លោកប្រធានហូជីមិញនិងលោកប្រធានាធិបតី Soekarno គឺជាមនុស្ស ដំបូងគេដែលបានចាក់គ្រឹះលើទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌូនេស៊ី។ ឆ្លងកាត់រយៈពេល៦៦ឆ្នាំកន្លងមក ទំនាក់ទំនងដ៏ល្អប្រសើរនោះ កាន់តែស៊ីជម្រៅ ហើយគ្របដណ្ដប់លើវិស័យជាច្រើនតាំងពីនយោបាយ សន្តិ សុខរហូតដល់សេដ្ឋកិច្ចពាណិជ្ជកម្មនិងវប្បធម៌។ ក្នុងនោះ ទំនាក់ទំនងពាណិជ្ជ កម្ម ជាចំណុចភ្លឺមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ វៀត ណាមជាដៃគូសេដ្ឋកិច្ចធំទី៤របស់ឥណ្ឌូនេស៊ីក្នុងអាស៊ានហើយជាទីផ្សារនាំចេញធំទី៩របស់ឥណ្ឌូនេស៊ីលើពិភពលោក។
ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-ឥណ្ឌូនេស៊ីសម្រេចបាន ទឹកប្រាក់ចំនួន៨,២ ពាន់លានដុល្លាអាមេរិក ទាបជាងតួរលេខ ៩,១ ពាន់លាន ដុល្លាអាមេរិកនៃឆ្នាំ២០១៩ មុនពេលផ្ទុះជម្ងឹរាតត្បាតកូវីដ-១៩។ ប៉ុន្តែ គិតត្រឹមខែ វិច្ឆិកាឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់កម្រិត១០ពាន់លាន ដុល្លាអាមេរិកហើយ។ នេះពិតជាជំហានលោតផ្លោះមួយ បើប្រៀបធៀបនឹង ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំ២០១០ ដែលត្រឹមតែ ៣,៤ពាន់លានដុល្លា អាមេរិកប៉ុណ្ណោះ។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាមលោក Denny Abdi ឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន VOV។ (រូបថត៖ VOV៥)
យោងតាមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាមលោក Denny Abdi ថា ដើម្បីឈានដល់គោលដៅ ១០ ពាន់លានដុល្លាអាមេរិក ប្រទេសទាំងពីរបាន សម្រេចជោគជ័យក្នុងការស្វែងរកវិស័យ ផ្នែកយុទ្ធសាស្ត្រនានា ដែលអាចបង្កើត ឡើងជំហានលោតផ្លោះ។
“តាមទស្សនៈរបស់ខ្ញុំ ដំបូងឡើយគឺវិស័យឧស្សាហកម្មនេសាទ កែច្នៃជល ផល។ យើងមានសក្ដានុពលសហប្រតិបត្តិការជាច្រើនក្នុងវិស័យនេះ ព្រោះទាំង ឥណ្ឌូនេស៊ីនិងវៀតណាម មានប្រភពធនធានសមុទ្រយ៉ាងច្រើនសម្បូរបែប។ វិស័យទី២ជាវិស័យសេដ្ឋកិច្ចឌីជីថល។ នៅពេលជម្ងឺកូវីដ-១៩ផ្ទុះឡើង មាន កាលានុវត្តភាពជាច្រើនសម្រាប់បណ្ដាកម្មវិធីលើផ្លាតហ្វមឌីជីថល។ ហើយ ផ្លាតហ្វមឌីជីថលគឺជាឧបករណ៍មួយដើម្បីឲ្យប្រទេសយើងទាំងពីរបង្កើនកិច្ច សហប្រតិបត្តិការផងដែរ។ វិស័យទី៣គឺវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឬ បានហៅថា “hitech”។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសយើងទាំងពីរ ក៏ចាំបាច់ត្រូវសហប្រតិបត្តិការជាមួយប្រទេសដទៃទៀតដែលមានឧស្សាហកម្មរីក ចម្រើនផងដែរ”។
