លោក Uday Xisaven |
“អំឡុងពេលនៅទីក្រុងហាណូយគឺសមមិត្ត Nghi សមមិត្ត Linh។ ពេលមកវិទ្យុ B១ គឺមានសមមិត្ត Hoi សមមិត្ត Thieu ហើយថែមទាំងគិលានុដ្ឋាយិកា បុគ្គលិក Teletip ជាដើម។ អាចនិយាយបានថា កិច្ចសហប្រតិបត្តិការឡាវ-វៀតណាម ចំណងសាមគ្គី ភាពឡាវ-វៀតណាមគឺជិតស្និទ្ធ និងរឹងមាំណាស់”។
ស្ថានភាពសង្គ្រាមនៅប្រទេសទាំងពីរឡាវ-វៀតណាមកាន់តែសាហាវឡើង។ កងទ័ព និងជំនាញការវៀតណាមទៅជួយឧបត្ថម្ភកងទ័ព Pathet ឡាវ ក៏កាន់តែច្រើន ឡើងដែរ ដូច្នេះត្រូវការផ្ដល់ព័ត៌មានជាបន្តបន្ទាប់អំពីស្ថានភាពសង្គ្រាមនៅឡាវ។ នៅខែឧសភាឆ្នាំ១៩៦៦ វិទ្យុ Pathet ឡាវចាប់ផ្ដើមចាក់ផ្សាយកម្មវិធីព្រឹត្តិការណ៍ជា ភាសាវៀតណាមដើម្បីបំពេញតម្រូវការខាងលើ ព្រមទាំងជួយមិត្តអ្នកស្ដាប់វៀតណាម យល់ដឹងបន្ថែមអំពីការតស៊ូរបស់ប្រជាជនឡាវផងដែរ។ អាស្រ័ដោយពូកែភាសាវៀត ណាម និងសរសេរបានយ៉ាងល្អ បានជាលោក Khamphay Suphavongtay ត្រូវបាន ជ្រើសរើសជាពិធីករនៃកម្មវិធីផ្សាយសម្លេងជាភាសាវៀតណាម។ ចាប់ពីពេលដែល វិទ្យុស្ថិតនៅទីក្រុងហាណូយរហូតដល់ពេលជម្លៀសទៅកាន់ខេត្ត Ninh Binh សហការី នៃវិទ្យុសម្លេងវៀតណាមជានិច្ចកាលប្រកៀកស្មាជាមួយកម្មាភិបាល អ្នកយកព័ត៌មាន នៃវិទ្យុឡាវ។ លោក Khamphay បានដំណាលថា៖
“ប្រសិនបើគ្មានជំនាញការវៀតណាមជួយឧបត្ថម្ភនៅពេលនោះទេ យើងមិនអាច រស់បានឡើយ។ ទីមួយគឺអំពីជីវភាពប្រចាំថ្ងៃ ទីពីរគឺប្រតិបត្តិការនៃវិទ្យុសម្លេង។ ដោយ សារតែកម្មាភិបាលយើងមានតិចតួចណាស់ ហើយជំនាញបច្ចេកទេសក៏មានកំហិត ដែរ។ ប្រសិនបើគ្មានការជួយឧបត្ថម្ភពីវិទ្យុសម្លេងវៀតណាម យើងមិនអាចសម្រេច ភារកិច្ចបានឡើយ”។
កម្មាភិបាល អ្នកយកព័ត៌មាននៃវិទ្យុសម្លេង Pathet ឡាវ ធ្វើការនៅក្នុងរូងភ្នំ។ (រូបថតឯកសារ) |
“នៅពេលនោះ ស្ថានភាពសង្គ្រាមកាចសាហាវណាស់ នាងខ្ញុំមានឱកាសចូលរួម ចំណែកលើកទឹកចិត្តកងទ័ពនិងប្រជាជនឡាវតស៊ូប្រយុទ្ធអញ្ចឹង ខ្ញុំមានកិត្តិយសនិងក្ដី សប្បាយរីករាយយ៉ាងក្រៃលែង។ នៅពេលលោកអ៊ុំហូទទួលមរណភាព កម្មាភិបាល យុទ្ធជននៅទីនេះសុទ្ធតែក្រៀមក្រំសោកសៅដូចឪពុកម្ដាយផ្ទាល់ខ្លួនទទួលមរណភាពអញ្ចឹង។ អ្នកណាក៏មិនអាចទប់ទឹកភ្នែកបានទេ។ ខ្ញុំមានកិត្តិយសដោយត្រូវបានចាត់ឲ្យ អានវិយោគកថារបស់មជ្ឈឹមបក្សឡាវ និងវិយោគកថារបស់លោកអគ្គលេខាបក្ស Le Duan ជាទាំងភាសាឡាវនិងវៀតណាម។ ពិតជារំភើបចិត្តខ្លាំងណាស់ អានច្រើនដងតែ អានមិនចេញទេ។ ត្រូវតែខិតខំប្រឹងប្រែងណាស់ទើបធ្វើបាន”។
រយៈពេល៦០ឆ្នាំបានកន្លងផុតទៅហើយ កម្មាភិបាល បុគ្គលិកនៃវិទ្យុសម្លេង Pathet ឡាវកាលពីមុននេះ ភាគច្រើនបានឈានចូលវ័យអាយុចាស់ជរាហើយ។ ទោះ យ៉ាងណាក៏ដោយ រាល់អនុស្សាវរីយ៍ក្នុងអំឡុងពេលធ្វើការនៅវិទ្យុតស៊ូនៅវៀតណាម ពិតជាមិនអាចបំភ្លេចបានឡើយ។ អ្នកណាក៏មានបំណងចង់វិលត្រឡប់មកទីកន្លែងដែលពួកគេ ធ្លាប់លះបង់យុវវ័យដើម្បីបុព្វហេតុតស៊ូរំដោះប្រជាជាតិឡាវ ហើយមកទស្សនា វិទ្យុសម្លេងវៀតណាមដើម្បីជួបជុំជាមួយសហការី បងប្អូនដែលធ្លាប់បានជួយពួកគេ ធំដឹងក្ដី បំពេញភារកិច្ចដែលបក្សនិងប្រជាជនឡាវទុកចិត្តប្រគល់ជូន រួមចំណែកទៅ ក្នុងជ័យជំនះនៃការតស៊ូរំដោះជាតិដែលប្រជាជាតិទាំងពីរវៀតណាម-ឡាវបាន សាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវរួម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

