លោកសាស្ត្រាចារ្យរង បណ្ឌិត Doan Quang Vinh សាកលវិទ្យាធិការនៃសាកល វិទ្យាល័យពហុបច្ចេកទេស - សាកលវិទ្យាល័យដាណាំង។ |
"តាមរយៈសកម្មភាពបំផុសគំនិត រួមទាំងការតាំងពិពណ៌វិទ្យាសាស្រ្ត ការបោះជំរុំ សិក្ខាសាលា និងការប្រឡង ការយល់ដឹងរបស់សហគមន៍អំពីការអប់រំ STEM ត្រូវបាន
រំពឹងថា នឹងត្រូវបានលើកកំពស់"។
លោក Nuntawut Pimpaeng - អ្នកគ្រប់គ្រងគម្រោងវិទ្យាស្ថានវិជ្ជាជីវៈ នៃកម្មវិធី
លើកកំពស់ការយល់ដឹងអំពីការអប់រំ STEM មជ្ឈមណ្ឌល SEAMEO STEM-ED បាន
ឲ្យដឹងថា៖ វិទ្យាស្ថានវិជ្ជាជីវៈ STEM ដើរតួនាទីជាគម្រោងសាកល្បងមួយក្នុង ការ
អនុវត្តវិធីសាស្រ្តល្អបំផុតនៃគម្រោង Chevron Enjoy Science សម្រាប់ អង្គភាពនៅ
ក្រៅប្រទេសថៃ។ កិច្ចសហប្រតិបត្តិការនេះគឺជាឱកាសដ៏ល្អឥតខ្ចោះដើម្បីជំរុញបច្ចេក
វិទ្យាបច្ចេកទេសនៅវៀតណាម ហើយដោះស្រាយតម្រូវការឧស្សាហកម្មនាពេល
អនាគតរបស់វៀតណាម។
“គម្រោងនេះអូសបន្លាយក្នុងរយៈពេល ១៨ ខែ។ នេះគឺជាគម្រោង STEM កម្រិត
ខ្ពស់ នៅពេលដែលយើងខ្ញុំបានដាក់ឲ្យដំណើរការនូវកម្មវិធីបណ្តាញសាលារៀន STEM ហើយអភិវឌ្ឍន៍គំរូដើម្បីលើកទឹកចិត្តការអប់រំតាមវិធីសាស្ត្រ STEM ដែលក្នុង
នោះ ផ្តោតលើវិស័យវិជ្ជាជីវៈ ជំនាញ បច្ចេកវិទ្យាព័ត៌មាននាពេលអនាគត។ យើងខ្ញុំ
រៀនគំរូនេះពីសហរដ្ឋអាមេរិក ហើយយកវាមកអនុវត្តន៍នៅប្រទេសថៃ។ ហើយឥឡូវ
នេះ រួមជាមួយនឹងសាកលវិទ្យាល័យដាណាំង យើងខ្ញុំនឹងពង្រីកគំរូនេះ។ ទាក់ទិននឹង
ការជួយឧបត្ថម្ភវៀតណាមក្នុងវិស័យនេះ យើងខ្ញុំបាននាំមកនូវធនធានជាច្រើននៃ
វិស័យនេះ ក៏ដូចជាអ្នកជំនាញដើម្បីដំណើរការ និងតភ្ជាប់ដៃគូរជាមួយគ្នា”។
សិក្ខាសាលាតាមអនឡាញអំពីការអប់រំ STEM នៃសាកលវិទ្យាល័យពហុបច្ចេកទេសដាណាំង។ |
“បណ្ដាដៃគូរបស់ថៃ ជាពិសេស អង្គការ SEMEO STEM- ED របស់ថៃ បាន
ចែករំលែកបទពិសោធន៍ក្នុងការអនុវត្តគម្រោងវិទ្យាស្ថានវិជ្ជាជីវៈ នៅប្រទេសថៃ
ហើយបានសម្ដែងពីបំណងចង់អនុវត្តន៍គំរូអប់រំនេះនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
សាលាពហុបច្ចេកទេសដាណាំង គឺជាអង្គភាពដំបូងគេនៅក្នុងតំបន់ដែលអនុវត្តន៍
គំរូនេះ។ ភាគី SEMEO STEM-ED របស់ថៃ ក៏បញ្ជូនអ្នកជំនាញដើម្បីជួយយើងខ្ញុំពី
របៀបកសាងវិទ្យាស្ថានយ៉ាងដូចម្ដ៉េចផងដែរ។ យើងខ្ញុំបានពិភាក្សាយ៉ាងញឹកញាប់
ជាមួយភាគី SEMEO STEM- ED របស់ថៃ ក្នុងការអនុវត្តគម្រោង”។
គម្រោង “វិទ្យាស្ថានវិជ្ជាជីវៈ STEM តំបន់ភាគកណ្ដាលវៀតណាម” បានកៀរគរ
ថវិកាសរុបចំនួនជាង១៩៤ពាន់ដុល្លាអាមេរិកដែលក្នុងនោះ សម្ព័ន្ធក្រុមហ៊ុន Chevron បានរួមចំណែកទឹកប្រាក់ចំនួន ១៥០ ពាន់ដុល្លា ហើយសាកលវិទ្យាល័យពហុ
បច្ចេកទេស - សាកលវិទ្យាល័យដាណាំង រួមចំណែកទឹកប្រាក់ចំនួន ៤៤.៥០០ ដុល្លា។ បន្ទាប់ពីសម្រេចកម្មវិធីសាកល្បង រួចរាល់ លទ្ធផលនឹងត្រូវបានបង្ហាញដល់ភាគី
ពាក់ព័ន្ធ រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីពិចារណាលើការពង្រីកកម្មវិធី៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

