយនៅតាមមាត់បឹងបួរនៅតំបន់ដី Ca Mau សាច់រឿងខ្សែភាពយន្តនេះនិយាយអំពីស្ត្រីបីនាក់ដែលមានជីវិតស្នេហាមិនធម្មតាដូចគេដូចឯង។ ដោយប្រើពណ៌ខ្សែភាពយន្តដូចជាពណ៌ប្រផេះ រួមផ្សំជាមួយនឹងចង្វាក់យឺត "Brilliant Ashes" នាំយើងទៅស្វែងយល់ពីអារម្មណ៍របស់ប្រជាជនក្រីក្រនៅតំបន់មាត់បឹងបួរ។ អ្នកដឹកនាំរឿង Bui Thac Chuyen បានប្រើប្រាស់យ៉ាងហ្មត់ចត់នូវអារម្មណ៍លាក់កំបាំងរវាងតួអង្គសំខាន់ៗនៃខ្សែភាពយន្ត។ អ្នកដឹកនាំរឿង Bui Thac Chuyen បានចែករំលែកថា៖ “ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលភាពយន្តនេះទាក់ទាញអារម្មណ៍របស់ទស្សនិកជន។ ខ្ញុំសូមថ្លែងអំណរគុណដល់សហការីដែលបានផលិតភាពយន្តជាមួយខ្ញុំចំពេលមានការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ដោយការជក់ចិត្តនឹងអាជីពរបស់ខ្លួន។ ជាពិសេស ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនិកជនដែលនិយមចូលចិត្តភាពយន្ត។ នេះជាការលើកទឹកចិត្តដ៏ល្អមួយសម្រាប់ខ្ញុំ និងសហការី។ ពានរង្វាន់ខ្លែងមាសពិតជាបានលើកទឹកចិត្តដល់ពួកយើងដែរ”។
ក្នុងប្រភេទភាពយន្តភាគទូរទស្សន៍ ភាពយន្តរឿង “ម្តាយចំបើង” ដឹកនាំដោយលោក Nguyen Phuong Dien បានឈ្នះពានរង្វាន់ខ្លែងមាស។ សាច់រឿងនៃខ្សែភាពយន្តនិយាយអំពីប្រជាជនក្នុងភូមិក្រីក្រជាមួយនឹងរឿងជីវិតសាមញ្ញ។ ខ្សែភាពយន្តនេះបានធ្វើឱ្យទស្សនិកជនស្រក់ទឹកភ្នែកជាមួយនឹងព័ត៌មានលម្អិតដ៏គួរ ឱ្យចាប់អារម្មណ៍ជាច្រើនតាមរយៈការសម្តែងរបស់តួសម្តែងដែលមានទេពកោសល្យ។ តួអង្គសំខាន់ក្នុងរឿង "ម្តាយចំបើង" គឺ “លោក Mo គម” ជាបុរសកំសត់កំព្រាវេទនា តស៊ូរកស៊ីយ៉ាងលំបាករាប់មិនអស់ ដែលសម្តែងដោសិល្បករ Thai Hoa។ អ្នកដឹកនាំរឿង Nguyen Phuong Dien ចែករំលែកថា៖ “លោក Mo គម គ្មានអ្វីអស្ចារ្យទេ មានតែចិត្តអធ្យាស្រ័យ ស្មោះត្រង់ រស់នៅដើម្បីអ្នកដទៃ។ នោះហើយជាអ្វីដែលខ្ញុំចូលចិត្ត តួរអង្គ Mo គម ហើយតែងតែស្វែងរកវិធីដើម្បីរស់នៅជាមួយអារម្មណ៍របស់តួអង្គ។ អ្នកដឹកនាំរឿង Nguyen Phuong Dien បានឲ្យដឹងថា៖
“ជាកិត្តិយស និងការរំភើបមួយ នៅពេលដែលខ្សែភាពយន្តនេះត្រូវបានលើកតម្កើងក្នុងពិធីប្រគល់ពានរង្វាន់ខ្នែងមាសឆ្នាំ ២០២៣។ ការលំបាក ការខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់ក្រុមទាំងមូល ត្រូវបានលើកតម្កើងនៅក្នុងពានរង្វាន់ខ្លែងមាសលើកនេះ។ តាងនាមឱ្យក្រុមការងារភាពយន្ត រូបខ្ញុំផ្ទាល់សូមថ្លែងអំណរគុណចំពោះតារាសម្ដែងទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញតួនាទីរបស់ខ្លួន បង្កើតឡើងស្នាដៃភាពយន្តភាគទូរទស្សន៍ "ម្តាយចំបើង"។
