របាំឡាំវង់ មានដើមកំណើតនៅសហគមន៍ជនបទឡាវ ដើម្បីអបអររដូវប្រមូលផល។ យូរៗទៅ របាំឡាំវង់បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងវប្បធម៌ឡាវ។ ឡាំវង់ឡាវ មានបទភ្លេងផ្សេងៗជាច្រើនដូចជា Lam Khonsavan, Lam Mahaxay, Lam Tangwai, Khap Xieng Khuang, Khap Xam Nue។
ការសម្តែងរបាំឡាំវង់។ |
របាំឡាំវង់ឡាវគឺជាការ "ច្រៀងនិងរាំជារង្វង់" ពេលធ្វើចលនាតាមទិសច្រាសទ្រនិចនាឡិកា។ ចលនាសំខាន់ៗរបស់ស្ត្រីគឺត្រូវរំកិលដៃ មេដៃនិងម្រាមដៃចង្អុលដាក់ចូលគ្នា ម្រាមដៃដែលនៅសល់ ពត់ហើយលាតចេញ ចង្វាក់ជើងគឺ បីជំហានទៅមុខ ថយមួយជំហាន ហើយបន្តជារង្វង់។ មនុស្សម្នាក់ៗមានរបៀបផ្សេងៗគ្នាដើម្បីបង្ហាញទេពកោសល្យរបស់ពួកគេ ដូច្នេះរង្វង់របាំឡាំវង់នឹងមានភាពចម្រុះ។ កញ្ញា Chitlatda Champaphanh កើតមកនិងរីកធំធាត់នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានចែករំលែកថា៖ “នាងខ្ញុំចេះរបាំឡាំវង់តាំងពីនៅក្មេង នាងខ្ញុំបានរៀនរបាំនេះក្នុងកម្មវិធីនានាដូចជាបុណ្យចូលឆ្នាំនិងពិធីបុណ្យជាដើម។ ដំបូងឡើយ ខ្ញុំមិនអាចរាំបានល្អ គ្រប់គ្នាបានណែនាំឲ្យខ្ញុំអំពីរបៀបរាំតាមចង្វាក់ត្រឹមត្រូវ និងរបៀបដាក់ដៃឱ្យបានត្រឹមត្រូវ។ តាមគំនិតរបស់ខ្ញុំ នេះជារបាំដែលតភ្ជាប់មនុស្ស។ ខ្ញុំមានមោទនភាពណាស់ចំពោះរបាំរបស់ប្រទេសខ្លួន”។
នៅចុងឆ្នាំ ២០២៤ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានដាក់របាំឡាំវង់នៃប្រទេសឡាវទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone ក្នុងនាមរដ្ឋាភិបាលនិងប្រជាជនឡាវ បានសម្តែងនូវកិត្តិយស និងមោទនភាពចំពោះការដែលអង្គការ UNESCO ទទួលស្គាល់របាំ ឡាំវង់របស់ឡាវជាបេតិកភណ្ឌវប្បធម៌អរូបី៖
នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone (រូបថត៖ qdnd.vn) |
“ឡាំវង់របស់ឡាវ ជាប្រភេទសិល្បៈដែលត្រូវបានទទួលមរតកពីបុរាណកាល មានប្រភពចេញពីជីវភាព ការធ្វើពលកម្ម ជំនឿ និងពិធីផ្សេងៗរបស់ប្រជាជនបណ្តាជនជាតិនៅឡាវ។ របាំឡាំវង់មាន ៨ បទ តំណាងឲ្យជីវភាពប្រចាំថ្ងៃ រួមមានមិត្តភាព សាមគ្គីភាព វប្បធម៌ កម្សាន្ត និងដឹងគុណចំពោះទឹកដីដែលប្រជាជនឡាវរស់នៅ។ នេះមិនត្រឹមតែជាកិត្តិយសសម្រាប់ប្រជាជនឡាវប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលស្គាល់និងការយល់ដឹងអំពីវប្បធម៌ និងជំនឿរបស់ប្រជាជនឡាវជាច្រើនជំនាន់បានបន្សល់ទុកមក”។
អ្នកចម្រៀង និងតន្ត្រីករ Bui Tuan Ngoc (ឈរកណ្តាល)។ |
ជីវភាពរបស់ប្រជាជនឡាវប្រហែលជាសាមញ្ញណាស់ ប៉ុន្តែនៅក្នុងវប្បធម៌និងព្រលឹងរបស់ពួកគេមានភាពបរិសុទ្ធ រំភើប រីករាយ ហើយជាពិសេសពួកគេចូលចិត្តច្រៀងនិងរាំណាស់។ ដូច្នេះហើយ មិនចាំបាច់ច្រៀងរាំក្នុងថ្ងៃបុណ្យ ឬចូលឆ្នាំទេ ប៉ុន្តែនៅទីណាក៏ដោយ នៅពេលដែលមានបទភ្លេងបន្លឺឡើង ក៏មនុស្សម្នាបាននាំគ្នាមករាំលេងដែរ។ ការដែលអង្គការ UNESCO ទទួលស្គាល់របាំឡាំវង់របស់ឡាវជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ មិនត្រឹមតែនាំមកនូវកិត្តិយសដ៏ថ្លៃថ្លាដល់ប្រជាជនឡាវប៉ុណ្ណោះទេ ថែមទាំងបង្កើតការយល់ដឹងអំពីវប្បធម៌និងប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជនឡាវដែលត្រូវបានទទួលមរតកជាច្រើនជំនាន់មកហើយ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