ឥណ្ឌូនេស៊ីនិងវៀតណាមជាប្រទេស ២ ដែលមានចំនួនប្រជាជនដ៏ធំក្នុង តំបន់។ ឥណ្ឌូនេស៊ីជាប់លំដាប់លេខ១ក្នុងអាស៊ាន ខណៈដែលវៀតណាមជាប់ លំដាប់ទី៣បន្ទាប់ពីហ្វីលីពីន។ លើសពីនេះទៅទៀត វៀតណាមនិងឥណ្ឌូនេស៊ី សុទ្ធតែមានអត្រាប្រជាជនវ័យក្មេងខ្ពស់ផងដែរ។ ប្រការនេះមានសារសំខាន់ ណាស់ ដោយសារតែអនាគតនៃទំនាក់ទំនងនិងការអភិវឌ្ឍនៃប្រទេសទាំងពីរគឺ ពឹងផ្អែកលើជំនាន់វ័យក្មេង។ រួមជាមួយគ្នានោះ យោងតាមលោកឯកអគ្គរដ្ឋទូត Denny Abdi ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរគួរតែត្រូវបានយកចិត្តទុកដាក់ ខ្ពស់ថែមទៀតអំពីគុណភាព មិនត្រឹមតែតាមរយៈទំនាក់ទំនងរវាងរដ្ឋាភិបាល ទាំងពីរប៉ុណ្ណោះទេ ថែមទាំងរវាងប្រជាជនជាមួយប្រជាជនទៀតផង។
“ឥណ្ឌូនេស៊ីនិងវៀតណាមមានជើងហោះហើរត្រង់រវាងហាណូយ-ហ្សាកាតា ទីក្រុងហូជីមិញ-ហ្សាកាតា ឬទីក្រុងហូជីមិញ - Denpasar (បាលី)។ ដោយសារតែកូវីដ-១៩ ជើងហោះហើរទាំងនេះត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ ប៉ុន្តែប្រការសំខាន់គឺ យើងមានការតភ្ជាប់គ្នាហើយ។ នេះគឺជាទម្រង់ស្នូល ដើម្បី ឥណ្ឌូនេស៊ីនិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ “People to people” (ប្រជាជនដល់ប្រជាជន)។ ប្រការនោះ បានបង្ហាញឲ្យឃើញថា ចំណងមិត្តភាព រវាងប្រទេសទាំងពីរបន្តរីក ចម្រើនក្លាយទៅជាទំនាក់ទំនងដើម្បីផលប្រយោជន៍ររបស់គ្នាទៅវិញទៅមក នៅទាំងបច្ចុប្បន្នផងនិងអនាគតផង”។
ជាសមាជិកដ៏សកម្មរបស់អាស៊ាន វៀតណាមនិងឥណ្ឌូនេស៊ីសុទ្ធតែមាន តួនាទីដ៏សំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ និងសន្តិភាពនៅតំបន់អាស៊ី អាគ្នេយ៍។ និយាយអំពីបញ្ហានេះ លោកឯកអគ្គរដ្ឋទូត Denny Abdi បានចែករំលែកថា៖
“យើងដឹងថា នៅពេលដែលអាស៊ានចេញសេចក្ដីសម្រេចណាមួយ គឺសុទ្ធតែ ផ្អែកលើគោលការណ៍កុងសង់ស៊ីស។ នោះគឺជាភាពឯកឆន្ទលើទស្សនៈនិង សកម្មភាពចំពោះបញ្ហាទាំងអស់។ ឥណ្ឌូនេស៊ីនិងវៀតណាមច្រើនតែចែករំលែក ទស្សនៈដូចគ្នា ដូចជាក្នុងបញ្ហាមីយ៉ាន់ម៉ា។ ប៉ុន្តែ ប្រទេសផ្សេងៗ អាច មានទស្សនៈផ្សេងដែរ។ ដូច្នេះ ជាមួយនឹងតួនាទីនិងឋានៈរបស់ខ្លួន ឥណ្ឌូនេស៊ី និងវៀតណាមចាំបាច់ត្រូវលើកកំពស់ការទាក់ទងប្រាស្រ័យជាមួយប្រទេសស មាជិកផ្សេងៗក្នុងអាស៊ាន ដើម្បីឲ្យអាស៊ានកាន់តែសាមគ្គីគ្នា ហើយមានទស្សនៈ ការសម្លឹងមើលស្រដៀងគ្នាក្នុងបញ្ហានានា”។
ដោយមានចំនួនប្រជាជនស្រូបយក៦០%នៃចំនួនប្រជាជនអាស៊ានសរុប ព្រមទាំងទំហំសេដ្ឋកិច្ចស្រូបយក៤៥%នៃទំហំសេដ្ឋកិច្ចតំបន់សរុបនោះ វៀត ណាមនិងឥណ្ឌូនេស៊ីកំពុងក្លាយទៅជាកម្លាំងជំរុញកំណើននៃតំបន់ក្រោយជម្ងឺ រាតត្បាត។ ដូច្នេះ ប្រទេសទាំងពីរត្រូវការបន្តពង្រីកសក្ដានុពល ប្រៀបខ្លាំងរបស់ ខ្លួន ផ្ដោតសំខាន់ទៅលើគោលនយោបាយថ្មីៗ ជំរុញកិច្ចសហប្រតិបត្តិការទ្វេ ភាគី ក៏ដូចជាបន្តពង្រីកតួនាទីរបស់ខ្លួននៅក្នុងតំបន់និងលើពិភពលោកផងដែរ៕