ពានរង្វាន់តួឯកស្រីឆ្នើមក្នុងរឿងភាគបានទៅនាង Thu Trang ដើរតួរជាកញ្ញា Nhot ក្នុងរឿង "អា Nhot ទន្ទឹងរងចាំប្តី"។ រូបថត៖ Dang Tuan/TTXVN |
នៅក្នុងផ្នែកភាពយន្តភាគទូរទស្សន៍ ខ្សែភាពយន្ត "តើអ្នកជាបុរសម៉ែនទេ?" បានឈ្នះពានរង្វាន់ចំនួនបួនផងដែរ។ ជាមួយគ្នានោះ ពានរង្វាន់ខ្នែងមាសឆ្នាំនេះបានលើកតន្កើងដល់សិល្បករ Thai Hoa នៅពេលដែលគាត់ទទួលបានពានរង្វាន់ជាតួសម្តែងល្អបំផុតទាំងក្នុងរឿងភាគទូរទស្សន៍។ ក្នុងប្រភេទតួឯកស្រីឆ្នើមក្នុងរឿងភាគទូរទស្សន៍ សិល្បការិនី Quynh Nguyen បានឈ្នះពានរង្វាន់តួឯកស្រីឆ្នើមសម្រាប់តួរអង្គ Hanh ក្នុងរឿង "កុំធ្វើឱ្យម៉ាក់ខឹង"។ ទន្ទឹមនឹងនោះ ពានរង្វាន់តួឯកស្រីឆ្នើមក្នុងរឿងភាគបានទៅនាង Thu Trang ដើរតួរជាកញ្ញា Nhot ក្នុងរឿង "អា Nhot ទន្ទឹងរងចាំប្តី"។ សិល្បការិនី Thu Trang បានចែករំលែក៖
“ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានឈរនៅលើឆាកនេះនៅថ្ងៃនេះ។ អរគុណក្រុមការងារដែលបានជួយឲ្យខ្សែភាពយន្តភាគនេះ ទទួលបានការស្រឡាញ់រាប់អានពីទស្សនិកជន... ទើបថ្ងៃនេះខ្ញុំអាចទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ”។
ក្នុងប្រភេទពានរង្វាន់ និងប្រភេទសិល្បករ ស្នាដៃទទួលបានពានរង្វាន់ខ្លែងឆ្នាំ ២០២៣ គឺពានរង្វាន់ឆ្នើមប្រភេទភាពយន្តឯកសារត្រូវបានប្រគល់ជូនចំពោះភាពយន្ត “អន្ទាក់” ដឹកនាំដោយលោក Nguyen Ho Tri; សាស្ត្រាចារ្យរង លោកបណ្ឌិត Do Lenh Hong Tu ប្រធានសមាគមភាពយន្ត វៀតណាមបានឈ្នះពានរង្វាន់សម្រាប់ប្រភេទស្រាវជ្រាវទ្រឹស្តី និងការរិះគន់ភាពយន្ត; ចំណាត់ថ្នាក់អ្នកនិពន្ធរឿងឆ្នើម អ្នកដឹកនាំរឿង និងអ្នកផលិតភាពយន្តសម្រាប់ខ្សែភាពយន្តភាគទូរទស្សន៍បានទៅអ្នកនិពន្ធ Luong Kim Lien និង Nguyen Thi Ngoc Bich ក្នុងរឿង "ម្តាយចំបើង" និង Trinh Le Phong អ្នកដឹកនាំរឿង "តើអ្នកជាបុរសម៉ែនទេ?"; អ្នកនិពន្ធរឿងល្អបំផុត និងជាអ្នកដឹកនាំរឿងសម្រាប់ខ្សែភាពយន្តភាគមួយ បានទៅខ្សែភាពយន្ត "ផ្ទះ លោកយាយ Nữ" របស់អ្នកដឹកនាំរឿង Tran Thanh។
យោងតាមក្រុមអ្នកស្រាវជ្រាវ ពានរង្វាន់ខ្លែងមាសឆ្នាំ ២០១៣នេះ បានឆ្លុះបញ្ចាំងពីភាពចម្រុះនៃប្រធានបទ និងវិធីនៃការបញ្ចេញមតិរបស់ផលិតករភាពយន្តវៀតណាម។ ផលិតករភាពយន្ត អ្នកដឹកនាំរឿង តួសម្តែង... មានការទម្លុះទម្លាយនូវប្រធានបទ ការសម្តែង ក៏ដូចជាការច្នៃប្រឌិតសិល្បៈក្នុងស្នាដៃនីមួយៗ។ ភាពយន្តវៀតណាមកំពុងខិតជិតនិន្នាការសិល្បៈច្នៃប្រឌិត និងភាពយន្តរបស់ពិភពលោក ដែលរួមចំណែកបន្តិចម្តងៗ ក្នុងការលើកតម្កើងភាពយន្តវៀតណាមហោះទៅកាន់តែឆ្ងាយៗ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

